UN៖ ការផ្តល់​រង្វាន់​លើ​ការសម្លាប់​អ្នកជួញដូរ​គ្រឿងញៀនរ​ប​ស់លោក Duterte នឹង​បង្កចលាចល​ និពន្ធដោយ : ទេព អ៊ីវិសាល       June-15-2016, 8:59 pm         23

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132UN៖ ការផ្តល់​រង្វាន់​លើ​ការសម្លាប់​អ្នកជួញដូរ​គ្រឿងញៀនរ​ប​ស់លោក Duterte នឹង​បង្កចលាចល​​មន្ត្រី​អង្គការសហប្រជាជាតិ បាន​រិះគន់​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គី ឌើ​ទើ​តេ លើ​ការផ្តល់​រង្វាន់​សម្រាប់​អ្នក​ដែល​អាច​សម្លាប់​អ្នកជួញដូរ​គ្រឿង​ដោយ​ខុសច្បាប់ និង​គម្រោង​នៃ​ការប្រកាស​ដាក់​ឲ្យ ប្រើប្រាស់​ទោស​ប្រហារជីវិត​ឡើងវិញ​។

​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោក Zeid Ra’ad Al Hussein បាន​ព្រមាន​ចំពោះ​ការប្រកាស​គោលនយោបាយ​របស់លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​ហ្វីលីពីន Rodrigo Duterte  លើ​ការលុបបំបាត់​ការជួយ​ដូរ​គ្រឿងញៀន និង​ទោស​ប្រហារជីវិត ថា​នឹង​បង្ក​ឲ្យ​មាន​ចលាចល​។

​លោក Zeid Ra’ad Al Hussein បាន​លើកឡើងថា «​ការផ្តល់​រង្វាន់ និង​អំណោយ​សម្រាប់​ឃាតករ​ដោយ ខុសច្បាប់ និង​ការលើកទឹកចិត្ត​លើ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​សមត្ថកិច្ច គឺជា​ការបំផ្លាញ និង​ជំហាន​ថយក្រោយ​ដែល​បង្ក​ឲ្យ​រីក​រាលដាល​អំពើហិង្សា និង​ចលាចល​។

​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​រូបនោះ ក៏បាន​ទទូច​ឲ្យ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ហ្វី​លី ពី​ន​ថ្មី​ដែល​នឹង​ឡើងកាន់​អំណាច​ផ្លូវការ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ពិចារណា​ឡើងវិញ​ចំពោះ​គំនិត​ផ្តួចផ្តើម ទាំងនោះ និង​ចៀស​ឲ្យ​ផុតពី​ផែនការ​នៃ​ការប្រកាស​អនុវត្ត​ឡើងវិញ​នូវ​ទោស​ប្រហារជីវិត​។

​លោក Zeid Ra’ad Al Hussein ក៏បាន​ដាស់តឿន​ប្រធានាធិបតី​ថ្មី​ត្រៀម​កាន់តំណែង​ដែរ​ថា ច្បាប់​អន្តរជាតិ​ដែលមាន​លក្ខណៈ​ចាប់បង្ខំ​រដ្ឋបាល​របស់​លោក​តម្រូវ​ឲ្យ​លោក​ប្រ​ធានា​ធីប​តី​ការពារ​សិទ្ធិ​របស់​ប្រជាជន​ដែល​រួមមាន​ទាំង​អ្នកកាសែត សកម្មជន​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស​ជាដើម​។

​នៅ​ថ្ងៃទី​០៨ ខែមិថុនា​កន្លងទៅ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន ក៏បាន​ថ្លែងការណ៍​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការលើកឡើង​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គី ឌើ​ទើ​តេ​។ លោក បាន គី​មូ​ន បាន​ចាត់ការ​លើកឡើង​នោះ​ថា​បំពាន​សិទ្ធិ និង​សេរី​មូលដ្ឋាន​។​

​ថ្មីៗ​នេះ លោក​រ៉ូ​ឌ្រី​ហ្គូ បាន​ព្រមាន​សម្លាប់​អ្នកកាសែត​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ហើយ​បានចាត់ទុក​ការសម្លាប់​នោះ​ថា​ស្របច្បាប់​ទៀតផង​។ ឆ្លើយតប​នឹង​សំណួរ​នៅក្នុង​សន្និសីទកាសែត ដែល​សួរថា​តើ​លោក នឹងមាន​វិធាន​បែបណា​ចំពោះ​ការសម្លាប់​អ្នកសារព័ត៌មាន​ក្នុង​ក្រុង​ម៉ានីល​នៅ​សប្តាហ៍​មុន លោក ឌើ​ទើ​តេ បាន​បញ្ជាក់ថា «​មិនមែន​ដោយសារ អ្នក គឺជា​អ្នកសារព័ត៌មាន អ្នក​ត្រូវបាន​រួចខ្លួន​ពី​ការធ្វើ​ឃាតកម្ម​នោះទេ ប្រសិនបើ​អ្នកប្រព្រឹត្ត​ខុស​នោះ​» ។ នេះ​បើ​យោងតាម​សារព័ត៌មាន the Guardian​។​

​ការប្រើ​គោលការណ៍​គំរាម​សម្លាប់​អ្នកកាសែត​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​នេះ គឺ​ស្របទៅនឹង​គោលនយោបាយ​នៃ​ការ​បោ​សម្អាត​បទល្មើស​របស់​លោក ឌើ​ទើ​តេ​ដែល បាន​សន្យា និង​តែងតែ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា លោក នឹង​លុបបំបាត់​បទល្មើស​ដែល​រួមមាន​ទាំង​ការជួញដូរ គ្រឿងញៀន និង​អំពើពុករលួយ​នៅក្នុង​រយៈពេល​ត្រឹមតែ​៦​ខែ​ប៉ុណ្ណោះ​។​

​លោក ឌើ​ទើ​តេ បាន​បញ្ជាក់ថា «​ប្រសិនបើ​ពួកគេ​(​ជនល្មើស​) គឺជា​អ្នកជិតខាង​អ្នក សូម​ហៅ​យើង​(​ប៉ូលិស​) ឬ អ្នក ធ្វើ​(​បង្ក្រាប​) ដោយ​ខ្លួនឯង ប្រសិនបើ​អ្នកមាន​កាំភ្លើង​។ អ្នក មានការ​គាំទ្រ​ពី ខ្ញុំ​»​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​បន្ថែម​ដែរ​ថា លោក ឌើ​ទើ​តេ ក៏បាន​អះអាង​ដែរ​ថា «​ប្រសិនបើ​គេ វាយតប​វិញ អ្នក​អាច​សម្លាប់​គេ ហើយ ខ្ញុំ នឹង​ផ្តល់​មេដាយ​មួយ​សម្រាប់​អ្នក​»​។​

​ក្រៅពី​ការផ្តល់​មេដាយ លោក ឌើ​ទេ​តេ ក៏​សន្យា​ផ្តល់រ​ង្វាន់​ផ្សេងទៀត​ផងដែរ​។ លោក បាន​បញ្ជាក់ថា «​ខ្ញុំ នឹង​ផ្តល់​ទឹកប្រាក់ ៥ លាន​ប៉េ​សូ (​ប្រមាណ​១០៧០០០​ដុល្លារ​)​សម្រាប់​ការសម្លាប់​មេក្លោង​គ្រឿង ញៀន​ម្នាក់​។ តែ​ប្រសិន​គេ នៅមាន​ជីវិត អញ​អ្នកនឹង​ទទួលបាន​ត្រឹមតែ ៤.៩៩៩ លាន​ប៉េ​សូ​»៕