មន្ត្រី​ពេទ្យ​ជាប់កិច្ចសន្យា​៨២​នាក់ នៅ​ស្រុក​រមាស​អំពាវនាវ​សុំ​អន្តរាគមន៍

 ខេត្តស្វាយរៀង ៖ មន្ត្រី​ពេទ្យ​ជាប់កិច្ចសន្យា​ចំនួន​៨២​នាក់​ដែល​បម្រើ​ការងារ​នៅ​តាម​មណ្ឌល​សុខភាព​និង​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​រមាស​ហែក​បាន​មក​ជួបជុំ​គ្នា​សុំ​ឲ្យ​លោក កែរ រ​ដ្ឋា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បក​ស្រាវ​អំពី​ការ​បញ្ចូល​ក្រប​ខណ្ឌ​រដ្ឋ​ដល់​មន្ត្រី​ជាប់កិច្ចសន្យា និង​ភាព​មិន​ប្រក​តី​ក្នុង​ការ​បញ្ជូន​ឈ្មោះ​អ្នក​មិនមែន​ជា​មន្ត្រី​ជាប់កិច្ចសន្យា​បញ្ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​ដោយ​អយុត្តិធម៌​។​ហើយ​បាន​អំពាវនាវ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​មេត្តា​ជួយ​អន្តរាគមន៍ ទៅ​ក្រសួងសុខាភិបាល​បញ្ចូល​មន្ត្រី​ជាប់កិច្ចសន្យា​ទាំង​៨២​នាក់​បាន​ជាប់​ជា​បុគ្គលិក​ក្រប​ខណ្ឌ​រដ្ឋ​ដើម្បី​បាន​បម្រើ​ការងារ​សុខាភិបាល​បន្ត​ទៀត​។

ករណី​មន្ត្រី​ជាប់កិច្ចសន្យា​មក​ជួបជុំ​គ្នា​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦​នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​រមាស​ហែក​ដោយ​មានការ​ចូលរួម​ពី​លោក​វេជ្ជបណ្ឌិត អន សុ​ផាត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​វេជ្ជបណ្ឌិត ភាវ សុ​សត្តា ប្រធាន​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​រមាស​ហែក និង​លោក​លោកស្រី​មន្ត្រី មន្ទីរ​សុខាភិបាល​ខេត្ត និង​ប្រធាន​មណ្ឌល​សុខភាព​ទាំង​១១​ក្នុងស្រុក​រមាស​ហែក​សរុប​ជាង​១០០​នាក់​។ ហើយ​បាន​បញ្ចប់​ទាំង​ចម្រូងចម្រាស​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ដោយ​អវត្តមាន​លោក កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​។

បើ​តាម​មន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់​បាន​ឲ្យ​ដឹង​ថា រឿង​ដែល​នាំ​ឲ្យ​មានការ​ចម្រូងចម្រាស​នោះ​គឺ មក​ពី​មុន​កិច្ចប្រជុំ​ចាប់ផ្តើម​គឺ​លោក​វេជ្ជបណ្ឌិត អន សុ​ផាត អនុប្រធាន​មន្ទីរ​សុខាភិបាល​បាន​ឲ្យ​មន្ត្រី​ជាប់កិច្ចសន្យា ទាំងអស់​ផ្តិត​មេដៃ ក៏​ប៉ុន្តែ​មន្ត្រី​ទាំងអស់​មិន​ព្រម​ផ្តិត​មេដៃ​ទេ​សុំ​ឲ្យ​បកស្រាយ​បញ្ហា​ការ​បញ្ជូន​ឈ្មោះ​មន្ត្រី​ជាប់កិច្ចសន្យា​ទៅ​ក្រសួងសុខាភិបាល​សង្ស័យ​ថា​ខុស​ប្រក​តី​។ លោក​វេជ្ជបណ្ឌិត អន សុ​ផាត ក៏​បាន​ឲ្យ​មន្ត្រី​ជាប់កិច្ចសន្យា ដែល​មាន​សញ្ញាបត្រ​ឯកទេស​ពេទ្យ​អង្គុយ​ម្ខាង អ្នក​គ្មាន​សញ្ញាបត្រ​អង្គុយ​ម្ខាង​ហើយ​ហៅ​ប្រធាន​មណ្ឌល​សុខភាព​ចេញ​មក​អង្គុយ​ខាង​មុខ​។ មន្ត្រី​ជាប់កិច្ចសន្យា​គ្មាន​សញ្ញាបត្រ តែ​មាន​វិញ្ញាបនបត្រ​មាន​ចំនួន​២៨​នាក់ ,​មន្ត្រី​ជាប់កិច្ចសន្យា​មាន​សញ្ញាបត្រ មាន​ចំនួន​៥៤​នាក់​។

ការ​ចោទសួរ​យ៉ាង​ចម្រូងចម្រាស​ឈ្មោះ ស៊ុំ ឧត្តម ជា​មន្ត្រី​ជាប់កិច្ចសន្យា​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​រមាស​ហែក​បាន​សួរ​ថា រូប​គាត់​មាន​សញ្ញាបត្រ សម័យ​ប្រឡង​ថ្ងៃ​ទី​១៦​ធ្នូ​២០១៣ ចេញ​ដោយ​នាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាម​ចុះ​ថ្ងៃ​ទី​២៧​ធ្នូ​២០១៣​ចុះហត្ថលេខា​ដោយ​លោក​សាស្ត្រាចារ្យ ប៉ែន ម៉ារ​ឌី​។ ហើយ​បាន​បម្រើ​ការងារ​ជិត​៣​ឆ្នាំ មិន​បាន​បញ្ចូល​ជា​បុគ្គលិក​ក្រប​ខណ្ឌ​រដ្ឋ ជា​ពិសេស​មាន​មនុស្ស​០៥​នាក់​ដែល​ជា​អ្នក​មក​ពី​ក្រៅ​យក​ទៅ បញ្ចូល​ក្រប​ខណ្ឌ​រដ្ឋ​(១​ឡាំ​យឿ​ន ២,​ហ៊ុន​ឡៃ​៣,​អ៊ុ​ក​សុ​វ​ណ្ឌី​៤,​ម៉ៅ​សា​រឿ​ន​៥,​និង​ឈ្មោះ​ឆាយ​សា​រ៉េ​ត ភេទ​ស្រី​ប្រឡង​ពេទ្យ​មធ្យម​ធ្លាក់​គ្មាន​សញ្ញាបត្រ​ទេ តើ​ជាប់​ក្រប​ខណ្ឌ​ដោយ​របៀប​ណា ។ បន្ទាប់​មក​លោក​វេជ្ជបណ្ឌិត អន សុ​ផាត បាន អាន​ប្រកាស របស់​ក្រសួងសុខាភិបាល សង្កត់ធ្ងន់​ត្រង់​ចំណុច មន្ត្រី​ជាប់កិច្ចសន្យា មាន​ឯកទេស​សុខាភិបាល​ចំនួន​៣៦១៦​កន្លែង គឺ​បញ្ចូល​ជា​បុគ្គលិក​ក្រប​ខណ្ឌ​រដ្ឋ​។ លទ្ធផល​មាន​៥​ក្រុម  មន្ត្រី​ជាប់កិច្ចសន្យា​បាន​បង្ហាញ​សញ្ញាបត្រ​០៤​ប្រភេទ​គឺ

ទី​១.​ចេញ​ដោយ​នាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាម​។ ២.​សញ្ញា​ប​ត្រ័​គិលានុបដ្ឋាក​យិ​កា មធ្យម រដ្ឋមន្ត្រីក្រសួង សុខាភិបាល ចុះហត្ថលេខា​ដោយ​វេជ្ជបណ្ឌិត អ៊ឹ​ង កែន​។ ៣.​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា នាយក​វិទ្យា​ដ្ឋា​ន​វិទ្យាសាស្ត្រ​សុខាភិបាល កង​យោធពលខេមរភូមិន្ទ​ចុំ​ហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ឯក​វេជ្ជបណ្ឌិត លន់ សុខុម​។ ៤.​វិ​បន​ប​ត្រ័​បញ្ចប់​ការ​សិ​ក្ស​នាយក​ចាត់ការ​សុខាភិបាល ៧D​កំពង់ចាម ចុះហត្ថលេខា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​វេជ្ជបណ្ឌិត លី សុវណ្ណ ថ្ងៃ​ទី​១០ ខែតុលា​២០០៤​និង​ទី​៥​អ្នក​គ្មាន​សញ្ញាបត្រ​២៨​នាក់​។ បន្ទាប់​មក​ក្រុម​មន្ត្រី​ជាប់កិច្ចសន្យា​ទាំង​៨២​នាក់​បាន​ចាក់​សំឡេង​តាម​ប្រសាសន៍​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១២ ឧសភា ២០១៦​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​សកល​វិទ្យាល័យ​អាយ​អាយ​ស៊ី រាជធានី​ភ្នំពេញ ថា​មន្ត្រី​ជាប់កិច្ចសន្យា​៣,៨០០​នាក់ ដែល​មាន​ប្រាក់បៀវត្ស​ស្រាប់​បញ្ចូល​ជា​បុគ្គលិក​ក្រប​ខណ្ឌ​រដ្ឋ​ទាំងអស់​ជា​ពិសេស​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​ធ្វើការ​១០​ឆ្នាំ​ហើយ​ឲ្យ​គាត់​ចាស់​ទៅ​មាន​ប្រាក់​ចូល​និ​វ​ត្តិ​ផង ហើយ​មន្ត្រី​ជាប់កិច្ចសន្យា នៅ​ស្រុក​រមាស​ហែក​នេះ​ពេទ្យឆ្មប​មណ្ឌល​សុខភាព​ខ្លះ​ធ្វើការ​១៧​ឆ្នាំ​ហើយ​នៅ​តែ​ជា​បុគ្គលិក ជាប់កិច្ចសន្យា​ដដែល​។ លោក​វេជ្ជ បណ្ឌិត អន សុ​ផាត អនុប្រធាន​មន្ទី​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា មន្ទីរ​សុខាភិបាល​បាន​មាន ប្រសាសន៍​ថា មន្ទីរ​សុខាភិបាល និង​រៀបចំ​ឯកសារ​អ្នកមាន​សញ្ញាបត្រ​ត្រឹមត្រូវ​បញ្ជូន​ទៅ​ក្រសួងសុខាភិបាល​ពិនិត្យ​ជា​លើក ទី​២ ក៏​ប៉ុន្តែ​បាន​ក្រប​ខណ្ឌ​រដ្ឋ ឬ​មិន​បាន​នោះ​គឺជា​ការ​សម្រេច​របស់​ក្រសួងសុខាភិបាល​។

​បន្ទាប់​មក​លោក​វេជ្ជបណ្ឌិត អន សុ​ផាត បាន ឲ្យ​អ្នកមាន​សញ្ញាបត្រ ផ្តិត​មេដៃ​ដោយ​មាន​ថា ខ្ញុំ​ឈ្មោះ បាន​រៀន​ឯកទេស​ពេទ្យ ពី​ថ្ងៃ​ទី ខែ​ឆ្នាំ បញ្ចប់​នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ សូម សន្យា​ថា​សញ្ញាបត្រ​នេះ​ពិតជា​ត្រឹមត្រូវ​បើ​មិន​ត្រឹមត្រូវ​សូម​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន ទើប​មន្ត្រី​ទាំង​៥៤​នាក់​ដែល​មាន​សញ្ញាបត្រ​មិន​ព្រម​ផ្តិ​មេដៃ​ដោយ​លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍​ថា សញ្ញា​ប​ត្រ័​នាយកដ្ឋាន​វិទ្យាសាស្ត្រ​សុខាភិបាល​កង​យោធពលខេមរភូមិន្ទ និង​វិ​ញ្ញាប​នប​ត្រ័​បញ្ចប់​ការ​សិក្សា នាយក​ចាត់ការ សុខាភិបាល​៧D​កំពង់ចាម ក្រសួងសុខាភិបាល​មិន​ទទួលស្គាល់​ទេ​។ រីឯ​លោក​លោកស្រី​ប្រធាន​មណ្ឌល​សុខភាព​បាន សួ រថា តើ​ហេតុ​អ្វី​បានជា​ក្រសួងសុខាភិបាល​មិន​ទទួលស្គាល់​សញ្ញាបត្រ​ចេញ​ដោយ​វិទ្យាសាស្ត្រ​សុខាភិបាល​កង​យោធពលខេមរភូមិន្ទ បើ​មិន​ទទួលស្គាល់​សូម​ក្រសួងសុខាភិបាល​បកស្រាយ​ជា​សាធារណៈ ដោយ​មន្ត្រី​ជាប់កិច្ចសន្យា​ជាង​២០០​នាក់​ទូ​ទាំង​ខេត្តស្វាយរៀង​ភាគច្រើន​មាន​សញ្ញាបត្រ​ចេញ​ដោយ​វិទ្យាសាស្ត្រ​សុខាភិបាល​កង​យោធពលខេមរភូមិន្ទ​និង​នាយក​ទីចាតការ​សុខាភិបាល​៧D​កំពង់ចាម​។

មន្ត្រី​ពេទ្យ​ជាប់កិច្ចសន្យា​ជាង​២០០​នាក់​ក្នុង​ខេត្តស្វាយរៀង​សូម​អំពាវនាវ​ដល់​ក្រសួងសុខាភិបាល​មេត្តា​ចុះ​អធិការកិច្ច​ឈ្មោះ​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​៤៨​នាក់​ឡើង​វិញ ជា​ពិសេស​ពិនិត្យ​មន្ត្រី​៥​នាក់​ខាងលើ​ដែល​បញ្ជាក់​ថា​ជា​មន្ត្រី​ជាប់កិច្ចសន្យា បាន​បញ្ចូល​ក្រប​ខណ្ឌ​រដ្ឋ ដូច​ជា​ឈ្មោះ ឆាយ សា​រ៉េ​ត​ភេទ​ស្រី​ប្រឡង​ពេទ្យ ឆ្មប​មធ្យម​ធ្លាក់ (​នៅ​មណ្ឌល​សុខភាព​មន្ត្រី​មិន​ដែល​ឃើញ​មុខ​)​ហើយ​ឈ្មោះ​ម៉ៅ​សា​រឿ​ន កំពុង​រៀន​ឆ្នាំ​ទី​៣​នៅ​ប្រទេស​វៀតណាម​។ ពួក​គាត់​បាន​ដាក់​ស​ង្ស​យ័​ថា មានរឿង​មិន​ប្រក​តី​និង​មាន​អំពើ​ពុក​រលួយ​ដោយ​ពួក​គាត់​និយាយ​ថា​នៅ​ថ្ងៃ​ទី​២៥ ឧសភា​២០១៦​មាន​គេ​ទូរ​សព្ទ័​ចូលពួក​គាត់​ដោយ​ប្រាប់​ថា​គេ​នៅ​មន្ទីរ​សុខាភិបាល​បើ​ចង់​ជាប់​ក្រប​ខណ្ឌ​ស្វាយ​ប្រវត្តិ​ថ្នាក់លើ យក​៦​ពាន់​ដុល្លា បើ​យល់​ព្រមយក​ប្រត្តិរូប​ឡើង​មក​ជួប​គេ​នៅ​ខេត្ត​៕