ចិន ទទូច​ឲ្យ​កុំ​យក​បញ្ហា​ជម្លោះដែនសមុទ្រ​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​អាស៊ាន​-​ចិន​ទាំងមូល​ និពន្ធដោយ : ថ្មីៗ       June-15-2016, 9:39 pm         52

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ទទូច​ឲ្យ​កុំ​យក​បញ្ហា​ជម្លោះដែនសមុទ្រ​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​អាស៊ាន​-​ចិន​ទាំងមូល​​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​ប្រធានបទ​មួយ​ដ៏​ធំ និង​រសើប ដែល​បាន​គ្របដណ្តប់​កិច្ច ប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៣-១៤ ខែមិថុនា​នៅ​ខេត្ត យូ ណាន​នៃ​ប្រទេស​ចិន​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ថ្លែង​ពី​ការព្រួយបារម្ភ​ចំពោះ​សកម្មភាព​នៅក្នុង​តំបន់​ជម្លោះ ខណៈ​ចិន ទាមទារ​កុំ​ឲ្យ​យកមក​បញ្ហា​នេះ វាយតម្លៃ​លើ​ទំនាក់ទំនង​រួម​។​

​នា​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​អះអាង​ជាថ្មី​ពី​ការព្រួយបារម្ភ​ទៅកាន់​ចិន​លើ​ការ អភិវឌ្ឍ​ចុងក្រោយ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ខណៈពេល​សម​ភាគី​ចិន បាន​ទ​ទួ​ច​ឲ្យ​សមាជិក អាស៊ាន​កុំ​យក​បញ្ហា​ជម្លោះដែនសមុទ្រ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង​រវាង​ចិន​និង​អាស៊ាន​ទាំងមូល​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Strait Times​។

​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​ទទួលស្គាល់ថា ចិន និង​ហ្វីលីពីន មាន​បញ្ហា​ចម្រូងចម្រាស់ ជាមួយនឹង​គ្នាច្រើន តែ​លោក លោក​រដ្ឋមន្ត្រី អះអាងថា បញ្ហា​នេះ មិនមែនជា​បញ្ហា​រវាង​ចិន និ​អាស៊ាន ហើយ​បញ្ហា​នេះ ក៏​មិនគួរ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅលើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​អាស៊ាន​ផងដែរ​។

​ជាមួយគ្នានេះ ប្រមុខ​ការទូត​ចិន ក៏​ថ្លែង​ជា​សារ​ព្រមាន​ចំពោះ​បញ្ហា​ចម្រូងចម្រាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផងដែរ​។ លោក វ៉ាង បាន​ថ្លែង​ដូច្នេះ​ថា «​តំបន់​មិនគួរ​ប្រែក្លាយ​ឲ្យ​ទៅជា​កន្លែង​ដែល​ច្របូកច្របល់​នោះទេ ដ្បិត​ពិភពលោក ត្រូវបាន​មើល​ជាក់ស្តែង​ហើយ​ថា​កំពុង​តែមាន​ចលាចល​ហើយ​នោះ​»​។​

​អ្វី​គួរកត់សម្គាល់ ក្នុង​កិច្ចប្រជុំ​នោះ បានបញ្ចប់​ទៅដោយ​គ្មាន​សេចក្តីថ្លែងការណ៍​រួមមួយ​ជាក់លាក់​ថា​តើ ភាគី​បានសម្រេច​អ្វីខ្លះ​នោះទេ​។ តែ​វា មាន​បញ្ហា​មួយ​បានកើត​ឡើង​។ ហើយ​នោះ រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី បាន​បញ្ចេញ​សេចក្តីថ្លែងការណ៍​ទៅកាន់​សារព័ត៌មាន​ដែល​សេចក្តីថ្លែងការណ៍​នោះ​មាន​លក្ខណៈ​រិះគន់​ចិន​ខ្លាំង​។ តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang បាន​អះអាងថា​សេចក្តីថ្លែងការណ៍​នោះ​មិនមែន​ផ្លូវការ​នោះទេ​។

​សូម​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែលមាន​រដ្ឋ​ទាមទារ​ជា រដ្ឋ​អាស៊ាន​៤​ប្រទេស​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ចុងក្រោយ ជម្លោះ​នេះ ហាក់ដូច​ជាមាន​ភាព​តានតឹង ជាពិសេស​នោះ អ្វីដែល​គេ សំឡឹង​ខ្លាំង​នោះ​គឺ​ការបង្កើន​វត្ត​មាននៃ​សម្ភារ​យោធា​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​៕