ការព្យាបាល ជំងឺ​សុក​បាំង​មាត់ស្បូន​

ការព្យាបាល ជំងឺ​សុក​បាំង​មាត់ស្បូន​


ការព្យាបាល ជំងឺ​សុក​បាំង​មាត់ស្បូន​

​ការព្យាបាល​សម្រាប់​ជំងឺ​សុក​បាំង​មាត់ស្បូន អាស្រ័យ​ទៅលើ​កត្តា​ជាច្រើន ដូចជា ៖
•​    ​ចំនួន​នៃ​ការ​ហូរ​ឈាម​តាម​ទ្វារមាស​
•​    ​ការ​ហូរ​ឈាម​នោះ​ឈប់​ហូរ ឬ​មិន​ឈប់​
•​    ​មាន​ផ្ទៃពោះ​យូរ​ប៉ុណ្ណា​ហើយ​
•​    ​សុខភាព​របស់​អ្នក​
•​    ​សុខភាព​របស់​កូន​
•​    ​ទីតាំង​របស់​សុក និង​កូន​។​

​ចំពោះ​ការ​ហូរ​ឈាម​តិចតួច ឬ​មិន​ហូរ​ឈាម​សោះ​
​ប្រសិនបើ​អ្នក​ហូរ​ឈាម​តិចតួច ឬ​មិន​ហូរ​ឈាម​សោះ គ្រូពេទ្យ​ប្រហែល​ឲ្យ​អ្នក សម្រាក​នៅ​ផ្ទះ​ហើយ​។ បើ​យោង​តាម​កាលៈទេសៈ​អ្នក ប្រហែលជា​ត្រូវ​គេង​លើ​គ្រែ​ឲ្យបាន​ច្រើន ចំពោះ​ការ​អង្គុយ និង​ឈរ​គួរតែ​ធ្វើ នៅពេល​ណា​ចាំបាច់​បាន​ហើយ​។ ត្រូវ​ជៀសវាង​កុំ​រួមភេទ ព្រោះ​អាច​ឲ្យ​ហូរ​ឈាម​បាន ចំ​ណែ​ការ​ហាត់ប្រាណ​រឿង ក៏​ត្រូវតែ​ធ្វើ​ដែរ​។ ចូរ​រៀបចំខ្លួន ដើម្បី​ព្យាបាល​ជាបន្ទាន់ ប្រសិនបើ​អ្នក​ចាប់ផ្តើម​ហូរឈាម​។
​ប្រសិនបើ​សុក​មិន​បាំង​មាត់ស្បូន​ជិត​ទេ អ្នក​ប្រហែលជា​អាច​សម្រាល តាម​បែប​ធម្មជាតិ​បាន ប៉ុន្តែ ករណី​ហូរ​ឈាម​ខ្លាំង អ្នក​ត្រូវ​តែ​សម្រាល​ដោយ​ការ​វះ​ជាបន្ទាន់​។

​ហូរ​ឈាម​ខ្លាំង​
​ប្រសិនបើ​អ្នក​កំពុងតែ​ហូរឈាម អ្នក​ត្រូវ​តែ​សម្រា​ក្នុង​មន្ទីរពេទ្យ ប៉ុន្តែ បើ​ការ​ហូរឈាម​នោះ​ធ្ងន់ធ្ងរ ការបញ្ចូល​ឈាម ត្រូវតែ​ធ្វើ​ដើម្បី​ជំនួស​នូវ​ការបាត់បង់​។ អ្នក​ក៏​ប្រហែលជា​អាច​ប្រើ​ថ្នាំ ដើម្បី​បង្ការ​ការកើត​មិន​គ្រប់​ខែ​បាន​ដែរ​។

​ការ​ហូរ​ឈាម​មិន​ឈប់​
​ប្រសិនបើ​ការ​ហូរ​ឈាម​របស់​អ្នក មិន​អាច​គ្រប់គ្រង​បាន ឬ​កូន​មិន​អាច​ដកដង្ហើម​បាន អ្នក​ត្រូវ​តែ​ជ្រើសរើស​យក ការ​វះ​យក​កូន​ចេញ ទោះបីជា​កូន​មិន​ទាន់​គ្រប់​ខែ​ក៏​ដោយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។