EDC ប្រកាស​ផ្អាក​ផ្គត់ផ្គង់​ភ្លើង​នៅ​តំបន់​មួយ​ចំនួន​ចាប់​ពី​ថ្ងៃ​ស្អែក

ចាប់ពីថ្ងៃស្អែកទី១៦ ដល់ថ្ងៃអាទិត្យទី ១៩ នឹងមានការផ្អាកការផ្គត់ផ្គង់ភ្លើង រយៈពេលពី ៣ម៉ោង ទៅ ៨ម៉ោង ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារនិង រុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។

ថ្ងៃព្រហស្បតិ៍ទី១៦ នឹងផ្អាកពីម៉ោង៩ព្រឹក ដល់ម៉ោង១២ ថ្ងៃត្រង់នៅ៖ តំបន់ភ្លើងលេខ P785 ស្ថិតនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ថ្ងៃសុក្រទី១៧ នឹងផ្អាកពីម៉ោង៨ព្រឹក ដល់ម៉ោង១៧ល្ងាចនៅ៖
១. តំបន់ភ្លើងលេខ OP048 ស្ថិតនៅភូមិត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
២. តំបន់ភ្លើងលេខ ប.ត.332 ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ
៣. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកាកាប ភូមិព្រៃសាលា ភូមិតាងួន ភូមិក្បាលដំរី ក្នុងសង្កាត់កាកាប ភូមិគោកចំបក់ ភូមិព្រៃទា ភូមិព្រៃជីសាក់ ភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ថ្ងៃសៅរ៍ទី១៨ នឹងផ្អាកពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាចនៅ៖
១. តំបន់ភ្លើងលេខ ប.ត.332 ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ
២. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិសន្សំកុសល ភូមិត្នោតជ្រុំ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភូមិម័ល ភូមិសំបួរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

ថ្ងៃអាទិត្យទី១៩ នឹងផ្អាកពីម៉ោង៨ព្រឹក ដល់៥ល្ងាចនៅ៖
១. តំបន់ភ្លើងលេខ ប.ត.509 ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន
២. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងភូមិព្រែកតាពៅ ភូមិអូរអណ្ដូង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌចំការមន
៣. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៨៩ ចាប់ពីភូមិទំនប់ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតដល់ ភូមិស្វាយប៉ាក ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ
៤. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១ ចាប់ពីឃុំរកាខ្ពស់ រហូតដល់ឃុំស្វាយរលំ ក្នុងស្រុកស្អាង ខេត្តកណ្ដាល។

EDC ប្រកាស​ផ្អាក​ផ្គត់ផ្គង់​ភ្លើង​នៅ​តំបន់​មួយ​ចំនួន​ចាប់​ពី​ថ្ងៃ​ស្អែក

អត្ថបទ៖ នួន ចាន់លីហួត
ប្រភព៖ sabay

  • EDC ប្រកាស​ផ្អាក​ផ្គត់ផ្គង់​ភ្លើង​នៅ​តំបន់​មួយ​ចំនួន​ចាប់​ពី​ថ្ងៃ​ស្អែក已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:ជីវិតនិងសង្គម
Tags: