អ្នកមានជំងឺលើសឈាម មិនគួរមើលរំលង ផ្លែសេដា ឡើយ!! (មានប្រាប់របៀបធ្វើ)

សេដា គឺជាផ្លែឈើដ៏សម្បូរហូរហៀរមានតម្លៃថោកនឹងងាយរកជាទីបំផុតនៅប្រទេសកម្ពុជា តែវាក៏មានប្រយោជន៍លប់ខាងផ្នែកអាហារ និងឱសថ។

អ្នកមានជំងឺលើសឈាម មិនគួរមើលរំលង ផ្លែសេដា ឡើយ!! (មានប្រាប់របៀបធ្វើ)

តាមឯកសារខ្លះនិយាយថា សេដា មានប្រភពដើមនៅប្រទេសចិនហើយក្រោយមកទើបរីកសាយនៅប្រទេសដ៏ទៃទៀតនៅក្បែរខាង រាប់បញ្ជូលទាំងប្រទេសកម្ពុជាយើងផង។ គ្រប់ផ្នែកនៃសែដាចាប់តាំងពីគ្រាប់ ផ្លែ និងស្លឹកសុទ្ធតែអាចប្រើធ្វើជាថ្នាំបានទាំងអស់។

បើតាមរួបមន្តឱសថបុរាណចិនដែលយក សេដា ធ្វើជាថ្នាំព្យាបាលជំងឺដូចតទៅ៖

១- ជំងឺលើសឈាម ឈឺក្បាល ទល់លាមក៖ យកគ្រាប់សេដា ៩ក្រាម និងថ្នាំចិនឈ្មោះ ជាបិងជឺ ស្ងោរទឹកពិសារ។
២- ស្រ្តីមានរដូវរអាក់រអួល រដូវមកតិចខុសធម្មតា ឈឺពោះ និងឈឺពោះក្រោយពេលសម្រាលកូន៖ យកគ្រាប់ សេដា ៩គ្រាប់ ថ្នាំចិនឈ្មោះ តាន់ភី ៦ក្រាម ផ្កាហុងហួរ ៣ក្រាម ហើយដាក់ទឹក និងស្រាក្នុងបរិមាណស្មើគ្នា ស្ងោរថ្នាំទាំងអស់នេះទទួលទានមួយថ្ងៃ ២ដង។
៣- ហើមហៀរទឹក ស្ទះទឹកនោម ទល់លាមក លាមករឹងក្តៀន៖ យកផ្លែ សេដា ហាលស្ងួត ៣ក្រាម បុកអោយល្អិតលាយជាមួយទឹកឃ្មុំទទួលទាន។
៤- បែកញើសខ្លាំង និងបែកញើសពេលដេកលក់៖ យកសាច់ផ្លែ សេដា ស្រស់ ៩-១៥ក្រាមដាំទឹកពិសារ។
៥- ក្រពេញក្រោមស្បែក សម្រាប់ផលិតទឹករងៃ រលាក ហើម៖ យកស្លឹក សេដា ស្រស់បុកអោយល្អិតលាយជាមួយស្រាបន្តិច ហើយលាបនៅតាមកន្លែងដែលរលាកហើមនោះ។
៦- គ្រុនចាញ់លស់ថ្ងៃ (មួយថ្ងៃគ្រុន មួយថ្ងៃខាន)៖ យកស្លឹក សេដាស្រស់ ៣-៥សន្លឹក បុកលាយជាមួយខ្ទឹមសអោយល្អិតហើយយកក្រណាត់ខ្ចប់ជាកញ្ចប់តូចៗរួចញ៉ុកចូលទៅក្នុងរន្ធច្រមុះខាង ឆ្វេង ឬ ខាងស្តាំ មុនពេលគ្រុនចាប់ ២-៣ម៉ោង តាមធម្មតាដែលអ្នកជំងឺដឹងពេលវេលាដែលខ្លួនឯងពេលគ្រុន។

 

បញ្ជាក់៖ មានករណីគួរប្រយ័ត្នប្រយែងម្យ៉ាងគឺ គ្រាប់សេដាមានជាតិពុល ពុំអាចបរិភោគឆៅបានទេ ត្រូវស្ងោរ ឬ លីង អោយឆ្អិនជាមុនសិន។ ចំណែកស្រ្តីមានផ្ទៃពោះក៏មិនគួរទទួលទានគ្រាប់ សេដាដែរ៕

ប្រភព៖ whatsupkhmer

  • អ្នកមានជំងឺលើសឈាម មិនគួរមើលរំលង ផ្លែសេដា ឡើយ!! (មានប្រាប់របៀបធ្វើ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:សុខភាព
Tags: