ឌុច ងឿង​ឆ្ងល់​អំពី​សេចក្តី​ក្លាហាន​និង​ភាព​ពិត​របស់ ខៀវ សំផន នៅ​សាលាក្តី

បន្ទាប់ពីការផ្តល់សក្ខីកម្មជាច្រើនថ្ងៃដោយបានចោទលោក នួន ជា ថាសមនឹងទទួលទោសចំពោះអំពើព្រៃផ្សៃដែលប្រព្រឹត្តនៅមន្ទីរសន្តិសុខស២១ កាំង ហ្គេចអ៊ាវ អតីតមេគុក កាលពីថ្ងៃសុក្របានសំដៅលើលោក ខៀវ សំផន ព្រោះអះអាងថា លោកមិនបានដឹងពីការបោសសម្អាតផ្ទៃក្នុងនៅក្នុងរបបខ្មែរក្រហមរហូតដល់ក្រោយឆ្នាំ១៩៧៩។ សាកសួរពីលោក ដេល ឡៃសាក់ (Dale Lysak) ជំនួយការជាន់ខ្ពស់របស់ព្រះរាជអាជ្ញានៅសាលាក្តីខ្មែរក្រហម អតីតមេគុករូបនេះ ដែលមានឈ្មោះបដិវត្តន៍ហៅថា ឌុច បានចំអកចំពោះការអះអាងដែលថា ខៀវ សំផន បានឆ្លើយនឹងចៅក្រមសាកសួរ ថាគាត់មិនបានដឹងអំពីការចាប់ខ្លួនមនុស្សដ៏ច្រើនដែលកើតឡើងនៅក្នុងប្រទេស នៅពេលគាត់ធ្វើជាប្រមុខរដ្ឋនោះ។ លោក ឡៃសាក់ បាននិយាយថា ខៀវ សំផន “បានបដិសេធថាមិនបានដឹងអំពីការចាប់ខ្លួនណាមួយក្នុងអំឡុងរបប[កម្ពុជាប្រជាធិបតេយ្យ]ទេ។ គាត់អះអាងថា គាត់ទើបតែដឹងក្រោយឆ្នាំ១៩៧៩ប៉ុណ្ណោះ ថាគេចាប់ខ្លួនប្រជាជន”។ លោក ឡៃសាក់ បានសួរថា “តើល្បីទេក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលថាមេដឹកនាំធំៗ…ត្រូវគេបោសសម្អាតនោះ?”។ ចាប់ផ្តើមការឆ្លើយតបវែងៗ ឌុច បានរៀបរាប់ថា ព័ត៌មានត្រូវបានផ្សព្វផ្សាយក្នុងជួរបក្សរបៀបណា ក្នុងនោះមានទាំងការសារភាពរបស់កម្មាភិបាលធំៗ និងបានច្រានចោលការអះអាងរបស់ ខៀវ សំផន។ ឌុច […]

The post ឌុច ងឿង​ឆ្ងល់​អំពី​សេចក្តី​ក្លាហាន​និង​ភាព​ពិត​របស់ ខៀវ សំផន នៅ​សាលាក្តី appeared first on The Cambodia Daily.