ប៉ូលីស​សេដ្ឋកិច្ច​បង្ក្រាប​សិប្បកម្ម​ផលិត​ប្រហិត​ត្រី​

Videos


  1. កាលពីរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៦ នេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យ និង បង្ក្រាបរោងសិប្បកម្មផលិតសាច់ប្រហិតមួយដែលបានដឹកជញ្ជូន និង រក្សាទុកសាច់ត្រីខុសលក្ខណៈបច្ចេកទេស និង គ្មានអនាម័យត្រឹមត្រូវដោយបានដកហូតបានសាច់ប្រហិតចំនួន ៣៣ បាវ ទម្ងន់ជិត ២ ពាន់គីឡូក្រាម និង គ្រឿងទេសជាច្រើនសន្ធឹកសន្ធាប់ទៀត ។

ប៉ូលីស​សេដ្ឋកិច្ច​បង្ក្រាប​សិប្បកម្ម​ផលិត​ប្រហិត​ត្រី​

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថា «ដោយមានការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និង មានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច , កម្លាំងនគរបាលប៉ុស្តិ៍កាកាបនៃខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋានបានសហការគ្នាចុះត្រួតពិនិត្យរោងសិប្បកម្មខាងលើ និង បានដកហូតប្រហិតត្រីដែលចម្អិនរួច ចំនួន ៣៣ បាវគិតជាទម្ងន់ ១,៧៤៩ គីឡូក្រាម និង គ្រឿងទេសមួយចំនួនរួមមានម្ស៉ៅមី និង ម្ស៉ៅឆាចំនួន ២០២
បាវ , ខ្លឹមសចំនួន ៧៣ បាវ , ប៊ីចេងចំនួន ៩ បាវ , ម្ស៉ៅស្វិតចំនួន ៥៨ បាវ , ម្ស៉ៅរ៉តឌីចំនួន ២៣ បាវ , ម្រេចចំនួន៩ បាវ និង ម្ស៉ៅរសជាតិចំនួន ៤ កញ្ចប់» ។

ប៉ូលីស​សេដ្ឋកិច្ច​បង្ក្រាប​សិប្បកម្ម​ផលិត​ប្រហិត​ត្រី​

ម្ចាស់រោងសិប្បកម្មនេះ មានឈ្មោះ ឆលី អាន អាយុ ២៦ ឆ្នាំជាម្ចាស់សិប្បកម្មផលិតសាច់ត្រីស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំ ( ជិតផ្លូវ ២០០៤ ) ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់ ៕

                                                                                                                  សុថាត់

ប៉ូលីស​សេដ្ឋកិច្ច​បង្ក្រាប​សិប្បកម្ម​ផលិត​ប្រហិត​ត្រី​