អភិបាលក្រុង​តូ​ក្យូ លាលែង​តំណែង លើ​រឿងអាស្រូវ​ចំណាយ​ថវិកា​សាធារណៈ​ខ្ជះខ្ជាយ​ពេក​ និពន្ធដោយ : ទេព អ៊ីវិសាល       June-15-2016, 8:19 pm         77

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អភិបាលក្រុង​តូ​ក្យូ លាលែង​តំណែង លើ​រឿងអាស្រូវ​ចំណាយ​ថវិកា​សាធារណៈ​ខ្ជះខ្ជាយ​ពេក​​អភិបាលក្រុង​តូ​ក្យូ លោក Yoichi Masuzoe បានដាក់​សំណើ​ទៅកាន់​សភា​ដើម្បី​សុំលាលែង​ពី​តំណែង បន្ទាប់ពី​មានការ​លេចឡើង​ពី​រឿងអាស្រូវ​របស់​របស់​លោក ពាក់ព័ន្ធ​នឹង​ការចំណាយ​ខ្ជះខ្ជាយ​លើ​កិច្ចការ ឯកជន​។​

​លោក Yoichi Masuzoe នៅ​ថ្ងៃ​ពុធ​ទី​១៥ ខែមិថុនា​នេះ បានដាក់​សំណើ​លាលែង​ពី​តំណែង​អភិបាលក្រុង​ជា​ផ្លូវការ​ទៅកាន់​សភា​ក្រុង​តូ​ក្យូ បន្ទាប់ពី​រង​ការរិះគន់​ខ្លាំង​ពី​ការប្រើប្រាស់​ថវិកា​ផ្លូវការ​ក្នុង​កិច្ចការ ឯកជន​។ សំណើ​លាលែង​នេះ ត្រូវបាន​ធ្វើឡើង​មុនពេល​ដែល​សភា​ជប៉ុន​គ្រោង​នឹង​បោះឆ្នោត​ដក​សេច ក្តី​ទុកចិត្ត​លើ​រូបលោក​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Japan Times ដែល​បាន​ដកស្រង់​ពី​ប្រភព​ច្បាស់ការ​មួយ​។

​លោក​អភិបាលក្រុង​តូ​ក្យូ Yoichi Masuzoe កំពុងតែ​ប្រឈម​នឹង​ការរិះគន់​ខ្លាំង​ក្រោយ​មាន​របាយការណ៍ បង្ហាញថា លោក បាន​ប្រើប្រាស់​ថវិកា​សាធារណៈ​ខ្ជះខ្ជាយ​ក្នុង​កិច្ចការឯកជន​ដែល​រួមការ​ចំណាយ​លើ ដំណើរ​កម្សាន្ត និង​ការចំណាយ​លើ​ការ​ស្នាក់នៅ​របស់​គ្រួសារ​ផងដែរ​។

​យ៉ាង​មិញ លោក Yoichi Masuzoe  បាន​បដិសេធ ថា មិនបាន​បំពាន​លើ​ច្បាប់​ណាមួយ​ឡើយ ប៉ុន្តែ លោក ទទួលស្គាល់​ពី​កំហុស​អសីលធម៌​មួយ​នេះ និង​សុំទោស​សាធារណជន​ផងដែរ​។​

​នៅ​ថ្ងៃទី​១៤ ខែមិថុនា ម្សិលមិញ លោក Masuzoe ក៏បាន​ទទូច​ឲ្យ​សមាជិក​គណៈកម្មាធិការ​សភា​ផ្តល់​ពេល​បណ្តោះអាសន្ន​សម្រាប់​បន្ត​កាន់តំណែង​យ៉ាងហោចណាស់​រហូតដល់​ខែសីហា​ដែលជា​ព្រឹត្តិការណ៍ Rio de Janeiro Olympics​។ យ៉ាងណាក៏ដោយ បក្សនយោបាយ​ដែល​រួមទាំង​បក្ស​កាន់អំណាច​បាន​ព្រមាន​រួចទៅហើយ​ចំពោះ​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​របស់​ពី​លោក​អភិបាល​រូបនោះ​។

​ជុំវិញ​បញ្ហា​នេះដែរ Arinobu Nomura សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​សេរី​ក្រុង​តូ​ក្យូ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះដែរ​ថា ក្រុមតំណាងរាស្ត្រ បាន​បញ្ចុះបញ្ចូល​លោក Masuzoe ឲ្យ​ចុះ​ចេញពី​តំ ណែ​ង​មុន​ដែល​លោក​ត្រូវបាន​បង្ខំ​តាមរយៈ​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​នោះ​៕