ចាន​ស្លឹកឈើ ពេល​ឈប់​ប្រើ អាច​រលាយ​តាមបែប​ធម្មជាតិ​មិន​ប៉ះពាល់​បរិស្ថាន​

    ​សាកលវិទ្យាល័យ​មួយ​ក្នុងប្រទេស​ថៃ​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​បង្កើត​ចាន​ប្រភេទ​ថ្មី​ដែល​មិនអាច​ជ្រាប​ទឹក​បង្កើតឡើង​ពី​ស្លឹកឈើ​។ ស្ត្រី​នៅ​ពីក្រោយ​ចាន​ស្លឹកឈើ​នេះ​មាន​អារម្មណ៍​ថា​ដល់ពេល​ត្រូវ​រចនា​ម៉ូត​ចាន​ថ្មី​ជំនួស​ឱ្យ​ចានជ័រ​ផលិត​ពី​ជាតិ Styrofoam នៅពេល​គាត់​ឃើញ​សំរាម​យ៉ាងច្រើន​នៅ​វត្ត​មួយ​ក្នុងប្រទេស​ថៃ​។​

​    ​ចាន​ស្លឹកឈើ ដែល​ពួកគេ​បង្កើតឡើង​គឺ​ពិតជា​ស្អាត​ណាស់ ហើយ​ផលិតឡើង​យ៉ាង​ផ្ចិតផ្ចង់​មិនអាច​ជ្រាប​ទឹក​ទេ​។ ស្ត្រី​នោះ​ប្រើ​ម្សៅ​ដើម្បីឱ្យ​មើលទៅ​រលោង ហើយ​ពេល​ឈប់​ប្រើ​ចាន​នេះ​នឹង​រលាយ​តាមបែប​ធម្មជាតិ​។​

​    ​ខណៈ​ស្ត្រី​ម្នាក់នេះ​កំពុង​ដាក់​ពាក្យសុំ​ប័ណ្ណ​ការពារ​សិទ្ធិ​ផលិតផល​ខ្លួន គំនិត​ផ្អែកលើ​ចាន​ស្លឹក​នេះ​មិនមែនជា​រឿង​អ្វី​ថ្មី​នោះទេ​។ ជាការ​ពិត វិធី​នេះ​ត្រូវបាន​ប្រើ​គ្រប់​ច្រើន​ជំនាន់​មកហើយ​ក្នុងប្រទេស​ឥណ្ឌា​និង​នេ​ប៉ាល់​។​

ចាន​ស្លឹកឈើ ពេល​ឈប់​ប្រើ អាច​រលាយ​តាមបែប​ធម្មជាតិ​មិន​ប៉ះពាល់​បរិស្ថាន​

​    ​ផលិតផល​នេះ​អាច​មិនមែនជា​អ្វីដែល​ថ្មី​សម្រាប់​ប្រជាជន​ឥណ្ឌា និង​នេ​ប៉ាល់ ប៉ុន្ដែ​វា​ជា​គំនិត​ថ្មី​សម្រាប់​ប្រជាជន​ផ្សេងទៀត​ក្នុង​ពិភពលោក ដែល​ទម្លាប់​ចោល​សំរាម​ប្លា​ស្ទិ​ក​ពាសវាល​ពាសកាល​។​

​    ​វា​ជា​ពេលដែល​យើង​ត្រូវបង្កើត​ការកែច្នៃ​និង​ប្ដូរ​ប្រពៃណី​អាក្រក់​នេះ (​ចោល​សំរាម​ប្លា​ស្ទិ​ក​) ហើយ យើង​ត្រូវ​ស្វែងរក​ផ្លូវ​មួយ​ដោយ​ជំនួស​ការពឹងផ្អែក​ខ្លាំង​លើ​ការប្រើប្រាស់​ចាន​ប្លា​ស្ទិ​ច​មាន​ជាតិគីមី និង ជាតិ Styrofoam សម្រាប់​ទ្រាប់​ចាន​អាហារ​ទៅ​។ ហើយ​វារឹតតែ​ល្អប្រសើរ ប្រសិនបើ​អាច​ច្នៃ​ស្លឹក​ទៅជា​កែវ​បាន​ទៀត​នោះ​៕