​វិធី​បង្ក​បង្ការ ការពង​បែក​មាត់​ដោយ​កម្តៅ​

​វិធី​បង្ក​បង្ការ ការពង​បែក​មាត់​ដោយ​កម្តៅ​


​វិធី​បង្ក​បង្ការ ការពង​បែក​មាត់​ដោយ​កម្តៅ​

​គ្រូពេទ្យ​ប្រហែលជា​ចេញ​ថ្នាំ ប្រឆាំង​នឹង​វីរុស ដើម្បី​ឲ្យ​អ្នកប្រើជា​ទៀងទាត់ បើសិន​ជា​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ពងបែក​ក្នុង​មាត់ ឬ​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​របស់​វា​ខ្លាំង​។

​បើ​ម្បី​ចៀសវាង​ការចម្លង​ពងបែក​ក្នុង​មាត់​ទៅ​អ្នកដទៃ ឬ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​អ្នក អ្នក​គួរតែ​ធ្វើ ដូចខាងក្រោម​នេះ​៖
•​    ​ចៀសវាង​ការប៉ះពាល់​ស្បែក ដែល​មាន​ពងបែក ៖ វីរុស​អាច​នឹង​ចម្លង​បាន​យ៉ាង​ងាយ​នៅពេល​មាន​ការបញ្ចេញ ជាតិ​សំណើម​ពី​ពងបែក​ទាំងនោះ​។
•​    ​ប្រុងប្រយ័ត្ន​លើ​ការប៉ះពាល់ នូវ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​របស់​អ្នក ៖ ភ្នែក និង​ប្រដាប់​ភេទ​ប្រហែល​ជា​កន្លែង ដែល​ងាយ​នឹង​ឆ្លង​វីរុស​នេះ​ខ្លាំងណាស់​។
•​    ​ចៀសវាង​ការប្រើ​របស់​រួមគ្នា ៖ សម្ភារៈ​ក្នុង​ផ្ទះបាយ កន្សែងពោះគោ ក្រែ​មលាប​មាត់ និង​របស់របរ​ផ្សេងៗ​ទៀត អាច​ចម្លង​វីរុស​បាន នៅពេល​មាន​វត្តមាន​ពងបែករ​បស់​អ្នក​ប្រើ​។
​រក្សា​ដៃ​ឲ្យបាន​ស្អាត ៖ ចូរ​លាងដៃ​ឲ្យបាន​ប្រុងប្រយ័ត្ន មុន​ពេល​ប៉ះពាល​អ្នកដទៃ ជាពិសេស ពេល​ដែល​អ្នក​មាន​អាការៈ ពងបែក​ក្នុង​មាត់​តែម្តង​៕
 

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។