រូបមន្តឱសថដ៏អស្ចារ្យ ដែលអាចធ្វើឲ្យអ្នកដេកលក់ មិនដល់មួយនាទី

ប្រសិនបើអ្នកមានបញ្ហាដេកមិនលក់ ឬអត់ងងុយ អ្នកត្រូវតែសាកល្បងរូបមន្តដូចខាងក្រោមនេះ។ វាគឺជារូបមន្តដ៏ល្អបំផុតតាំងពីសម័យបុរាណមកម្ល៉េះ ដោយគ្រាន់តែអ្នកផឹកតែមួយកែវ មុនចូលដេកប៉ុណ្ណោះ អ្នកនឹងងងុយដេកដូចជាកូនក្មេងអ៊ីចឹង។ រូបមន្តទឹកដោះគោ លាយនឹងទឹកឃ្មុំ គឺជារូបមន្តបែបប្រពៃណី ដែលត្រូវបានប្រើប្រាស់សម្រាប់ការអត់ងងុយ និងការដេកមិនលក់។

គ្រឿងផ្សំទាំងពីរនេះ សុទ្ធសឹងមានប្រសិទ្ធភាពដូចគ្នា ហើយវាកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតនៅពេលដែលអ្នកលាយបញ្ចូលគ្នា ខណៈដែលវាមិនមានផលប៉ះពាល់ដល់សុខភាពដូចជាការលេបថ្នាំងងុយដេកឡើយ។

១). គ្រឿងផ្សំ
– ទឹកដោះគោជិតមួយកែវ ឬ៧៥ភាគរយនៃកែវ
– ទឹកឃ្មុំមួយស្លាបព្រាបាយ

២). ការរៀបចំ
– យកទឹកដោះគោទៅកម្តៅក្នុងឆ្នាំងតូចមួយឲ្យក្តៅឧណ្ហៗ ប៉ុន្តែ មិនត្រូវធ្វើឲ្យពុះឡើយ
– យកទឹកដោះគោនោះចេញពីចង្រ្កាន និងចាក់ចូលក្នុងកែវ ហើយបន្ថែមទឹកឃ្មុំចូល
– កូរឲ្យសព្វល្អ រួចហើយផឹកយឺតៗ មុននឹងចូលគេង

បញ្ជាក់៖ សម្រាប់អ្នកទឹកនោមផ្អែម សូមធ្វើតាមរូបមន្តនេះ ដោយប្រើប្រាស់ទឹកដោះគោគ្មានជាតិស្កជំនួសវិញ៕

ប្រភព៖ baykdang

  • រូបមន្តឱសថដ៏អស្ចារ្យ ដែលអាចធ្វើឲ្យអ្នកដេកលក់ មិនដល់មួយនាទី已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:សុខភាព
Tags: