Galaxy Note 7 ​​នឹង​មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​ពិតមែន

ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​មក​​ហើយ​ថា​ Galaxy Note 7 នឹង​មាន​បំពាក់​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​ ហើយ​ជា​មួយ​នឹង​ការ​រាយការណ៍​ថ្មី​មួយ​បញ្ជាក់​ថា​មុខងារ​នេះ​នឹង​មាន​មែន។

 

Galaxy Note 7 ​​នឹង​មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​ពិតមែន

 

ការ​រាយការណ៍​ថ្មី​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​កាមេរ៉ា​របស់​កូរ៉េ​ខាង​ត្បូង​ឈ្មោះ​ Patron ​នឹងជា​អ្នក​​ផ្គត់​ផ្គង់​នូវ​ ​គ្រឿង​បន្លាស់​ដែល​ជា​​​កាមេរ៉ា​សម្រាប់​ស្កេន​ប្រស្រី​ភ្នែក​ ទៅ​ឲ្យ​ Samsung ដើម្បី​បំពាក់​លើ​ Galaxy Note 7។ មុខងារ​ស្កេន​ប្រស្រី​ភ្នែក​នេះ​ដែរ​​នឹង​ផ្ដល់​ជូន​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​ប្រើ​ប្រាស់​ដោយ​សារ​វា​អាច​ចំណាំ​ចំណុច​ចំនួន​ ២៦៦ ​ផ្សេងៗ​គ្នា​លើ​ប្រស្រី​ភ្នែក។

 

Galaxy Note 7 ​​នឹង​មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​ពិតមែន

 

Galaxy Note ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ Samsung រំពឹង​ថា​នឹង​ប្រកាស​ជា​ផ្លូវ​ការ​​នា​ថ្ងៃ​ទី​ ២​ ខែ​សីហា​ ខាង​មុខ៕

 

ចុច​អាន៖ ​បែក​ធ្លាយ រូប​រាងផ្លូវការ​ ​Galaxy​ ​Note​ 7 ​អេក្រង់​កោង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ SamMobile​​​​