​​​​​ក្រុមអ្នកស្រាវជ្រាវថា រកឃើញបំណែក​យន្តហោះ​អេហ្ស៊ីប​​បាត់​ខ្លួនហើយ

បំណែក​​យន្តហោះ​​​អេហ្ស៊ីប​​ដែល​បាន​បាត់​ខ្លួន​​នៅ​​សមុទ្រ​មេឌីទែរ៉ាណេ​​​កាល​ពី​ថ្ងៃ​ទី​១៩​​​ខែ​ឧសភា​កន្លង​ទៅ​ ថ្មី​ៗ​នេះ​ត្រូវ​បាន​ក្រុម​អ្នក​​ស្រាវជ្រាវ​រុក​រក​​បង្ហាញ​ថា​រក​ឃើញ​ហើយ​​​​​​​​។ នេះ​បើ​តាម​​​​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អេហ្ស៊ីប។

 

​​​​​ក្រុមអ្នកស្រាវជ្រាវថា រកឃើញបំណែក​យន្តហោះ​អេហ្ស៊ីប​​បាត់​ខ្លួនហើយ

 

តាម​សារព័ត៌មាន BBC កប៉ាល់​​​​រុក​រក​​​​​​​ក្នុង​មហា​សមុទ្រ​របស់​​បារាំង​ឈ្មោះ​ John Lethbridge ដែលមានបំពាក់ប្រព័ន្ធបច្ចេកវិទ្យារ៉ូបូត បាន​រក​ឃើញ​និង​កំណត់​ទី​តាំង​មួយ​ចំនួន​នៃ​​បំណែក​យន្តហោះ​ Airbus A320 ​នៅទីតាំងសមុទ្រមេឌីទែរ៉ាណេ​​ ដោយ​​បាន​បញ្ជូន​ទិន្នន័យ​រូប​ភាពឌីជីថល​ខ្លះ​ៗ​​ទៅ​កាន់​​​​​មន្ត្រី​​អេហ្ស៊ីប​ផង​ដែរ។

 

ចំណែក កប៉ាល់​​រុករក​​របស់​បារាំង​មួយ​ទៀត​ឈ្មោះ Laplace បាន​ចាប់​រលក​សញ្ញា​​មួយ​ចំនួន​​ពី​បាត​សមុទ្រ​​មេឌីទែរ៉ាណេ​ដែល​គេ​អាច​សន្និដ្ឋាន​ជា​​សញ្ញា​នៃ​ប្រអប់​ខ្មៅ (ឧបករណ៍​​​​​​​​​​អាច​បង្ហាញ​ទិន្នន័យ​ជា​ភស្តុតាង​មួយ​ចំនួន​ពី​គ្រោះ​ថ្នាក់​កើត​មាន​ក្នុង​យន្តហោះ) របស់​យន្តហោះ​​ជើង​ហោះ​ហើរ​អេហ្ស៊ីប​​ខាង​លើ។ ​​​​

 

ជើង​ហោះ​ហើរ​អេហ្ស៊ីប MS804 ​ដែល​ផ្ទុក​​អ្នក​ដំណើរ​ចំនួន ៦៦នាក់ បាន​ធ្វើ​ដំណើរ​​ចេញ​ពី​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ទៅ​កាន់​​​ទី​ក្រុង​ខៃរ៉ូ ប្រទេស​អេហ្ស៊ីប។ ជើង​ហោះ​ហើរ​នេះ​​​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ពេល​​ហោះ​ចូល​​ក្នុង​ដែន​អាកាស​អេហ្ស៊ីប​​បាន​ប្រហែល​ ១៦,០៩​គីឡូម៉ែត្រ ស្រប​ពេល​សញ្ញា​​ទី​តាំង​ជើង​ហោះ​ហើរ MS804 ចុង​ក្រោយ​គឺ​ស្ថិត​នៅ​លើ​សមុទ្រ​មេឌីទែរ៉ាណេ៕

 

​​​​​ក្រុមអ្នកស្រាវជ្រាវថា រកឃើញបំណែក​យន្តហោះ​អេហ្ស៊ីប​​បាត់​ខ្លួនហើយ
  ​​​​​ក្រុមអ្នកស្រាវជ្រាវថា រកឃើញបំណែក​យន្តហោះ​អេហ្ស៊ីប​​បាត់​ខ្លួនហើយ
  ​​​​​ក្រុមអ្នកស្រាវជ្រាវថា រកឃើញបំណែក​យន្តហោះ​អេហ្ស៊ីប​​បាត់​ខ្លួនហើយ
  ​​​​​ក្រុមអ្នកស្រាវជ្រាវថា រកឃើញបំណែក​យន្តហោះ​អេហ្ស៊ីប​​បាត់​ខ្លួនហើយ

 

ចុចអាន៖  យន្តហោះ​​អេហ្ស៊ីប MS804 ដែល​ធ្លាក់​ម្សិលមិញ ត្រូវ​គេ​សង្ស័យ​ថា​ជា​​​ភេរវកម្ម​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail,BBC​​​​​​