ប្រេង​ម្ទេស​ហឹរ​មាន​អត្ថប្រយោជន៍​ព្យាបាល​រាប់មិនអស់ ប៉ុន្តែ​មនុស្ស​មិនបាន​ស្គាល់​អ្វី​ទៅជា​ប្រេង​ម្ទេស​!

​    ​ម្ទេស​ហឹរ​ត្រូវបាន​ដឹងថា​មានគុណ​សម្បត្តិ​ល្អ​ដល់​សុខភាព ប៉ុន្តែ​ច្បាស់​ណាស់ អ្នក​មិនបាន​ដឹងថា អ្នក​អាចបង្កើត​ឱសថ​ជា​លក្ខណៈ​ប្រេង​ពី​ម្ទេស​នោះឡើយ​។​

​    ​ឱសថ​ប្រេង​ដែល​ចម្រាញ់​ចេញពី​ម្ទេស​ហឹរ​នេះ​ជួយ​ដល់​ឈឺ​ស្ពឹក​ស្រពន់​ក្នុង​ភ្នែក ជំងឺ​រលាក​សាច់ដុំ រោគ​ឈឺ​សរសៃប្រសាទ ឈឺសន្លាក់​ឆ្អឹង និង ជំងឺ​ខូច​សន្លាក់​។​

​    ​* គ្រឿងផ្សំ​
​    ​- ម្ទេស​ហឹរ​ស្រស់ ១០ ទង​
​    ​- ប្រេង​អូ​លីវ ២ ពែង​
​    ​- ទឹក ១ លីត្រ​

​    ​* របៀប​ធ្វើ​
​    ​លាង​ម្ទេស​ឱ្យ​ស្អាត ហើយ​កាត់​ទង​វា​ចេញ បន្ទាប់មក​ដាក់​កិន​នៅក្នុង​ម៉ាស៊ីន​កិន​ប្រហិត នោះ​លោក​អ្នកនឹង​ទទួលបាន​គ្រឿង​ម្ទេស​កិន​មួយ​ពែង​។ ដាក់​គ្រឿង​នេះ​ចូលទៅក្នុង​កែវ​វែង​ស្អាត​មួយ​ហើយ​ចាក់​ប្រេង​អូ​លីវ​ចូល​ហើយ កូរ​ឱ្យ​សព្វ​ផ្ទៃ​ម្ទេស​កិន​។ រួចមក​ទុក​នៅ​កន្លែង​ងងឹត​។​

​    ​បន្ទាប់ពី​ទុកចោល​ច្រើន​ថ្ងៃ​មកហើយ​នោះ ស្រឹ​តយ​ក​ប្រេង​ដោយ​យក​ក្រណាត់​ត្រង​។ លោកអ្នក​អាច​យក​ប្រេង​ម្ទេស​ទុក​ក្នុង​ទូទឹកកក​សម្រាប់​បន្ថែម​លើ​អាហារ ឬ​ត្រដុស​ស្បែក​ផងដែរ​។ 

​    ​នៅពេល​ដំបូង អ្នក​អាច​ប្រើ​ប្រេង​នេះ​សម្រាប់​ម៉ាស្សា​ចំនួន ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​នៅពេលដែល​អ្នក​ឈឺសន្លាក់​ឬក៏​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​។ ប្រសិនបើ​អ្នក​ម៉ាស្សា​នៅ​ជើង ត្រូវ​ពាក់​ស្រោមជើង​ឬ​ស្បៃ​ជើង​។ ត្រូវ​ចាំ​ថា ម៉ាស្សា​តែ​កន្លែង​ឈឺចាប់​ប៉ុណ្ណោះ​។ បន្ទាប់ពី​ប្រើ​ប្រេង​នេះ លោកអ្នក​នឹងមាន​អារម្មណ៍​ក្រហាយ ប៉ុន្តែ​វា​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រួល ខណៈ​ប្រេង​បាន​ក្តៅៗ​ជ្រាបចូល​ស្បែក​ប៉ុន្តែ​វា​មិនបាន​ធ្វើឱ្យ​ក្រ​ហុ​ល​ក្រហាយ​រហូតដល់​រលាក​ស្បែក​នោះទេ​។​

​    ​បន្ទាប់ពី​ប្រើ​អស់​រយៈពេល​យូរ​មក​នោះ លោកអ្នក​អាច​កាត់បន្ថយ​ប្រើ​ប្រេង​នេះ​បាន​។ បន្ទាប់ពី ១ ទៅ ២ ខែ លោកអ្នក​អាច​ម៉ាស្សា​ជាមួយ​ប្រេង​នេះ​ម្តង​ក្នុង​មួយ​សប្តាហ៍ ប្រសិនបើ​មានការ​ឈឺចាប់​ក្នុង​សន្លាក់​ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​។ ហើយ​ត្រូវ​ចាំ ត្រូវ​ទុក​ប្រេង​នេះ​នៅ​កន្លែង​ងងឹត​៕

  • ប្រេង​ម្ទេស​ហឹរ​មាន​អត្ថប្រយោជន៍​ព្យាបាល​រាប់មិនអស់ ប៉ុន្តែ​មនុស្ស​មិនបាន​ស្គាល់​អ្វី​ទៅជា​ប្រេង​ម្ទេស​!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:កីឡា  ព័ត៌មាន