ត្រសក់ស្រូវជំនួយខួរក្បាល និងបេះដូង

ត្រសក់ស្រូវខ្មែរ មិនត្រឹមតែមានតំលៃថោកជាងត្រសក់ស្រូវមឺុឡុង នាំចូលពីបរទេស តែវាមានគុណសម្បតិ្តល្អប្រសើរជាច្រើន ។ ត្រសក់ស្រូវខ្មែរជាផ្លែឈើវិសេសដែលកំពុងត្រូវបាត់មាត់ ដោយសារការទន្រ្ទាននៃត្រសក់ស្រូវមឺុឡុងដែលនាំចូលពីបរទេស ។ ប្រសិនបើយើងបានដឹងពីគុណសម្បត្តិ និងគុណប្រយោជន៍របស់វានោះ យើងប្រាកដជាមានការស្ញប់ស្ញែងជាខ្លាំង ។

ត្រសក់ស្រូវជំនួយខួរក្បាល និងបេះដូង

ត្រសក់ស្រូវសិ្ថតនៅក្នុងត្រកូលតែមួយជាមួយត្រសក់ផ្អរ គឺ Cucurbitaceae ដោយគ្រាន់តែខុសប្រភេទគ្នាបន្តិច ព្រោះត្រសក់ស្រូវមានឈ្មោះវិទ្យាសាស្រ្តថា C.melo Linn ចំនែកត្រសក់ផ្អរមានឈ្មោះថា C.sativus Linn ។ ចំពោះភាសាអង់គ្លេសវិញពុំទាន់មានអោយចំនៅឡើយទេ តែពួកបរទេសច្រើនហៅថា Cantaloupe ដូចត្រសក់ស្រូវមឺុឡង់មកពីបរទេសដែរ ដោយសារតែវាមានលក្ខណៈ ដូចត្រសក់ស្រូវមឺុឡុងខ្លាំងពេក ។ ដូចេ្នះដើម្បីកុំអោយច្រឡំជាមួយត្រសក់ស្រូវមឺុឡុង យើងគួរហៅត្រសក់ស្រូវខ្មែរយើងជាភាសាអង់គ្លេសថា Khmer Cantaloupe ក៏បានដែរ ។

* លក្ខណៈផ្នែរុក្ខសាស្រ្ត
ប្រទេសខ្មែរយើងចាត់ទុកថាសំណាងណាស់ ដោយមានត្រសក់ស្រូវជាដំណាំប្រចាំស្រុកទេស ព្រោះវាជាផ្លែឈើដែលអាចរកបានដោយងាយ ហើយអាចនាំយកទៅប្រើប្រាស់ជាច្រើនរូបភាព តាំងពីបន្លែផ្លែឈើ និងឱសថបុរាណ ។ ដោយសារតែវាជាសន្តានត្រសក់ផ្អរ ទើបធ្វើអោយមានលក្ខណៈដូចគ្នាច្រើនយ៉ាង ។ វាគឺជារុក្ខជាតិវល្លិ៍ ដែលចូលចិត្តវាបោះទងទៅតាមដី និងមានរោមឆ្មារៗ ដុះតាមសព្វទាំងអស់ ស្លឹករបស់វាមានលក្ខណៈជាស្លឹកទោលរាងជ្រុង និងមានឆែកផតចូលបន្តិច ។

ផ្ការបស់វាពណ៌លឿង ហើយពេលចេញផ្លែមកមានរាងមូលទ្រវែង ។ ផ្លែរបស់វារលោងនិងមានក្រឡាឆ្នូតៗតាមបណ្តោយផ្លែ ។ ពេលនៅខ្ចីផ្លែរបស់វាមានពណ៌បៃតងចាស់ ឬបៃតងលាយខ្មៅ លុះដល់ទុំប្តូរទៅជាពណ៌លឿងខ្ចីវិញ ។

*គុណសម្បត្តិ និង គុណប្រយោជន៍
លើលោកនេះ គ្មានអី្វដែលល្អសុក្រិតគ្រប់យ៉ាងទេ ហើយត្រសក់ស្រូវខ្មែរក៏ដូចគ្នាដែរ ព្រោះវាមិនអាចប្រៀបផ្ទឹម ជាមួយត្រសក់ផ្អរក្នុងការយកទៅហូបស្រស់ៗ ឬយកទៅធ្វើជាម្ហូបស្លស្លុកញំាភ្លាផ្សេងៗបានឡើយ ។ តែវាមានគុណសម្បត្តិលេចធោ្លជាត្រសក់ផ្អរនៅត្រង់មានក្លិនក្រអូបទាក់ទាញចិត្ត អាចយកទៅធ្វើជាបង្អែមបានជាច្រើមុខ ។ ត្រសក់ស្រូវ អាចបរិភោគធ្វើជាផ្លែឈើក៏មានរសជាតិក្រអូបឈ្ងុយឆ្ងាញ់ ឬក៏យកមកធ្វើជាអាហារជំនួយបាយ ក៏អាចជួយបញ្ចុះទំនង់បានយ៉ាងល្អ ។ បើយកទៅធ្វើជាបង្អែម ក៏ងាយស្រួលដោយគ្រាន់តែយលខ្ទិះដូងអប់ទៀនអោយឈ្ងុយ លាយជាមួយត្រសក់ស្រូវទុំ ថែមទឹកស្ករបន្តិចបន្តួចក៏អាចក្លាយជាបង្អែមឆ្ងាញ់ទៅហើយ ។ អ្នកខ្លះយកវាទៅកែច្នៃដាក់លាយជាមួយលតស្វិត ក៏ឆ្ងាញ់ប្លែកមាត់ម្យ៉ាងដែរ ។

ត្រសក់ស្រូវមានសារធាតុអាហារផ្សេងៗ ប្រហាក់ប្រហែលនិងត្រសក់ផ្អរដែរ តែវាមានគុណសម្បត្តិ និងគុណប្រយោជន៍លេចធ្លោខាងផ្នែកឱសថ ។ គេអាចប្រើវាធ្វើជាថ្នាំតំងពីឬសរហូសដល់គ្រាប់ ។

ឬសរបស់វាមានជាតិត្រជាក់ប្រហាតអាចយកទៅស្ងោរផឹក ធ្វើអោយក្អួតអាហារ ។ ចំណែកស្លឹករបស់វាមានរស់ជាតិសាបត្រជាក់ ប្រើធ្វើជាថ្នំាគ្រុនបញ្ចុះកំដៅ ផ្ការបស់វាមានរសជាតិល្វិងប្រហាតហាលអោយស្ងួតយកទៅស្ងោរផឹក ដើម្បីអោយក្អួតអាហារ ឬធ្វើជាថ្នាំព្យាបាលជំងឺខាន់លឿង ។ ផ្កាស្ងួតបុកអោយហ្មត់ផងបាញ់ចូលទៅក្នុងរន្ធច្រមុះ អាចផ្សះដំបៅក្នុងច្រមុះបាន ។ ចំណែកផ្លែខ្ចីអាចធ្វើជាអន្លក់ ។

ផ្លែទុំរបស់វាមានក្លិនក្រអូបប្រហើរ ពេលបរិភោគទៅអាចជួយបញ្ចុះទឹកមូត្រ បំប៉នធាតុក្នុងរាងកាយ បណ្តេញញើស ជំនួយខួរក្បាល បេះដូង និង ជួយព្យាបាលការរលាកផ្លូវទឹកមូត្រទៀតផង គ្រាប់របស់វាមានរសជាតិសាបត្រជាក់ ជួយរំលាយអាហារ៕

ប្រភព៖ whatsupkhmer

  • ត្រសក់ស្រូវជំនួយខួរក្បាល និងបេះដូង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:សុខភាព
Tags: