លោក​តា​អាយុ៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ

លោកតាជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំម្នាក់បានរួចជីវិតពីរន្ទះបាញ់ភ្លាមៗ ដោយសារតែស្បែកជើងពាក់ក្នុងផ្ទះមួយគូ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mirror ។

លោក​តា​អាយុ៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ

ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ នៅផ្ទះរបស់លោកតា Brian Phillips ដែលស្ថិតនៅក្នុងទីក្រុង Bedford ខណៈពេលដែលលោកកំពុងហាន់សាច់មាន់តួគីមួយដុំដើម្បីឲ្យជាចំណីសត្វឆ្មាចិញ្ចឹមរបស់លោក។

អំឡុងពេលកាន់កាំបិតហាន់សាច់ស្រាប់តែមេឃកំពុងភ្លៀងមានផ្លេកបន្ទោរបានបង្កជារន្ទះបាញ់មកលើផ្ទះបាយរបស់លោក ធ្វើឲ្យមានចរន្តឆ្លងពេញបន្ទប់ ប៉ុន្តែជាសំណាងល្អពេលនោះលោកកំពុងពាក់ស្បែកជើងក្នុងផ្ទះដែលមានបាតធ្វើពីជ័រ។

លោក​តា​អាយុ៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ

“វាជាហេតុការណ៍មួយដែលខ្ញុំមិនធ្លាប់ជួប វាដូចជាសំឡេងផ្ទុះហ្គាស ឬសំឡេងគ្រាប់បែក។ ពេលនោះខ្ញុំបានខ្ទាតចេញទៅបុកនឹងជញ្ជាំង។ ពេលខ្ញុំដឹងខ្លួនវិញខ្ញុំនៅងងឹតមុខបន្តិច ហើយពេលនោះគ្រូពេទ្យសង្គ្រោះបានប្រាប់ខ្ញុំថា ស្បែកជើងដែលខ្ញុំពាក់នោះហើយដែលបានជួយខ្ញុំឲ្យផុតពីគ្រោះថ្នាក់ ហើយខ្ញុំក៏គិតដូច្នោះដែរ “។ នេះបើតាមសម្ដីរបស់លោកតា Phillips។

លោកតាវ័យ៦០ឆ្នាំ បានបន្ថែមទៀតថា ស្បែកដែលបានជួយជីវិតលោកនោះគឺជាកាដូថ្ងៃគ្រីស្តស្មាសពីកូនស្រីរបស់លោក។ សព្វថ្ងៃលោកតារស់នៅជាបុរសពោះម៉ាយ ដែលភរិយាលោកតា ឈ្មោះ Margaret បានស្លាប់ដោយសារជំងឺមហារីកកាលពីបីឆ្នាំមុន៕
លោក​តា​អាយុ៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ

លោក​តា​អាយុ៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ

លោក​តា​អាយុ៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ

ប្រែសម្រួល៖ មាន រតនា
ប្រភព៖ mirror

  • លោក​តា​អាយុ៦៥​ឆ្នាំ​​រួច​ជីវិត​​​ពី​រន្ទះ​បាញ់​ ដោយ​សារ​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:ជីវិតនិងសង្គម
Tags: