ថៃ​បញ្ជា​ទិញ​យន្តហោះ​ Airbus​ ចំនួន​១២​គ្រឿង​ពី​អឺរ៉ុប​ ក្នុង​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ​

​មន្ត្រី​ទំនាក់ទំនង​ទីផ្សារ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Airbus​ ដ៏​ធំ​នៅ​អឺរ៉ុប​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​របស់​ថៃ​ (Thai​ Airways​ International-THAI)​ បាន​បញ្ជា​ទិញ​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ​ Airbus​ A350​ XWB​ ចំនួន​១២​គ្រឿង​ពី​អឺរ៉ុប​ ដែល​មាន​តម្លៃ​សរុប​ជាង​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​ក្នុង​នោះ​យន្តហោះ​ចំនួន​៨​គ្រឿង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​រួច​ហើយ​ ដែល​រំពឹង​ថា​ នឹង​មក​ដល់​ប្រទេស​ថៃ​នៅ​ខែសីហា​ ឆ្នាំ​២០១៦​ខាង​មុខ​ សម្រាប់​ដាក់​ជំនួស​យន្តហោះ​ចាស់ៗ​ ក្នុង​ការ​ហោះហើរ​ពី​ទីក្រុង​ Bangkok​ ប្រទេស​ថៃ​ ទៅ​កាន់​ទីក្រុង​ Melbourne​ ប្រទេស​អូស្ត្រាលី​ ជាទី​ផ្សារ​ដ៏​សំខាន់​របស់​ថៃ​លើ​វិស័យ​ទេសចរណ៍​ ។​

​យន្តហោះ​ Airbus​ A350​ XWB​ ចំនួន​៤​គ្រឿង​ទៀត​ ក្រុមហ៊ុន​ THAI​ នឹង​អាច​ទទួល​បាន​នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ​ ខណៈ​យន្តហោះ​ចំនួន​៨​គ្រឿង​ដែល​ត្រូវ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ THAI​ នៅ​ខែសីហា​ ឆ្នាំ​២០១៦​ កំពុង​លាប​ពណ៌​នៅ​ទីក្រុង​ Toulouse​ ប្រទេស​បារាំង​ ៕​

ថៃ​បញ្ជា​ទិញ​យន្តហោះ​ Airbus​ ចំនួន​១២​គ្រឿង​ពី​អឺរ៉ុប​ ក្នុង​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ​

ថៃ​បញ្ជា​ទិញ​យន្តហោះ​ Airbus​ ចំនួន​១២​គ្រឿង​ពី​អឺរ៉ុប​ ក្នុង​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ​

Related