ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៩)

ភាគ​ទី​៩
តួនធាតឹក​នៅ​ស្ងៀម​មិន​ហ៊ាន​ឆ្លើយ​តប​អ្វី​មួយ​ម៉ាត់​ទេ។ ព្រះ​តេជគុណ​គូមូ​មាន​សង្ឃ​ដីកា​ទៅ​ទៀត​ថា​៖
«ប្អូន​ធម៌​យើង​ព្រះនាម​ជាវមូ​ មាន​ថ្វី​ដៃ​ពូកែ​ជាង​យើង​ច្រើន​ណាស់​ គឺ​មាន​តែ​លោក​ទេ​ប្រហែល​ជា​អាច​ទប់​ទល់​នឹង​អាចារ្យ​នេះ​បាន​ ក្មួយ​ឯង​ទៅ​ជ្រក​កោន​នឹង​លោក​មួយ​រយៈ​សិន​ទៅ!»
តួនធាតឹក​បាន​ឃើញ​ជាក់ស្ដែង​នូវ​ស្នាដៃ​របស់​អាចារ្យ​ទៅ​ហើយ​ តើ​គេ​មាន​ពាក្យ​អី​នឹង​និយាយ​ទៀត​ គេ​អង្វរ​ព្រះ​តេជគុណ​ជា​មា​ប្រទាន​លិខិត​ផ្ដាំផ្ញើ​មួយ​ ហើយ​ក៏​នាំ​នាង​លីផែង​ចេញ​ដំណើរ​សំដៅ​ទៅ​ស្រុក​កាហេង​ទាំង​យប់​នោះ​ពឹង​ពាក់​អាស្រ័យ​នឹង​ព្រះ​តេជគុណ​ជាវមូ​នៅ​វត្ត​ហ្វាហួ។

 

ព្រះ​តេជគុណ​ជាវមូ​មិន​ជ្រាប​ថា​ តួនធាតឹក​នាំ​ស្ត្រី​ភេទ​មក​សំណាក់​ក្នុង​វត្ត​ផង​ទេ​ ហើយ​ពុំ​បាន​ជ្រាប​ទាំង​ដំណើរ​រឿង​ពិត​ប្រាកដ​យ៉ាង​ដូចម្ដេច​ផង។ តែ​ដោយ​បាន​ឃើញ​លិខិត​បង​ធម៌​ហើយ​ ព្រះ​អង្គ​ក៏​ទទួល​តួនធាតឹក​ឱ្យ​សំណាក់​ក្នុង​វត្ត​ទៅ។
លុះ​ក្រោយ​មក​អាចារ្យ​បាន​ស៊ើប​ដំណឹង​ក៏​តាម​មក​ដល់​វត្ត​ហ្វាហួ។ ​ម្ដង​នេះ​អាចារ្យ​បាន​លួច​ចូល​តាម​ទ្វារ​ក្រោយ​ទៅ​ក្នុង​វត្ត​ ហើយ​បាន​ឃើញ​ច្បាស់​នាង​លីផែង​នៅ​ក្នុង​សួន​ខាង​ក្រោយ​ព្រះ​វិហារ។ នៅ​ពេល​ដែល​គាត់​ហៀប​នឹង​ដើរ​ចូល​ទៅ​ជិត​ តួនធាតឹក​ក៏​បាន​នាំ​នាង​រត់​ទៅ​ពួន​​នៅ​ក្នុង​បន្ទប់​សម្ងាត់​បាត់​ទៅ។ អាចារ្យ​បាន​ឃើញ​នាង​លីផែង​ហើយ​ក៏​នឹក​ស្មាន​ថា​នាង​បាវស៊ីណូ​ក៏​នៅ​ក្នុង​វត្ត​ហ្វាហួ​នេះ​ដែរ បាន​ជា​គាត់​តម្រូវ​ឱ្យ​ព្រះ​តេជគុណ​ជាវមូ​ប្រគល់​ស្រី​ពីរ​នាក់​មក​ឱ្យ​គាត់​ ទុក​ជា​ព្រះ​តេជគុណ​​ដោះសា​យ៉ាង​ណា​ក៏​អាចារ្យ​មិន​ព្រម​ជឿ​ដែរ ពី​ព្រោះ​គាត់​បាន​ឃើញ​នាង​លីផែង​ច្បាស់​នឹង​ភ្នែក​គាត់​ទៅ​ហើយ។ អាចារ្យ​បាន​បញ្ចេញ​ថ្វី​ដៃ​ប្រទូស្ត​ភ្លាម​ ព្រះ​តេជគុណ​ជាវមូ​ដឹង​ថា​លោក​មិន​អាច​ទប់ទល់​នឹង​អាចារ្យ​បាន​ ទើប​លោក​រត់​ទៅ​ពឹង​ជន​ចម្លែក​៧​រូប​ឱ្យ​មក​ជួយ​ដោះ​ស្រាយ​រឿង​អធិករណ៍​នេះ​ផង​។

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៩)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ