តារា ៤ ដួង ​ដែល​ក្លា​យ​ជា​គណកម្មការ​ផ្ដល់​ពិន្ទុ X-Factor

Videos

កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor របស់ទូរទស្សន៍ហង្សមាសដែល នឹង លេចរូបរាងក្នុងពេលខាងមុខបានសម្រេចកំណត់យកជាផ្លូវការនូវតារា ៤ ដួងអោយធ្វើជាគណកម្មការ ផ្ដល់ពិន្ទុក្នុងនោះរួមមាន លោកព្រាប សុវត្ថិ កញ្ញា សុគន្ធ និសា អ្នកនាង យក់ ឋិតរដ្ឋានិងលោកហ្សូណូ ។ ដំណឹងផ្លូវការត្រូវបានប្រកាសថាលែងមានការប្រែប្រួលទៀតហើយ បន្ទាប់ពីមានការកំណត់ ឯកភាពភាពទាំងស្រុងពីហង្សមាស និងម្ចាស់កម្មវិធីX-Factor របស់បរទេស។

ក្នុងពេលដំបូងៗតារាទាំង៤ខាងលើ ត្រូវបានកំណត់យកធ្វើជាគណកម្មការផ្ដល់ពិន្ទុរបស់កម្មវិធី X-Factor គ្រាន់តែជាដំណឹងដែលគ្រោងចាត់ចែងដោយហង្សមាសប៉ុណ្ណោះ ដោយមិនទាន់មានការ ឯកភាពទាំងស្រុងពីម្ចាស់កម្មវិធីដែលខាងហង្សមាសសុំទិញផ្ដាច់មុខយកមកធ្វើកម្មវិធីនោះទេ។ ប៉ុន្តែ ក្រោយពីពិភាក្សានិងបានឯកភាពគ្នារួចមក ខាងម្ចាស់កម្មវិធី និងហង្សមាសបានសម្រេច កំណត់យក លោក ព្រាប សុវត្ថិ, អ្នកនាងយក់ ឋិតរដ្ឋា ,សុគន្ធ និសា និងលោកហ្សូណូអោយក្លាយជាគណកម្មការ ផ្ដល់ពិន្ទុសម្រាប់ការប្រលងហើយ ដោយបានទាំងកុងត្រាតារាទាំង៤មិនអោយទទួលការងារផ្សេង ទៀត នៅអំឡុងកម្មវិធីដំណើរការនោះផងដែរ ។

តារា ៤ ដួង ​ដែល​ក្លា​យ​ជា​គណកម្មការ​ផ្ដល់​ពិន្ទុ X-Factor

គេមិនទាន់ដឹងថាកម្មវិធី X-Factorនឹងដំណើរការនៅពេលណាអោយច្បាស់នោះទេដោយគ្រាន់ តែថាក្រោយពីធ្វើកុងត្រាទទួលយកគណកម្មការដែលជាតារាចម្រៀងទាំង៤រួចហើយគឺត្រូវ ចំណាយ ពេលបង្វឹកពួកគេ និងចាត់ចែងក្រុមការងារផលិតបន្ថែមទៀត មុននឹងដំណើរជ្រើសរើសបេក្ខជនបេក្ខនារី អោយចូលប្រលង ។ តារាទាំង ៤ នឹងត្រូវបង្ហាញខ្លួនក្នុងវេទិកាជ្រើសរើសបេក្ខជនបេក្ខនារីដូចគ្នានឹងកម្មវិធី The Voice និង Cambodia got talent ដែរ ៕ ដេវីត

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត