មិន​ខ្លាច​​គ្រោះ​ថ្នាក់​​​ ឡើង​អង្គុយ​លើ​បង្គោល​អគារ​ខ្ពស់​​យ៉ាង​រំភើយ អ្នក​ខ្សោយ​បេះដូង​ហាម​ទស្សនា​

វីដេអូ​​រយៈ​ពេល​ជិត ​១​នាទី​បាន​បង្ហាញ​ពី​សកម្មភាព​របស់​​​​បុរស​ម្នាក់​ឡើង​ទៅ​អង្គុយ​លើ​​បំពង់​ផ្សែង​​​រាង​វែង​​ដូច​បង្គោល​នៅ​ពី​លើ​អគារ​ខ្ពស់​​​​ក្នុង​ទី​ក្រុង​សៀងហៃ​ ប្រទេស​ចិន​ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ហួស​ចិត្ត​ និង​ស្រៀវ​ខ្លួន​ជំនួស។

 

មិន​ខ្លាច​​គ្រោះ​ថ្នាក់​​​ ឡើង​អង្គុយ​លើ​បង្គោល​អគារ​ខ្ពស់​​យ៉ាង​រំភើយ អ្នក​ខ្សោយ​បេះដូង​ហាម​ទស្សនា​

 

តាម​សារព័ត៌មាន​ Shanghaiist បុរសដែល​​​បាន​​ឡើង​លើ​បំពង់​ខាង​លើ ត្រូវ​គេ​ស្គាល់​ឈ្មោះ​ក្រៅ​ថា Chernobro ​ជា​​​​​អ្នក​ថត​រូប អ្នក​​​​​ផលិត​វីដេអូ​​​ម្នាក់ ដែល​​សកម្មភាព​ឡើង​អគារ​ខ្ពស់​​របស់​លោក​​​បាន​ប្រើ​បច្ចេកទេស​​កូន​យន្តហោះ​​ Drone ដើម្បី​ថត។

 

មិន​ខ្លាច​​គ្រោះ​ថ្នាក់​​​ ឡើង​អង្គុយ​លើ​បង្គោល​អគារ​ខ្ពស់​​យ៉ាង​រំភើយ អ្នក​ខ្សោយ​បេះដូង​ហាម​ទស្សនា​

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​​មាន​​អ្នក​ហ៊ាន​ឡើង​លើ​អគារ​ខ្ពស់​ថត​វីដេអូ​ដូច​នោះ កាល​ពី​​ពេល​ថ្មី​ៗ​កន្លង​ទៅ មាន​យុវជន​​​មួយ​ក្រុម​បាន​ទៅ​​ឡើង​ថត Selfie លេង​នៅ​លើ​អគារ​ខ្ពស់​ៗ​ក្នុង​ប្រទេស​ចិន​ដោយ​​មិន​ខ្លាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ផង​ដែរ៕

 

ចុចអាន៖  មិន​ខ្លាច​គ្រោះ​ថ្នាក់ រត់​ថត​ Selfie ​​លើ​ដំបូល​​រថភ្លើង​កំពុង​បើក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖shanghaiist