តុលាការ​ខ្មែរ​កាត់​ទោស​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​៣នាក់​ទៀត​ជាប់​គុក​៧​ឆ្នាំ​

កាល​ពី​ថ្ងៃ​ចន្ទ ទី​១៣ ខែ​មិថុនា​ម្សិលមិញ​នេះ​តុលាការ​ខ្មែរ​បាន​កាត់​ទោស​ឲ្យ​សកម្មជន​បក្ស​​ប្រឆាំង​៣នាក់​ទៀត​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ជុំវិញ​បទ​ចោទ​អំពី​ការ​ពាក់​ព័ន្ធ​របស់​ពួក​គេ​​នៅ​ក្នុង​ការ​ធ្វើ​​បាតុកម្ម​តវ៉ា​លទ្ធផល​បោះ​ឆ្នោត​ជាតិ​អាណត្ដិ​មុន​ដែល​បាន​ឈាន​ដល់​អំពើ​​ហិង្សា​កាល​ពី​ពេល​២​ឆ្នាំ​មុន។