ទំលាក់អៀន រឺព្រូន តាមបែបធម្មជាតិ

តើអ្នកធ្លាប់មានបញ្ហាអៀន រឺព្រូននេះដែររឺទេ? ប្រសិនបើអ្នក រឺកូនរបស់អ្នក មានបញ្ហានេះ ហើយចង់ធ្វើការទំលាក់អៀន រឺព្រូននេះតាមបែបធម្មជាតិ ខាងក្រោមនេះជាដំណោះស្រាយដ៏សាមញ្ញាសំរាប់អ្នក៖

ទំលាក់អៀន រឺព្រូន តាមបែបធម្មជាតិ

១. ទឹកខ្មេះ
ដោយសារតែវាមានជាតិអាស៊ីតធម្មជាតិខ្ពស់ ដូច្នេះទឹកខ្មេះគឺមានប្រសិទ្ធភាពបំផុតក្នុងការសំលាប់ពពួកប៉ារ៉ាសិតទាំងនេះ។ អ្វីដែលអ្នកត្រូវធ្វើគឺលាយទឹកខ្មេះជាមួយទឹក ដោយយកទឹកខ្មេះ ១ ពែង លាយជាមួយទឹក ៣ពែង ហើយលាងសំអាតត្រង់កន្លែងសំងាត់របស់អ្នកកូនរបស់អ្នក ដោយដុសជាមួយសាប៊ូ Anti-bacterial soap។ ធ្វើវាជារៀងរាល់ពេលដែលអ្នក រឺកូនរបស់អ្នកចូលបន្ទប់ទឹក។
២. ខ្ទឹមស
ដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរី និង សារធាតុប្រឆាំងនឹងមេរោគផ្សិតដ៏ត្រឹមត្រូវរបស់ខ្ទឹមស ទើបធ្វើអោយវាជាជំរើសដ៏ត្រឹមត្រូវក្នុងការទំលាប់អៀន រឺព្រូន។ យកខ្ទឹមស ៣ ទៅ ៤កំពឹស រួចបកសំបកវា។ បុកវាអោយម៉ដ្ឋ ហើយលាបវាបន្តិចទៅលើកន្លែងបិទបាំង។ ទុកវាចោលពីរទៅបីម៉ោង បន្ទាប់មកសឹងលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើវិធីនេះ ៣ ដងក្នុងមួយថ្ងៃដើម្បីទំលាប់ពពួកប៉ារ៉ាសិតបានយ៉ាងរហ័ស។

៣. ស្ពៃក្តោបនិងការ៉ុត
ទាំងពីរមុខសុទ្ធជាបន្លែដែលផ្តល់អោយមានសុខភាពល្អ។ វាមិនត្រឹមតែមានសារធាតុចិញ្ចឹមដ៏សំខាន់ប៉ុណ្ណោះទេ តែវាពិតជាសំខាន់ណាស់សំរាប់សុខភាព ប៉ុន្តែដូចគ្នានេះផងដែរវាមានផ្ទុកបរិមាណសមាសធាតុស៊ុលហ្វ័រខ្ពស់ ដែលវាអាចធ្វើការបានយ៉ាងមានប្រសិទ្ធភាពក្នុងការទំលាក់អៀន រឺព្រូន។ បន្ថែមវាចូលទៅក្នុងរបបអាហាររបស់អ្នក ដើម្បីកំចាត់មេរោគ។ អ្នកក៏គួរតែអោយកូនរបស់អ្នកញុំាបន្លែទាំងពីរមុខនេះជារៀងរាល់ព្រឹក ទាល់តែព្រូន រឺអៀនបាត់ទាំងស្រុង។ ចុចអាន៖

៤. គ្រាប់ល្ពៅ
គ្រាប់ល្ពៅមានប្រសិទ្ធខ្ពស់ក្នុងការទំលាប់អៀន រឺព្រូន។ ញុំាគ្រាប់ល្ពៅជារៀងរាល់ព្រឹក ហើយផឹកទឹកមួយកែវ វាធ្វើការបានយ៉ាងល្អ។ អ្នកអាចបុកវាអោយម៉ដ្ឋ ដោយលាយមួយទឹកឆ្អិន។ យកវាទៅកំដៅអោយក្តៅៗ តែមិនចាំបាច់ពុះទេ។ ពេលដែលវាក្តៅហើយ ទុកវាចោលមួយឡែកអោយត្រជាក់ សឹមដួសយកជាតិប្រេងចេញ។ ញុំាវាមួយស្លាបព្រាបាយជារៀងរាល់ព្រឹក៕

ប្រភព៖ whatsupkhmer

  • ទំលាក់អៀន រឺព្រូន តាមបែបធម្មជាតិ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:សុខភាព
Tags: