អ្នកនិពន្ធ​ហង្ស​មាស​បះសក់​នឹង​បេក្ខជន The Voice ពីររូប

Videos

សោម សៅសុវណ្ណា និង រ៉េត ស៊ូហ្សាណា សុទ្ធតែជាបេក្ខជនឆ្នើមដែលទទួលបានរហូតដល់ ៤ កៅអីពីគ្រូបង្វឹក ហើយសុទ្ធតែមានសមត្ថភាពខ្ពស់អាចឆ្លងដល់វគ្គពាក់កណ្ដាល់ផ្ដាច់ព្រាត់ដូចគ្នា ។ សមត្ថភាពលេចធ្លោគួរឱ្យ កត់សម្គាល់នេះ ត្រូវបានអ្នកនិពន្ធនៅហង្សមាសមួយរូបគឺលោក សុខ ចាន់ផល លើកយកមកសរសើរ ។

អ្នកនិពន្ធ​ហង្ស​មាស​បះសក់​នឹង​បេក្ខជន The Voice ពីររូប

លោក សុខ ចាន់ផល ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបបានលើកសរសើរពីសមត្ថភាពបេក្ខជនទាំងពីររូបនេះ ថា «រដូវកាលនេះ ខ្ញុំចូលចិត្តក្មេងពីរនាក់នេះជាងគេ ❤ សំឡេងពីរោះប្លែក មានលក្ខណៈជាខ្លួនឯងច្រើន អត្តចរិតឡើងឆាកក៏ស័ក្តិសម មើលទៅធម្មជាតិ មិនសូវឆ្គង ✌ ‪#‎thevoicecambodia2‬ យ៉ាងណា ហ៊ានបញ្ចេញយោបល់ ព្រោះពួកគេធ្លាក់ហើយ ។ ‪#‎respect_other_people_idea‬ ‪#‎peace‬» ។

អ្នកនិពន្ធ​ហង្ស​មាស​បះសក់​នឹង​បេក្ខជន The Voice ពីររូប

ទោះបីជាយ៉ាងណា ក្មេងប្រុសស្រីដ៏ពោរពេញទៅដោយសមត្ថភាពនេះមិនមានឱកាសឆ្លងដល់វគ្គផ្ដាច់ព្រាត់នោះឡើយ ។ ប៉ុន្តែមហាជនដែលតែងតែតាមដាននូវសកម្មភាពរបស់អ្នកទាំងពីរបានទាយទុកយ៉ាងប្រាកដប្រជាថា ទៅថ្ងៃមុខក្មេងប្រុសស្រីទាំងពីររូបនេះនឹងមានអនាគតល្អក្នុងវិស័យសិល្បៈ ព្រោះតែអ្នកទាំងពីរសុទ្ធតែមាន សមត្ថភាពខ្លាំងកម្ររកបានដូចគ្នា ៕ ភូមិន្ទ