ហេតុអ្វី​បាន​មនុស្ស​ស្រីចាំ​បាច់ត្រូវ​មានការ​រួមភេទ?

ហេតុដោយមានការឆ្លងកាត់ ជាមួយការសាកសួរដោយផ្ទាល់ទៅលើមនុស្សស្រីជាច្រើន ដោយក្រុមអ្នកជំនាញ បានសួរទៅលើស្រ្តីថា ហេតុអ្វីបានជាពួកនាងគួរតែរួមភេទ? ពួកនាងបានរៀបរាប់ហូរហែជាច្រើន។ ចម្លើយភាគច្រើន គឺបង្ហាញពីស្នេហា និងចំណង់តុណ្ហា។

ហេតុអ្វី​បាន​មនុស្ស​ស្រីចាំ​បាច់ត្រូវ​មានការ​រួមភេទ?

១. ការរួមភេទធ្វើឱ្យមនុស្សស្រីកាន់តែមានសម្រស់ស្រស់ស្អាត ព្រោះអ័រម៉ូនភេទជួយជម្រុញអូវែទៅឱ្យភេទញី។ អ័រម៉ូន អឺសស្ត្រូសែន ជួយឱ្យស្បែកកាន់តែស្រស់ថ្លា, សរសៃសក់ក្រាស់ និងភ្លឺរលោង ជួយពន្យាភាពចាស់ធ្វើឱ្យក្មេងជាងវ័យ។ តាមការសិក្សាស្រាវជ្រាវបានរកឃើញថា មនុស្សស្រីដែលបានរួមភេទ ៤ដងក្នុង ១សប្តាហ៍មើលទៅក្មេងជាងមនុស្សស្រីដែលមិនបានរួមភេទសោះរយៈពេល ៧-១២ឆ្នាំ។
២. ការរួមភេទជួយឱ្យមានរាងស្លីម, រួមភេទម្តងស្មើនឹងការរត់ចម្ងាយ ២-៣ គម អាចចំហេះជាតិកាឡូរីបានយ៉ាងតិចណាស់ ៨៥កាឡូរី និងជួយកាត់បន្ថយជាតិខ្លាញ់មិនល្អ។
៣. ការរួមភេទធ្វើឱ្យអ័រម៉ូន អឺសស្ត្រូសែន កើនឡើង ក៏ដូចជាអរម៉ូនតេសតូស្តេរ៉ូន វាជួយឱ្យអ្នកមានភាពរហ័សរហួន, ជួយពង្រឹងលក្ខណៈសម្បត្តិរបស់អ្នក។
៤. ការរួមភេទអាចជួយកាត់បន្ថយភាពឈឺចាប់។ មូលហេតុដោយសារអ័រម៉ូនចេញពីក្រពេញក្រលៀនមានការកើនឡើង។ វាជាអ័រម៉ូនប្រឆាំងនឹងការរលាក។ ការឈឺចាប់ថយចុះ ដោយសារកំណើននៃអរម៉ូនអុកស៊ីតូស៊ីន, អ័រម៉ូនដែលធ្វើឱ្យមនុស្សស្រីចេះស្រឡាញ់។
៥. ការរួមភេទអាចជួយកាត់បន្ថយអាការៈឈឺចាប់មុនមករដូវ។ ការរួមភេទជួយផ្លាស់ប្តូរកម្រិតអរម៉ូនមុនពេលមករដូវ។ អាការៈទាំងអស់នោះរួមមាន៖ មួម៉ៅ, ធុញទ្រាំ, តានតឹង, ក្រៀមក្រំ, ឆាប់ខឹង, គេងមិនលក់, ខ្សោយ, ឈឺសាច់ដុំ, ឈឺក្បាល, ឈឺសន្លាក់ឆ្អឹង, ហើមពោះ, ពិបាករំលាយអាហារ, ទល់លាមក, រាករូស, ញ៉ាំមិនបាន…។
៦. ការរួមភេទជួយព្យាបាលជំងឺឈឺមួយចំហៀងក្បាល អាចជួយកាត់បន្ថយភាពតានតឹង។
៧. ការរួមភេទជួយឱ្យមករដូវបានទៀងទាត់។
៨. ការរួមភេទជួយការពារពីភាពគ្មានកូន។ ការមានក្តីសុខនឹងការរួមភេទ ធ្វើឱ្យអ្នកកាន់តែរួមភេទញឹកញាប់។ ដូច្នេះឱកាសនៃការមានផ្ទៃពោះមានការកើនឡើង។
៩. ការរួមភេទជួយការពារពីបញ្ហាតម្រងនោម ជួយពង្រឹងសាច់ដុំត្រគាក។
១០. ការរួមភេទជួយការពារពីជំងឺសរសៃប្រសាទ ព្រោះចរាចរណ៍ឈាមបានបំពេញឈាមទៅឱ្យខួរក្បាល។ ផ្តល់អុកស៊ីសែនទៅឱ្យខួរក្បាល។ មនុស្សស្រីដែលរួមភេទបានញឹកញាប់ ជាធម្មតាមានភាពចងចាំបានល្អ។
១១. ការរួមភេទជួយការពារខ្លួនអ្នកពីជំងឺបេះដូង ហេតុផល គឺដោយសារការរួមភេទជាលំហាត់ប្រាណមួយដែលល្អចំពោះបេះដូង មិនធ្វើឱ្យឡើងជាតិខ្លាញ់។
១២. ការរួមភេទជួយការពារពីជំងឺគេងមិនលក់។ ការរួមភេទដូចជាការលេបថ្នាំងងុយគេង។ ការរួមភេទជួយការពារ និងព្យាបាលបញ្ហាគេងមិនលក់។
១៣. ការរួមភេទជួយការពារពីជំងឺពុកឆ្អឹង។ ប្រសិទ្ធិភាពរបស់អ័រម៉ូនតេសតូស្តេរ៉ូន អាចជួយកាត់បន្ថយជំងឺពុកឆ្អឹង។
១៤. ការរួមភេទធ្វើឱ្យមនុស្សស្រីមានក្តីសុខ និងមានអាយុវែង៕

ប្រភព៖ khmerpropey

  • ហេតុអ្វី​បាន​មនុស្ស​ស្រីចាំ​បាច់ត្រូវ​មានការ​រួមភេទ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:សុខភាព
Tags: