សុខ រក្សា ទម្លាយ​រឿង​ទុក្ខ​ធំ​ផ្ទួនៗ​ទាំង​អួល​ដើម​-​ក​

Videos

តារាចម្រៀងលោក សុខ រក្សា បានទម្លាយពីទុក្ខធំក្នុងជីវិតទាំងអារម្មណ៍ក្ដុកក្ដួល ព្រោះតែលោកត្រូវសាច់ញាតិឃ្លាតឆ្ងាយផ្ទួនៗគ្នា បន្សល់នៅតែក្ដីអាឡោះអាល័យគួរឱ្យស្រណោះ ។

សុខ រក្សា ទម្លាយ​រឿង​ទុក្ខ​ធំ​ផ្ទួនៗ​ទាំង​អួល​ដើម​-​ក​

ក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងរូបនេះបានទម្លាយពីរឿងទុក្ខសោកក្នុងចិត្តឱ្យដឹងថា «សូមបួងសួងឱ្យវិញាណក្ខន្ធបងប្រុស Mol Thy បានទៅកាន់ឋានសួគ៌ និង ឋានដ៏ស្ងប់សុខបំផុត ប្អូនមានអារម្មណ៍សោកស្តាយណាស់ពេលដែលបានដឹងដំណឹងថាបងទទួលមរណភាព បងប្រុស Mol Thy គាត់រស់នៅប្រទេសអាមេរិក ប៉ុន្តែគាត់ទទួលមរណភាពនៅស្រុកខ្មែរ គឺខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃ ទី ១៤.០៦.២០១៦..R.I.P….» ។ មនុស្សប្រុសម្នាក់នេះគឺលោកបានបញ្ជាក់ថាជាបងប្រុសធម៌ របស់លោក ដែលបានទទួលមរណភាពនៅពេលដែលមកលេងស្រុកខ្មែរ ដោយសារជំងឺគាំងបេះដូង ។ ក្នុងការបង្ហាញពីអារម្មណ៍ឈឺចាប់ក្រោយពេលដែលមនុស្សជិតដិតឃ្លាតឆ្ងាយទៅនេះ លោកក៏បានលើកពី អារម្មណ៍ឈឺចាប់មួយទៀត គឺលោកត្រូវបានបាត់បង់បងប្រុសជាទីស្រឡាញ់របស់លោកកាលឆ្នាំ ២០១៤ កន្លងទៅនេះ ដែលគាត់បានបាត់បង់ជីវិតដោយសារខ្សែភ្លើងឆក់ ។

សុខ រក្សា ទម្លាយ​រឿង​ទុក្ខ​ធំ​ផ្ទួនៗ​ទាំង​អួល​ដើម​-​ក​

ក្រោយការបញ្ចេញសារដ៏សែនឈឺចាប់នេះ ក៏មានមហាជនជាច្រើនបានចូលរួមរំលែកទុក្ខលោក ហើយក៏សូម ជូនពរឱ្យបងប្រុសរបស់លោកទាំងពីរបានទៅកាន់សុគិភពផងដែរ ៕ ភូមិន្ទ