UHS​ប្រារព្ធ​ពិធី​ក្រុង​ពាលី​អគារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​កម្ពស់​១០​ជាន់​

UHS​ប្រារព្ធ​ពិធី​ក្រុង​ពាលី​អគារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​កម្ពស់​១០​ជាន់​



ភ្នំពេញ ៖ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​(UHS)​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី អគារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ដែល​មាន​កម្ពស់​១០​ជាន់​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត ​ម៉ម ​ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល។

លោក​សាស្ត្រាចារ្យ​សា​ ផុន​វឌ្ឍនៈ ​សាកល​វិទ្យាធិការ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​នេះ​ធ្វើឡើង​ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​ ដែល​ជា​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​តាំងពី​ដូនតា​បន្ត​រហូតមកដល់​បច្ចុប្បន្ន​ ព្រោះថា​ អគារ​នេះ​នឹង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​សាស្ត្រាចារ្យ​សា ​ផុន​វឌ្ឍនៈ ​បាន​បន្ត​ថា ​អគារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ដែល​មាន​កំពស់​១០​ជាន់​នេះ​បាន​សាងសង់​ឡើង​កាលពី​ចុងខែ​ឆ្នាំ​២០១៣​ ហើយ​បាន​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥​កន្លងទៅ​។ អគារ​នេះ​មាន​បណ្តោយ​ចំនួន​៣២​ម៉ែត្រ​ទទឹង​២១​ម៉ែត្រ​មាន​កម្ពស់​១០ជាន់ ​ស្មើនឹង​៤២​ម៉ែត្រ​ ដោយ​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ចំនួន​ជាង​៣​លាន​ដុល្លារ​អាមេរិក ​ជា​ថវិកា​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​មកពី​ការ​បង់ថ្លៃ​សិក្សា​របស់​និស្សិត៕

UHS​ប្រារព្ធ​ពិធី​ក្រុង​ពាលី​អគារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​កម្ពស់​១០​ជាន់​ UHS​ប្រារព្ធ​ពិធី​ក្រុង​ពាលី​អគារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​កម្ពស់​១០​ជាន់​ UHS​ប្រារព្ធ​ពិធី​ក្រុង​ពាលី​អគារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​កម្ពស់​១០​ជាន់​