៩ចំណុច​បើ​បុរស​​គ្មាន ​​បញ្ជាក់​ថា​គេ​​មិន​បាន​ស្រលាញ់​អ្នក​ពិត​ប្រាកដ

មានរឿងរ៉ាវសំខាន់ៗ ជាច្រើនដែលមិត្តប្រុសគួរធ្វើសម្រាប់អ្នក ឬជាមួយអ្នក ដើម្បីបញ្ជាក់ពីក្ដីស្រលាញ់មានខ្លាំងប៉ុណ្ណា ក្នុងអំឡុងពេលមើលចិត្តគ្នាទៅវិញទៅមក។ ប្រសិនបើគាត់ពុំទាន់បានធ្វើចំណុច ប៉ុន្មានខាងក្រោមនេះទេ ត្រូវគេគិតថាគាត់ពុំទាន់ផ្តល់ក្ដីស្រលាញ់ឲ្យអ្នកគ្រប់គ្រាន់នៅឡើយទេ។

៩ចំណុច​បើ​បុរស​​គ្មាន ​​បញ្ជាក់​ថា​គេ​​មិន​បាន​ស្រលាញ់​អ្នក​ពិត​ប្រាកដ

១. តែងតែហៅអ្នកថាជាមនុស្សគួរឲ្យស្រលាញ់

នៅក្នុងក្រសែភ្នែករបស់គាត់ អ្នកជាមនុស្សដ៏ស្រស់ស្អាត និងចង់និយាយរកបំផុត ទោះជាគាត់មានអារម្មណ៍មិនសួវល្អយ៉ាងណាក៏ដោយ។

២. តែងតែយល់ព្រមជាមួយអ្នក

មិនថាកិច្ចការធំតូចប៉ុណ្ណាទេ ឲ្យតែអ្នកពឹងអាស្រ័យឲ្យជួយ គាត់តែងតែលះបង់ពេលវេលារបស់ខ្លួនទៅជួយអ្នកភ្លាម ព្រោះមិនចង់ឲ្យមនុស្សជាទីស្រលាញ់របស់ខ្លួនពិបាកចិត្ត ឬមានទុក្ខ។

៣. គាំទ្រក្ដីស្រមៃរបស់អ្នក

ពេលអ្នកប្រាប់ក្ដីសុបិនរបស់ខ្លួនទៅគាត់ បុរសភាគច្រើនតែងតែគាំទ្រ និងជំរុញបន្ថែមតាមលទ្ធភាពគាត់មាន ដោយសារចង់ឃើញអ្នកដើរដល់គោលដៅ ដែលធ្លាប់មានក្ដីស្រមៃជាយូរមកហើយ។

៤. អាចដើរកម្សាន្តជាមួយមិត្តភ័ក្ដិរបស់អ្នក

ទោះគាត់មិនធ្លាប់ស្គាល់មិត្តភ័ក្ដិរបស់អ្នកពីមុនក៏ដោយ គាត់តែងតែសម្របខ្លួនធ្វើជាមនុស្សរួសរាយ ដើម្បីប្រាស្រ័យទាក់ទងជាមួយពួកគេ ពិសេសក្នុងពិធីដំណើរកម្សាន្ត ឬកម្មវិធីជួបជុំផ្សេងៗ។

៥. មានភាពចុះសម្រុងជាមួយគ្រួសារអ្នក

ពេលដាក់ចិត្តស្រលាញ់អ្នក គាត់តែងតែស្រលាញ់គ្រួសារ ឬបងប្អូនរបស់អ្នក ដូចគ្រួសារគាត់អីចឹង។ ពេលវេលាញ៉ាំអាហារជុំគ្នា គឺជាឱកាសពិសេសមួយ ដែលគាត់អាចឃើញបងប្អូនសាច់ញាតិរបស់អ្នកផ្ទាល់ ឲ្យតែអ្នកព្រមបបួល។ បើបុរសនោះស្រលាញ់ពិត គាត់ចង់ឲ្យគ្រួសារបងប្អូនរបស់អ្នក ទទួលស្គាល់គាត់ជាសមាជិកថ្មីមួយរូបទៀតដែរ។

៩ចំណុច​បើ​បុរស​​គ្មាន ​​បញ្ជាក់​ថា​គេ​​មិន​បាន​ស្រលាញ់​អ្នក​ពិត​ប្រាកដ

៦. នាំអ្នកចេញដើរលេង

បុរសដែលស្រលាញ់អ្នក តែងតែចង់មានពេលជួបជជែកគ្នា ក្រោយសម្រាកពីការងារ ដូច្នេះគាត់តែងតែផ្ដល់អាទិភាពឲ្យអ្នកជ្រើសរើសពេលមុនគាត់ ទើបគាត់សម្រេចតាមក្រោយ។ ការដើរលេងទៅទីជិត ឆ្ងាយ ឬញ៉ាំអ្វីជុំគ្នា ជាពេលសាងភាពផ្អែមល្ហែម រ៉ូមែនទិក ឬបង្កើនអនុស្សាវរីយ៍បន្ថែម លើចំណងស្នេហ៍អ្នកទាំងពីរ។

៧. ផ្ដល់កម្លាំងចិត្ត ពេលអ្នកបាក់ទឹកចិត្ត

នៅពេលគាត់ចាត់ទុកអ្នក ជាមនុស្សសំខាន់ មនុស្សជាទីស្រលាញ់ គាត់តែងតែផ្ដល់កម្លាំងចិត្ត ផ្ដល់ភាពកក់ក្ដៅ មិនឲ្យអ្នកឯកា ឬតែងតែរិះរកវិធីនានាតាមជួយអ្នកជានិច្ច។

៨. ហ៊ានប្រឈមអ្វីៗគ្រប់យ៉ាងជាមួយអ្នក

មិនថាស្ថិតក្នុងកាលៈទេសៈយ៉ាងណាទេ គាត់នៅក្បែរអ្នករហូត ទោះជាអ្នកជួបបញ្ហាពិបាកដោះស្រាយ នោះគាត់នឹងដើរតួនាទី ជាទីប្រឹក្សាយោបល់ រិះរកមធ្យោបាយគ្រប់បែបយ៉ាង ដោយចាត់ទុកបញ្ហារបស់អ្នក ដូចរឿងផ្ទាល់ខ្លួនគាត់ដូច្នោះដែរ។

៩. គោរពអ្នក

អ្នកអាចសង្កេតមើលតាមរយៈសកម្មភាពប្រចាំថ្ងៃរបស់គាត់ ថាគាត់បានគោរពពាក្យសម្ដី ឬទង្វើរបស់អ្នក ដែរទេ បើគោរពបានមានន័យថាគាត់ពិតជាស្រលាញ់អ្នកខ្លាំង៕

ប្រភព៖ sabay

  • ៩ចំណុច​បើ​បុរស​​គ្មាន ​​បញ្ជាក់​ថា​គេ​​មិន​បាន​ស្រលាញ់​អ្នក​ពិត​ប្រាកដ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:ចំនេះដឹង
Tags: