ជា វណ្ណា​រិ​ទ្ធ ភរិយាធ្វើ​ខួប​គម្រប់​អាយុ ៣០ ឆ្នាំ​ព្រឹក​មិញ !

Videos


ភរិយារបស់ពិធីករប្រចាំទូរទស្សន៍បាយ័នលោក ជា វណ្ណារិទ្ធ ដែលគេស្គាល់ឈ្មោះថា មូ៉ល្យា បានធ្វើ ខួបកំណើតអោយស្វាមីរបស់ខ្លួន លោក ជា វណ្ណារិទ្ធ គម្រប់អាយុ ៣០ ឆ្នាំ កាលពីព្រឹកមិញនៅហាង Pink Day ។ លោក ជា វណ្ណារិទ្ធ បង្ហាញអារម្មណ៍រំភើបជាមួយនិង ស្នាមថើបយ៉ាងផ្អែមល្ហែមដល់ភរិយាសំណព្វរបស់ខ្លួន ថ្ងៃនេះជាថ្ងៃកំណើតគម្រប់អាយុ ៣០ ឆ្នាំរបស់ លោក ជាវណ្ណារិទ្ធ ។អ្វីដែលមិនភ្លេចនោះ ភរិយារបស់ លោកក៏បានធ្វើពិធីខួបកំណើត សម្រាប់លោក កាលពីព្រឹកមិញនេះ ។

ថ្វីត្បិតតែពិធីខួបកំណើតរបស់លោក ជា វណ្ណារិទ្ធ ជាលក្ខណៈគ្រួសារសាមញ្ញាក៏ពិតមែន តែលោកមានអារម្មណ៍សប្បាយរីករាយ ដោយសារភរិយា របស់លោកមិនបានបំភ្លេចថ្ងៃសំខាន់នេះ ។ បើទោះបីជាអ្នកនាងរវល់ជាមួយការងារជំនួញនិងកូនតូចក៏ដោយ ។ អ្វីដែលកត់សំគាល់នោះ លោក ជា វណ្ណារិទ្ធ ត្រូវបានគេចាត់ទុកជាតារា ដែលមានជីវិតស្នេហាគំរូ។ជារឿយៗ លោកតែងតែបង្ហាញពីភាពផ្អែមល្ហែមនៅក្នុងជីវិតគ្រួសារ។ជាពិេសសក្រោយពីលោកបានទទួលកូនប្រុស Fame ដែលមានមុខមាត់ស្រស់ស្អាតគួរអោយខ្នាញ់ ៕ ចេនី

ជា វណ្ណា​រិ​ទ្ធ ភរិយាធ្វើ​ខួប​គម្រប់​អាយុ ៣០ ឆ្នាំ​ព្រឹក​មិញ !
ជា វណ្ណា​រិ​ទ្ធ ភរិយាធ្វើ​ខួប​គម្រប់​អាយុ ៣០ ឆ្នាំ​ព្រឹក​មិញ !
ជា វណ្ណា​រិ​ទ្ធ ភរិយាធ្វើ​ខួប​គម្រប់​អាយុ ៣០ ឆ្នាំ​ព្រឹក​មិញ !
ជា វណ្ណា​រិ​ទ្ធ ភរិយាធ្វើ​ខួប​គម្រប់​អាយុ ៣០ ឆ្នាំ​ព្រឹក​មិញ !
ជា វណ្ណា​រិ​ទ្ធ ភរិយាធ្វើ​ខួប​គម្រប់​អាយុ ៣០ ឆ្នាំ​ព្រឹក​មិញ !
ជា វណ្ណា​រិ​ទ្ធ ភរិយាធ្វើ​ខួប​គម្រប់​អាយុ ៣០ ឆ្នាំ​ព្រឹក​មិញ !

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត