ពុំទាន់​មានការ​កាយ​ដី​ ដែល​ចាក់​លុប​ផ្លូវទឹក​ហូរ​ចូល​ ក្រោម​ស្ពាន​ទី​មួយ​នោះ​ទេ

ពុំទាន់​មានការ​កាយ​ដី​ ដែល​ចាក់​លុប​ផ្លូវទឹក​ហូរ​ចូល​ ក្រោម​ស្ពាន​ទី​មួយ​នោះ​ទេ

បន្ទាយមានជ័យ ៖ ផ្លូវទឹក​ដ៏​ធំ​ដែល​ត្រូវ​បាន អ្នកមាន​លុយ​មានអំណាច​ចាក់ដី​លុប​មិន​អាច​ឲ្យ​ទឹក​ហូរ​ចូល​ក្រោម​ស្ពាន​ទី​១​ផ្លូវជាតិ​លេខ​៦ ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ត្រូត​ពិនិត្យ និង​ដាក់​វិធានការណ៍ ឲ្យ​កាយ​ដី​ឡើងវិញ មកដល់ពេលនេះ​ពុំ​ទាន់​ឃើញ​មាន​ម្ចាស់​ដី ឬ​អាជ្ញាធរ កាយ​ដី​បើកមុខ​ទឹក​នេះ​វិញ​ឡើយ បែរជា​មានតែ​អ្នក​បន្ត​ចាក់ដី​លុប​ចំណី​ផ្លូវ​នៃ​ចំណុច​ជាប់​គ្នា​នេះ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៩ មិថុនា ២០១៦ កន្លង​ទៅនេះ គណៈកម្មការ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ និង​ដាក់​វិធានការ​ហាមឃាត់ ដើម្បី​កាយ​ដី​ដែល​បាន​ចាក់​លុប​បឹង និង​បើក​ផ្លូវទឹក​ឡើងវិញ ព្រោះថា បើ​តាម​ច្បាប់ ផ្លូវ​ជាតិ​លេខ​៦​គិត​ពី​អ័ក្ស​ផ្លូវ​សងខាង គឺ​២៥​ម៉ែត្រ ចំណែក​ធនធាន​ទឹក​ការ​ចាក់ដី​ដូច្នេះ ធ្វើ​ឲ្យ​រាំងស្ទះ​ផ្លូវទឹក​អាច​បង្ករ​ឲ្យ​ទៅជា​ទឹកជំនន់ ជន់​លិច​នៅ​ផ្នែក​ខាងលើ​នៃ​ស្ពាន​ទី​១ ជាពិសេស​គឺ លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​តែម្តង។ ដោយឡែក​បើ​តាម​មន្ទីរ​សុរិយោដី ជា​គោលការណ៍​ទីតាំង​ខាងលើ​គិត​ពី​ក្បាលស្ពាន​៩០​ម៉ែត្រ ពុំ​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ឡើយ តែ​ពុំ​ដឹក​មូលហេតុ​អ្វី​បាន​មានការ​ចាក់​ដី​បែបនេះ ។

ទាន់​ទង​ការ​ចាក់​ដី​លុប​ផ្លូវទឹក​ខាងលើ ដើមឡើយ​លោក ឡៅ សុខ​ហួរ ជា​មន្ត្រី​ផ្កាយ​២​​ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ថា ជា​ម្ចាស់​ដី​​និង​អ្នក​ចាក់​លុប​ផ្លូវទឹក តែ​តាម​ការពិត​លោក​បាន​ឲ្យ​ដឹង​ថា លោក​ពុំបាន​ចាក់​ដី ឬ​រំលោភបំពាន ដី​កម្មសិទ្ធិ​រដ្ឋ​ឡើយ ព្រោះ​ដី​របស់​លោក​នៅ​ខាងមុខ ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់គ្រង​ត្រឹមត្រូវ និង​បាន​ចាក់​ដី​យូរឆ្នាំ​មក​ហើយ​ដើម្បី​សង់​លំនៅដ្ឋាន ចំណែក​រឿង​ដី​ដែល​ចាក់​ផ្លូវទឹក និង​បឹង​គឺជា​រឿង​អ្នក​ផ្សេង បាន​តេ​ទូរស័ព្ទ​សុំ​ទីតាំង​ដី​របស់​គាត់​ធ្វើជា​ផ្លូវ​ចូល​ចាក់​ដី​ខាងលើ​តែម្តង។

ជា​មួយ​និង​ការ​ហាមឃាត់​ ដែល​ឲ្យ​ម្ចាស់​ដី​ដែល​ចាក់ កាយ​ឡើងវិញ ពី​សំណាក់​អាជ្ញាធរ​មកដល់ពេលនេះ​ពុំ​ទាន់​ឃើញ​មាន​ការ​កាយ​ដូចដើម​វិញ​ឡើយ​។​ហើយ​ជុំវិញ​រឿងនេះ​លោក​អភិបាលក្រុង​សិរីសោភ័ណ​មិន​អាច​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ​សមត្ថកិច្ច​លោក​ចុះ​អនុវត្ត​ពេលណា​នោះ​ទេ​ ព្រោះ​លោក​ជាប់​រៀន​ ចាំ​ពេល​ក្រោយ​លោក​នឹង​ផ្ដល់​ព័ត៌មាន។

ក្រៅពី​ការ​ចាក់ដី​លុប​មុខទឹក​មិនទាន់​អនុវត្ត​ឲ្យ​កាយ​វិញ​ផង ​ស្រាប់​តែ​មាន​អ្នក​ទៅ​ចាក់​ដី​បំពាន​ចំណី​ផ្លូវ​ដែល​ជាប់​នឹង​ដី​ខាងលើ​បន្ថែម​ទៀត​៕