មេ​ឈ្មួញរកស៊ី​ឈើ​ដ៏​ល្បីប្រចាំខេត្ត​សៀមរាប មេព្រៃ​មិន​ហ៊ាន​បង្ក្រាប​ ​

Videos


បច្ចុប្បន្នការដឹកជញ្ជូនឈើចូលមកចែកចាយតាមដេប៉ូឈើក្នុងខេត្តសៀមរាបត្រូវបានគេមើលឃើញនិងរាយការណ៍ថា កើតឡើងជាយូឆ្នាំណាស់មកហើយ រហូតមកដល់ពេលសព្វថ្ងៃនេះ មានតែមេឈ្មួញល្បីឈ្មោះម្នាក់ ដែលប្រជាជននៅខេត្តសៀមរាបស្គាល់គ្រប់គ្នា បានដឹក ជញ្ជូនឈើតាមរថយន្តសាំយ៉ុងកែឆ្នៃ រាល់ថ្ងៃគឺទាំងយប់ ទាំងថ្ងៃ ហើយដឹកចេញពីខត្តព្រះវិហារយកមកចែកចាយក្នុងខេត្តសៀមរាបមិនខ្លាចអ្នកណាសូម្បីតែបន្តិចសោះឡើយ ។

មេ​ឈ្មួញរកស៊ី​ឈើ​ដ៏​ល្បីប្រចាំខេត្ត​សៀមរាប មេព្រៃ​មិន​ហ៊ាន​បង្ក្រាប​ ​

ឈ្មួញម្នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះគ្រប់គ្នាពេញខេត្តថា ឈ្មោះលោក ចន្នា ជាមេឈ្មួញដុះស្លែ បានដឹកឈើពីខេត្តព្រះវិហារឆ្លងកាត់ស្រុកស្វាយលើ ស្រុកសូត្រនិគមន៍ និង ស្រុកបន្ទាយស្រី បន្ទាប់មកបានផ្ទេរដាក់រឺម៉កខ្នាតយក្យនៅចំណុចភ្នំបូក ដឹកចូលមកដាក់ដេប៉ូឈើទូទាំងខេត្តសៀមរាប មិនដែលមានមន្ត្រីរដ្ឋបាលព្រៃឈើណាម្នាក់មើលឃើញឡើយ ប្រហែលជាទទួលបានលាភសក្ការៈជាប្រព័ន្ធហើយមើលទៅ បានជាលោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ សង្កាត់រដ្ឋបាលព្រៃឈើស្រុកសូត្រនិគមន៍ និង ស្រុកបន្ទាយស្រីមិនដែលទប់ស្កាត់បទល្មើសព្រៃឈើបានម្តងណានោះ ។

មេ​ឈ្មួញរកស៊ី​ឈើ​ដ៏​ល្បីប្រចាំខេត្ត​សៀមរាប មេព្រៃ​មិន​ហ៊ាន​បង្ក្រាប​ ​

អ្នកយកពត៌មានរបស់យើងមិនអាចទាក់ទងតាមទូរស័ព្ទសុំការបំភ្លឺពីលោក ឡឹង សុខានាយ ផ្នែករដ្ឋបាលព្រៃឈើក្រុងសៀមរាប ជុំវិញករណីដឹកជញ្ជូនឈើរបស់ឈ្មោះ ចន្នា ដែលជាមេឈ្មួញរកស៊ីឈើម្នាក់នោះបានឡើយ ៕

                                                                 សុថាត់