នី មន្នីនាថ ថា ថត​រឿង​ឲ្យ​​ថៃ ជប់លៀង​​​រហូត

ខ្សែភាពយន្ត​​ភាគ​រឿង “​ភ្លើងស្នេហ៍ ភ្លើងឫស្យា”​ របស់​ប៉ុស្ដិ៍លេខ៥ ដែល​កញ្ញា នី មន្នីនាថ​ និង លោក អែត វិន គ្រង​តំណែង​ជា​តួឯក​បាន​ថត​បញ្ចប់​ហើយ។ តួឯក​ស្រី​បាន និយាយ​ថា ចាប់​តាំង​ពី​​ចេញ​ថត​ ដែល​មាន​អ្នក​ដឹក​នាំ​សម្ដែង​ជា​​ជនជាតិ​ថៃ ជប់លៀង​ញឹក​ញាប់​ធ្វើ​ឲ្យ​តារា​សម្ដែង ​​ក៏​​​ដូច​ជា​ក្រុម​បច្ចេកទេស​​សប្បាយ បាត់​ការ​នឿយ​​ហត់​អស់។

 

 

នី មន្នីនាថ ថា ថត​រឿង​ឲ្យ​​ថៃ ជប់លៀង​​​រហូត

 

កញ្ញា នី មន្នីនាថ ថ្លែង​ឲ្យ​ដឹង​បែប​នេះ​គ្រា​ដែល​នាង បាន​ចូល​រួម​​​ជប់លៀង​បញ្ចប់​ការ​ថត​ខ្សែភាពយន្ត​​ខាងលើ​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ តារា​ស្រី​រូប​នេះ​លើក​ឡើង​ថា វា​ជា​បទ​ពិសោធ​ថ្មី​មួយ​ទៀត​សម្រាប់​អាជីព​​សម្ដែង​របស់​​ខ្លួន ដែល​បាន​ធ្វើ​ការ​យ៉ាង​ល្អ​ជា​មួយ​ជន​ជាតិ​ថៃ។

 

នាង​ថា ក្រុម​​អ្នក​ដឹក​នាំ​សម្ដែង​ជា​​ជនជាតិ​ថៃ បាន​ធ្វើ​ការ​យ៉ាង​យកចិត្តទុកដាក់​ខ្លាំង ជាពិសេស​គឺ សំលៀកបំពាក់​របស់​តារា​សម្ដែង និង​ការ​ផាត់​មុខ​តែ​​ម្ដង ប៉ុន្តែ​បើ​រឿង​​កាមេរ៉ា​បច្ចេកទេស​វិញ ​មិន​ជាង​គ្នា​ប៉ុន្មាន​ឡើយ។

 

បន្ថែម​លើ​នេះ កញ្ញា នី មន្នីនាថ បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ដឹក​នាំ​សម្ដែង​មក​ពី​ប្រទេស​ថៃ ពូកែ​​យក​ចិត្ត​តារា​សម្ដែង​ និង​អធ្យាស្រ័យ​ ដើម្បី​កុំឲ្យ​​​អ្នក​ដែល​មាន​វត្តមាន​​សម្ដែង​ មាន​ភាព​មិន​សប្បាយ​ចិត្ត។ នី មន្នីនាថ ថ្លែង ” ថត​ចប់​១ថ្ងៃ​ជប់លៀង​ៗ មាន​ពេល​​ខ្លះ​នៅ​កោះ​ពេជ្រ​អង្គុយ​លេង​១យប់​ទល់​ភ្លឺ​ក៏​មាន” ។

 

នី មន្នីនាថ ថា ថត​រឿង​ឲ្យ​​ថៃ ជប់លៀង​​​រហូត

 

បច្ចុប្បន្ន​រឿង “ភ្លើង​ស្នេហ៍ ភ្លើង​ឫស្យា”​ដែល​មាន​​ជាង​៣០ភាគ​បាន​ចាក់​បញ្ចាំង​បណ្ដើរ​​ហើយ​លើ ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៥។ លោក ណារ៉ាត់ ប៊ុនថាំ អ្នក​ដឹក​នាំ​សម្ដែង​ មក​ពី​ប្រទេស​ថៃ បាន​​សរសើរ​លើ​ទេពកោសល្យ​នៃ​ការ​សម្ដែង​របស់​តារា​កម្ពុជា។ លោក​ថា ឆ្លង​តាម​ការ​ប្រឡូក​ការងារ​ជា​មួយ​​តារា​ខ្មែរ ជាង​១ឆ្នាំ​មក​នេះ លោក​សន្និដ្ឋាន​បាន​ថា តារា​ខ្មែរ​​មាន ទេពកោសល្យ​សម្ដែង​មិន​ចាញ់​តារា​ថៃ​ឡើយ។

 

តាម​ផែន​ការ​ស្ថានីយ​ប៉ុស្ដិ៍លេខ៥ គ្រោង​ផលិត​ខ្សែភាពយន្ត​ភាគ​ឲ្យ​បាន​៣០រឿង​ក្នុង​១ឆ្នាំ ដើម្បី​ផ្គត់​ផ្គង់​ការ​ចាក់​ផ្សាយ។ អ្នក​ដឹក​នាំ​សម្ដែង​រូប​នេះ​ប្ដេជ្ញា​ថា ក្រុម​​របស់​លោក​នឹង​ព្យាយាម​ផលិត​ខ្សែភាពយន្ត​​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​​កាន់​តែ​ប្រសើរ​ជាង​នេះ ដើម្បី​ជា​​គុណភាព​របស់​ស្ថានីយ ក៏​ដូច​ការ​ចែករំលែក​បទពិសោធន៍​នានា ដល់​តារា​ខ្មែរ​ក៏​ដូច​ជា​ផលិតករ​ជា​ដើម៕

 

នី មន្នីនាថ ថា ថត​រឿង​ឲ្យ​​ថៃ ជប់លៀង​​​រហូត

 

នី មន្នីនាថ ថា ថត​រឿង​ឲ្យ​​ថៃ ជប់លៀង​​​រហូត

 

នី មន្នីនាថ ថា ថត​រឿង​ឲ្យ​​ថៃ ជប់លៀង​​​រហូត

 

នី មន្នីនាថ ថា ថត​រឿង​ឲ្យ​​ថៃ ជប់លៀង​​​រហូត

 

នី មន្នីនាថ ថា ថត​រឿង​ឲ្យ​​ថៃ ជប់លៀង​​​រហូត

 

នី មន្នីនាថ ថា ថត​រឿង​ឲ្យ​​ថៃ ជប់លៀង​​​រហូត

 

នី មន្នីនាថ ថា ថត​រឿង​ឲ្យ​​ថៃ ជប់លៀង​​​រហូត

អត្ថបទ៖ ខុត សីហា ​​