អេ​ឡិច ចាន់​ត្រា ក្លាយជា​ទូត​សុច្ឆន្ទៈ​នៃ​ក្រុមហ៊ុន​អគារ​ខុន​ដូ Imperiel Grown

Videos

តារាសំដែងប្រុសដែលមានសាច់សខ្ចី អេឡិច ចាន់ត្រា ពេលនេះកំពុងមានយីអ៊ុនឡើងគួរកត់ សម្គាល់ដោយសារតែថ្មីៗនេះលោកត្រូវបានក្រុមហ៊ុនអគារខុនដូដ៏ធំមួយរបស់តៃវ៉ាន់ Imperiel Grown សម្រេចជ្រើសរើសយកធ្វើជាទូតសុច្ឆន្ទៈ។

អេ​ឡិច ចាន់​ត្រា ក្លាយជា​ទូត​សុច្ឆន្ទៈ​នៃ​ក្រុមហ៊ុន​អគារ​ខុន​ដូ Imperiel Grown

បើទោះជាមានរយៈពេល៣ឆ្នាំទៀតទើបអគារខុនដូរបស់ក្រុមហ៊ុន Imperiel Grown ដែលមាន ទីតាំងនៅទល់មុខវិទ្យាល័យ ជា ស៊ីម បឹងកេងកងសាងសង់ហើយជាស្ថាពរក៏ក្រុមហ៊ុនបានរៀបចំ ដំណើរការថតស្ប៉តឃោសនាពាណិជ្ជកម្មរបស់ខ្លួនចាប់ពីពេលនេះទៅផងដែរដោយក្នុងនោះតួអង្គក្នុងស្ប៉តនោះមានលោក អេឡិច ចាន់ត្រានិងដៃគូគឺកញ្ញា នៅ សូនីតា ។

អេ​ឡិច ចាន់​ត្រា ក្លាយជា​ទូត​សុច្ឆន្ទៈ​នៃ​ក្រុមហ៊ុន​អគារ​ខុន​ដូ Imperiel Grown

ការថតស្ប៉តរយៈពេល២ថ្ងៃគឺថ្ងៃទី៨និង៩មិថុនា២០១៦កន្លងទៅគេសង្កេតឃើញថាលោក អេឡិច ចាន់ត្រា បានជំនះពុះពារការលំបាកគ្រប់យ៉ាងដោយបានក្រោកតាំងពីព្រឹកព្រលឹមថតរហូត ទល់យប់ក្រោមកំដៅថ្ងៃក្តៅហែងក៏មិនត្អូញត្អែរធ្វើឲ្យកិច្ចដំណើរការថតស្ប៉តបានល្អព្រមទាំងសម្រេច ជោគជ័យដោយរលូន ។

អេ​ឡិច ចាន់​ត្រា ក្លាយជា​ទូត​សុច្ឆន្ទៈ​នៃ​ក្រុមហ៊ុន​អគារ​ខុន​ដូ Imperiel Grown

ក្នុងស្ប៉តបានបង្ហាញពីកម្ពុជាកំពុងអភិវឌ្ឍន៍ដោយក្នុងនោះបង្ហាញប្លង់សួនសម្តេច ហ៊ុន សែន, រមណីយដ្ឋានវត្តភ្នំ,ទេសភាពតាមដងទន្លេមេគង្គ…ជាដើម ។ រីឯខ្លឹមសារចង់បង្ហាញពីបុរសម្នាក់ដែល សិក្សានៅក្រៅប្រទេសបានចងចាំនូវសំដីរបស់ឪពុកខ្លួនដែលផ្តែផ្តាំថាកម្ពុជាពិតជាមានការរីកចំរើន ពិសេសលើការសាងសង់អគារដូច្នេះក្រោយពីបញ្ចប់ការសិក្សាគេក៏មានចំណាប់អារម្មណ៍ក្នុងការចាប់ យកការធ្វើអាជីវកម្មកសាងខុនដូនៅក្នុងស្រុកខ្មែរតែម្តងទៅ ។

អេ​ឡិច ចាន់​ត្រា ក្លាយជា​ទូត​សុច្ឆន្ទៈ​នៃ​ក្រុមហ៊ុន​អគារ​ខុន​ដូ Imperiel Grown

ចំពោះមូលហេតុសំខាន់ដែលក្រុមហ៊ុន Imperiel Grown សម្រេចជ្រើសយកលោក អេឡិច ចាន់ត្រា មកធ្វើជាទូតសុច្ឆន្ទៈអាស្រ័យដោយគេមើលឃើញពីសមត្ថភាពនិងរូបសម្បត្តិល្អស្អាតសក្តិសម រួមទាំងកំពស់ក៏បានទៀតផងហើយលោកក៏ជាតារាម្នាក់ដែលទទួលបានការនិយមចូលចិត្តនិងគាំទ្រ ច្រើនពីសំណាក់ទស្សនិកជនខ្មែរ ៕

                                                                                   ដេវីត