ក្រសួង​សាធារណការ គ្រោង​ទិញ​រថយន្ត​ទំនើប​ពី​កូរ៉េ​សម្រាប់ធ្វើ​«​ឆៀករថយន្ត​» ចល័ត​តាម​បណ្តា​ខេត្ត​ និពន្ធដោយ : ញ៉ុង​ ហេង       June-15-2016, 9:59 pm         36

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​សាធារណការ គ្រោង​ទិញ​រថយន្ត​ទំនើប​ពី​កូរ៉េ​សម្រាប់ធ្វើ​«​ឆៀករថយន្ត​» ចល័ត​តាម​បណ្តា​ខេត្ត​​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ប្រកាសថា ក្នុង​រយៈពេល​បី​ខែ​ខាងមុខ ក្រសួង​នឹង​នាំចូល​រថយន្ត​ទំនើប​ពី​ប្រទេស​កូរ៉េ ដែល​រថយន្ត​នេះ​អាចធ្វើ​ការត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត (​ឆៀក​) ចល័ត​តាម​បណ្តា​ខេត្ត​បាន​។ លោក បន្ថែមថា ជំ​ហ៊ាន​ដំបូង​ក្រសួង​គ្រោង​នាំចូល​រថយន្ត​ទំនើប​នេះ​ចំនួន​២​គ្រឿង​សិន ដែល​១​គ្រឿង​មានតម្លៃ ៥០​ម៉ឺន​ដុល្លារ​។

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុង​ពិធី​សម្ពោធ​មណ្ឌល​ពន្យា​និង​ប្ដូរ​បណ្ណ​បើកបរ​នា​ផ្សារ​ទំនើប​អ៊ី​អន នៅ​ថ្ងៃទី​១៥​ខែមិថុនា​នេះ លោក ស៊ុន ចាន់ថុល  អះអាងថា គម្រោង​ផ្តល់​សេវា​ធ្វើ​ឆៀករថយន្ត​ចល័ត​នេះ នឹង​បង្ករ​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​តាម​បណ្តា​ខេត្ត​។​

​សូម​ស្តាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ដូចតទៅ​៖