អនុ​គណៈកម្មាធិការ​លើ​ផ្ទៃ​ប្រទេស​ចុះ​មក​ត្រួតពិនិត្យ​លទ្ធផល ​បេក្ខជន​ដែល​ដាក់ពាក្យ​ប្រឡង​ចូល​បម្រើ​រាជ​អាវុធហត្ថ​

អនុ​គណៈកម្មាធិការ​លើ​ផ្ទៃ​ប្រទេស​ចុះ​មក​ត្រួតពិនិត្យ​លទ្ធផល ​បេក្ខជន​ដែល​ដាក់ពាក្យ​ប្រឡង​ចូល​បម្រើ​រាជ​អាវុធហត្ថ​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ ជំហាន​ដំបូង​ លើ​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ក្នុង​ជួរ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

ពិធី​នេះ​មានការ​ចូលរួម​អនុ​គណៈកម្មការ​ក្រុម​ទី​២​ជ្រើសរើស​នាយ​ទាហាន​រង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ក្រុមការងារ​ជ្រើសរើស​នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ស្រ៊ុន គឹម​ស្រ៊ៀង​នាយការិយាល័យ​បុគ្គលិក កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​អនុគណៈកម្មការ​ក្រុម​ទី​២​ និង​លោក​វរសេនីយ៍​ឯក ស៊ុន សម្បត្តិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ផង​ដែរ​។

លោក​ឧត្ដមសេនីយ៍​ត្រី ស្រ៊ុន​ គឹម​ស្រ៊ៀ​ង​ បាន​មានប្រសាសន៍​ក្នុង​ការ​ចុះ​មក​ត្រួតពិនិត្យ​បេក្ខជន​ប្រឡង​កងរាជអាវុធហត្ថ​នោះ​ថា​ ការ​ត្រួតពិនិត្យ​លើ​បេក្ខជន​ទាំង​២៨​នាក់​ ដែល​ជា​បេក្ខជន​ប្រឡង​ចូល​កងរាជអាវុធហត្ថ​នេះ​គឺ​មាន​៧ វិញ្ញាសា ១​សរសេរ​តាម​អាន ២​រត់​ចម្ងាយ ៣​អាប់​ដូ​មី​ណូ ៤​ពួយ​អា​វ៉ង់ ៥​ពិនិត្យ​សុខភាព វាស់កម្ពស់ និង​ថ្លឹង​ទម្ងន់​ជាដើម​។ ក្នុង​នោះ​លោក​ ស៊ុន​ សម្បត្តិ​ ក៏បាន​មាន​ប្រសាសន៍​ដែរ​ថា​ ការ​ជ្រើសរើស​យុវជន​ឲ្យ​ចូល​កងរាជអាវុធហត្ថ​នេះ ​គឺ​ដើម្បី​បំពេញ​ក្រប​ខណ្ឌ​ឲ្យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ហើយ​បេក្ខជន​ដែល​បាន​ជ្រើសរើស​ចូល​បម្រើ​ក្នុង​ជួរ​កងរាជអាវុធហត្ថ​ទទួល​បាន​ឋានន្តរសក្ដិ​ថ្នាក់​ពលបាលត្រី នៅ​ពេល​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ត្រូវ​ទទួល​បាន​ឋានន្តរសក្ដិ​ព្រឹន្ទបាល​ឯក​ផង​ដែរ​។

លោក​ ស៊ុន​ សម្បត្តិ ​បាន​បញ្ជាក់​ទៀត​ថា បេក្ខជន​ដែល​មក​ប្រឡង​ក្នុង​កងរាជអាវុធហត្ថ​ខេត្ត​នេះ​ មាន​ចំនួន​២៨​នាក់​ក្នុង​ការ​ប្រឡង​នោះ​ ជាប់​បានតែ​១៣​នាក់​តែប៉ុណ្ណោះ​៕