កិច្ចប្រជុំ​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ត្រៀម​ចូលរួម​អបអរ​ខួប​ទិវា​អតីត​យុទ្ធជន​ នៅ​កោះ​ពេជ្រ

កិច្ចប្រជុំ​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ត្រៀម​ចូលរួម​អបអរ​ខួប​ទិវា​អតីត​យុទ្ធជន​ នៅ​កោះ​ពេជ្រ

កំពង់ធំ ៖ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បើក​កិច្ចប្រជុំ​សមាជិក​សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​កំពង់ធំ ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​អតីត​យុទ្ធជន​លើក​ទី​៩ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ ២០១៦ ដែល​ជា​ពិធី​រំលឹក​គុណ​អតីត​យុទ្ធជន​កម្ពុជា​ដែល​មាន​គុណបំណាច់​លើ​ប្រទេសជាតិ។

លោក ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ផ្ដាំផ្ញើ​និង​ផ្តល់​កម្លាំងចិត្ត​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា ដែល​មាន​ទឹកចិត្ត​ស្មោះត្រង់​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ដឹកនាំ​ដោយ​កិត្តិ​បណ្ឌិត ដឹកនាំ​នាវា​សន្តិភាព​ឆ្ពោះ​ទៅរក​ភាព​រីកចម្រើន​គ្រប់​វិស័យ ដោយ​នយោ​បាយ​ឈ្នះៗ គឺ​ឈ្នះ​ទាំង​អស់​គ្នា​គ្មាន​អ្នក​ចាញ់ ដើម្បី​សេចក្តី​សុខ​របស់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​រួមគ្នា​អភិវឌ្ឍន៍​ប្រទេស។

លោក ឧត្ដមសេនីយ៍​ត្រី សោម ស៊ុន បាន​បញ្ជាក់​បន្ថែម​ថា សម្ដេច​ហ៊ុន សែន បាន​គិត​គូរ​និង​យកចិត្ត​ទុក ដាក់​និង​ផ្តល់​សារៈសំខាន់​បំផុត​សម្រាប់​បងប្អូន និង​ក្រុម​គ្រួសារ​អតីត​យុទ្ធជន ដែល​កន្លងមក​ហ៊ាន​ពុះពារ គ្រប់​ឧ​ប​ស័គ្គ បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ជាតិ មាតុភូមិ ទើប​មាន​ថ្ងៃនេះ បើ​គ្មាន​បងប្អូន​អតីត​យុទ្ធជន ទេ​ប្រទេសជាតិ​ក៏​មិន​ទទួលបាន​សុខសន្តិភាព​មកដល់ពេលនេះ​ទេ ក្នុងនោះ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បានដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​យកចិត្ត​ទុកដាក់​បំផុត​មក​លើ​អតីតយុទ្ធជន ជាក់ស្តែង​នៅ​ថ្ងៃទី​២១ ខែមិថុនា ជា​រៀង​រាល់ឆ្នាំ​ត្រូវ​ប្រារព្ធ​ពិធី​ខួប​របស់​អតីត​យុទ្ធជន​កម្ពុជា ក្នុង​នោះ​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កំពង់ធំ ចំនួន​ជាង​៦០​នាក់ និង​ទៅ​ចូលរួម​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​នៅ​កោះ​ពេជ្រ​ខាងមុខនេះ៕