ទទួលទាន​ស្លាប​មាន់ ជើងមាន់​ប៉ះពាល់​សុខភាព​

ស្លាប ជើង និងជង្គង់មាន់ កំពុងពេញនិយមខ្លាំងណាស់ ពិសេសយុវវ័យនៅភ្នំពេញ លែងខ្វល់ លែងឈឺក្បាល ថាគីមី មិនគីមីអីនោះទេ។

ជង្គង់មាន់ ស្លាបមាន់ បានក្លាយចំណីដងផ្លូវដ៏មានប្រិយភាពខ្លាំងសម្រាប់ស្រទាប់យុវវ័យ។ ហើយ ស្លាបមាន់ ជង្គង់មាន់ នេះភាគច្រើននាំចូលពីប្រទេសក្បែរខាង មានលក់ជាហូរហែ ដូចជា អាំង បំពង រលីង ផាក់ឡូវក៏មាន ដែលអាហារសម្រាប់អតិថិជនក្មេងៗ ទាំងក្រុមៗចូលចិត្តអត់ណាយ។ នៅតាមដងផ្លូវ ជាច្រើនគេតែងឃើញមានកន្លែងលក់ មានតុៗតូចៗសម្បូរអ្នកចូលចិត្តទៅមិនដាច់ទេ។

ប៉ុន្តែអ្វីដែលគួររំលឹកគឺថា វាជាអាហារសម្បូរការប្រើសារធាតុ គីមី បំផុត។ ព្រោះថាជង្គង់មាន់ ស្លាបមាន់ បាននាំចូលមកទាំងខូចគុណភាពនិងប្រើសារធាតុគីមីរក្សាឲ្យនៅស្រស់ពី ថៃ រាប់សិបតោនមួយថ្ងៃៗ មកចែកចាយទូទាំងប្រទេសកម្ពុជាសម្រាប់អ្នកទទួលទាន។

អ្នកចូលចិត្តញាំមួយរូបានបង្ហើបឲ្យដឹងថា ជើងមាន់ឬស្លាបមាន់អាំង បំពង ដែលធ្លាប់ឮតែគេថាគេដាក់ថ្នាំគីមី ប៉ុន្តែតែនៅតែញ៉ាំ។ លោកបានបន្ថែមថា គេពេញនិយមណាស់ឥឡូវហ្នឹង គ្រប់កន្លែងគ្រប់ផ្លូវ យុវវ័យគេសប្បាយ គេចង់ញ៉ាំអីគេញ៉ាំហ្នឹង។ គេម៉េចនឹងខ្លាច គេមិនឃើញទាំងកើតអីភ្លាមៗផង”។

អ្នកឯកទេសខាងចំណីអាហារបានមើលឃើញ បន្លែ សាច់ ចរាចរណ៍លើទីផ្សារបច្ចុប្បន្នសម្បូរការប្រើថ្នាំគីមីប៉ះពាល់ សុខភាពណាស់ តែខ្លះប៉ះពាល់ពាល់សុខភាពតិចតិច ខ្លះច្រើន។ លោកពន្យល់ពីឥទ្ធិពលវា៖ ”ពិបាកចៀសណាស់ឥឡូវ។ វាមិនអីភ្លាមៗទេ តែយូរៗទៅវាបង្កឲ្យឈឺនេះ ឈឺនោះ វាបំផ្លាញប្រព័ន្ធរំលាយអាហារជាដើម៕

ប្រភព៖ khmerscoop

  • ទទួលទាន​ស្លាប​មាន់ ជើងមាន់​ប៉ះពាល់​សុខភាព​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:សុខភាព
Tags: