សម្លាប់​ប្អូនថ្លៃរ​ត់ទៅ​ថៃ​នៅ​តែ​មិន​រួច​ពី​គុក

សម្លាប់​ប្អូនថ្លៃរ​ត់ទៅ​ថៃ​នៅ​តែ​មិន​រួច​ពី​គុក



ខេត្តបន្ទាយមានជ័យ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ទីបំផុត​ឃាតករ​ដែល​ជា​បងថ្លៃ​ល្បួង​ប្អូនថ្លៃ​មក​សម្លាប់​នៅ​ក្បែរ​ស្ពាន​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ កាលពីដើម​ខែឧសភា ឆ្នាំ​២០១៦ កន្លង​មកនេះ ហើយ​គេចខ្លួន​អស់​ជាង​១​ខែ ទៅ​ដល់​ប្រទេស​ថៃ នៅ​តែ​ត្រូវ​ជាប់​ខ្នោះ​របស់​កងកម្លាំង​នគរបាល​ខេត្ត ក្រោម​ការ​ដឹកនាំ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ដែល​ដឹកនាំ​ប្រតិបត្តិការ​ដោយ​លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​តម្រួត​ថៃ ។

ជន​នេះ​ត្រូវ​ចាប់​ឃាត់ខ្លួន​បាន​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា នៅ​ស្រុក​សមុទ្រ​ប្រា​ឌី ខេត្ត​សមុទ្រ​បាកាន ប្រទេស​ថៃ  ។ ជនសង្ស័យ​ជា​ឃាតករ​ឈ្មោះ ប៊ី​វ ឡុ​ង ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទី ទី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជាង​ធ្វើ​រថយន្ត មាន​ទីលំនៅ​ភូមិ​សូ​ភី ឃុំ​សូ​ភី ស្រុក​អូរ​ជ្រៅ ៕