មូលហេតុ​រៀបការ​របស់​តារា​ឯក​ស្រី​ក្នុង​រឿង ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍ អាចធ្វើ​ឲ្យ​អ្នក​ទន់ជង្គង់​

Videos


ក្រោយប្រកាសពីថ្ងៃមង្គលការរបស់ខ្លួន តារាឯកស្រីក្នុងរឿង ទេពឥន្ទ្រីបក្សីស្នេហ៍ នាង Michelle Chen បានទម្លាយពីមូលហេតុដែលនាំឲ្យខ្លួនចង់រៀបការជាមួយនឹងតួឯកប្រុស លោក Chen Xiao ដែលមូលហេតុនោះពិតជាធ្វើឲ្យអ្នករាល់គ្នាទន់ជង្គង់មិនខាន ។

អ្នកទាំងពីរបានលង់ស្រឡាញ់គ្នាកំឡុងពេលថតរឿងនេះជាមួយគ្នា ហើយក្រោយពីចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នាបានត្រឹម ៧ ខែ អ្នកទាំងពីរក៏បានប្រកាសពីកាលបរិច្ឆេទមង្គលការដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ មង្គលការរបស់ពួកគេនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកក្កដា នៅប៉េកាំង និង នៅថ្ងៃទី ២១ ខែកក្កដា នៅតៃប៉ិ ។ ដោយសារតែថ្ងៃចូលរោងជ័យជិតមកដល់ អ្នកទាំងពីរសុទ្ធតែមានភាពមមាញឹករៀងៗខ្លួន ដូចជាត្រូវបញ្ចប់សកម្មភាពប្រចាំថ្ងៃមួយចំនួនឲ្យទាន់ពេល និង ត្រូវរៀបចំអីវ៉ាន់ខ្លះៗសម្រាប់ថ្ងៃមង្គលការ ។ នាង Michelle ថែមទាំងបានប្រាប់ពីរឿងរ៉ាវខ្លះៗ ក្រោយស្នេហានាង និង លោក Chen ទៅសារព័ត៌មានល្បីឈ្មោះមួយផងដែរ ដូចជា លោក Chen បានទៅរកចុងភៅជំនាញ ដើម្បីរៀនពីវិធីធ្វើម្ហូប ព្រោះលោកចង់ចម្អិនអាហារមួយពេលជូននាង ។

មូលហេតុ​រៀបការ​របស់​តារា​ឯក​ស្រី​ក្នុង​រឿង ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍ អាចធ្វើ​ឲ្យ​អ្នក​ទន់ជង្គង់​

នៅក្នុងកិច្ចសម្ភាស នាងក៏ត្រូវបានគេសួរដែរថា ហេតុអ្វីបានជានាងសម្រេចចិត្តរៀបការនឹងលោក Chen ក្រោយទាក់ទងគ្នាបានត្រឹមតែ ៧ ខែ ។ ចំពោះសំណួរនេះ នាងបានឆ្លើយមកវិញទាំងមិនទាក់ទើរថា មិនដឹងដែរ ឲ្យតែនាងឃើញមុខគេ នាងចង់រៀបការជាមួយគេតែម្តង ។ ចម្លើយនេះបានពិតជាធ្វើឲ្យអ្នកសារព័ត៌មានគ្មានអ្វីនឹងតបតនឹងនាងឡើយ ហើយមហាជនពិតជាពេញចិត្តចំពោះចម្លើយនាងមួយនេះណាស់ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

មូលហេតុ​រៀបការ​របស់​តារា​ឯក​ស្រី​ក្នុង​រឿង ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍ អាចធ្វើ​ឲ្យ​អ្នក​ទន់ជង្គង់​
មូលហេតុ​រៀបការ​របស់​តារា​ឯក​ស្រី​ក្នុង​រឿង ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍ អាចធ្វើ​ឲ្យ​អ្នក​ទន់ជង្គង់​
មូលហេតុ​រៀបការ​របស់​តារា​ឯក​ស្រី​ក្នុង​រឿង ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍ អាចធ្វើ​ឲ្យ​អ្នក​ទន់ជង្គង់​
មូលហេតុ​រៀបការ​របស់​តារា​ឯក​ស្រី​ក្នុង​រឿង ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍ អាចធ្វើ​ឲ្យ​អ្នក​ទន់ជង្គង់​
មូលហេតុ​រៀបការ​របស់​តារា​ឯក​ស្រី​ក្នុង​រឿង ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍ អាចធ្វើ​ឲ្យ​អ្នក​ទន់ជង្គង់​
មូលហេតុ​រៀបការ​របស់​តារា​ឯក​ស្រី​ក្នុង​រឿង ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍ អាចធ្វើ​ឲ្យ​អ្នក​ទន់ជង្គង់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត