បញ្ញាសិទ្ធ ទទួលបានកាដូចិញ្ចៀន តម្លៃ៣ពាន់ដុល្លារ ពីគូស្នេហ៍នៅអូស្ត្រាលី

ភ្នំពេញៈ កាលពីអំឡុងថ្ងៃទី៩ ខែមិថុនា កន្លងទៅនេះ តារាសម្តែងនិងចម្រៀង លោក បញ្ញាសិទ្ធ បានបង្ហើបឲ្យដឹងថា នៅក្នុងថ្ងៃខួបកំណើត របស់លោកគម្រប់ អាយុ២៧ឆ្នាំ លោកបានទទួលចិញ្ចៀន បញ្ចាំចិត្តពីគូស្នេហ៍ នៅអូស្ត្រាលី តម្លៃប្រមាណ៣ពាន់ដុល្លារ។

តារាសម្តែងនិងជាពិធីកររូបសង្ហារ លោក បញ្ញាសិទ្ធ បានប្រាប់ដោយមិនលាក់លៀមថា លោកមានម្ចាស់ បេះដូងរួចហើយ ដោយគូស្នេហ៍របស់លោក គឺជាអ្នកជំនួញនៅអូស្ត្រាលី លោកនិងគូស្នេហ៍បានរាប់អាន មើលចិត្តគ្នាជិត១ឆ្នាំហើយ គូស្នេហ៍របស់លោក មានវ័យទើបតែ២៣ឆ្នាំ តែប៉ុណ្ណោះ។

បើទោះបីជាពេលនេះ តារាប្រុសរូបនេះ បានប្រកាសថា ខ្លួនមានគូស្នេហ៍ហើយក៏ដោយ តែលោកនៅមិនទាន់ មានគម្រោងដឹកដៃគ្នា ចូលរោងការនៅឡើយទេ ដោយសារចង់ទុកពេលសម្រាប់ ការងារសិល្បៈមួយរយៈសិន ហើយប្រសិនបើ លោកចូលរោងការ ជាមួយគូស្នេហ៍ គឺលោកមានគម្រោង ចាកចេញទៅរស់នៅ ជាមួយអនាគត ភរិយាឯអូស្ត្រាលី តែម្តង៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានកាលពីឆ្នាំ២០១៤វិញ តារាសម្តែង និងជាពិធីកររូបសង្ហារ លោក បញ្ញា សិទ្ធ សន្ទុះការងាររបស់លោក ហាក់មានភាពរីកចម្រើន ច្រើនជាងពេលមុន ស្របពេល ជាមួយគ្នានោះ នៅថ្ងៃនេះ តារាប្រុសរូបនេះក៏បាន ចាយទុនខ្ទង់ម៉ឺនដុល្លារ រៀបចំពិធីជប់ លៀងខួបកំណើត របស់លោក ដើម្បីបង្អួតទស្សនិកជន និងទាមទារការចាប់អារម្មណ៍ ទ្វេដង មុនពេលដែលលោកធ្វើ ដំណើរចេញទៅ សម្តែងនៅអាមេរិក ។

សម្រាប់ការចាយទុន ខ្ទង់ម៉ឺនដុល្លារ ក្នុងការរៀបចំពិធីជប់លៀង ខួបកំណើតរបស់អ្នកសិល្បៈ គឺស្ទើរ តែជារឿងធម្មតាទៅហើយ សម្រាប់ ពួកគេ ព្រោះតារាៗភាគច្រើនគិតថា ការសម្ញែង ពីភាព ហ៊ឺហារ របស់ខ្លួន អាចធ្វើឲ្យពួកគេបង្កើនចំណាប់ អារម្មណ៍ពីទស្សនិកជន កាន់តែ ច្រើន ហើយ ជាមួយគ្នានោះដែរ សូម្បីតែបុរសសង្ហារ លោក បញ្ញាសិទ្ធ នៅក្នុងឆ្នាំនេះ ក៏បានសម្ញែង ការរៀបចំ ពិធីជប់លៀង ខួបកំណើត របស់ លោកគម្រប់២៤ឆ្នាំ លក្ខណៈទ្រង់ទ្រាយធំមិនចាញ់ តារាប្រុស ស្រីល្បីឈ្មោះដទៃឡើយ ដោយលោកបានចាយទុនដ៏ទៅ ១ម៉ឺនដុល្លារ ដើម្បីរៀបចំ ពិធីជប់លៀងនេះ។

ជួបសម្ភាសន៍ តាមរយៈទូរស័ព្ទ ជាមួយគេហទំព័រ Looking TODAY នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក បញ្ញាសិទ្ធ បានប្រាប់ឲ្យ ដឹងថា កន្លងមកលោកធ្លាប់រៀបចំ ពិធីជប់ លៀងខួបកំណើត ដែលប៉ុន្តែ មិនមែនទ្រង់ទ្រាយធំដូចឆ្នាំនេះទេ ហើយចំពោះមូលហេតុដែល លោករៀបចំធំចាយទុន ដល់ទៅ១ម៉ឺន ដុល្លារនោះ គឺលោកមានគោលបំណង២ទី១ គឺជប់ លៀងខួបកំណើត ទី២ លោកចង់ រៀបចំពិធី ជប់លៀង ជុំអ្នកសិល្បៈមុនពេល លោកចេញទៅ សម្តែង នៅអាមេរិកលើកដំបូង ។

តារាសម្តែងដែលទទួល បានការគាំទ្រច្រើន តាមរយៈរឿង “ខ្លាចអី សើចតើ” រូបនេះ បានប្រាប់ ឲ្យដឹងទៀតថា “ ខ្ញុំរៀបចំពិធីឆ្នាំ នេះរាង ធំពោល គឺរៀបចំប្រមាណ៣០តុ នៅកោះពេជ្រអគារ K នៅល្ងាចថ្ងៃនេះ ដោយភ្ញៀវចូលរួមមាន ទាំងអ្នកសិល្បៈ និងក្រៅរង្វង់ សិល្បៈ ហើយបន្ទាប់ពី ខ្ញុំរៀបចំពិធីនេះរួច សប្តាហ៍ក្រោយ ខ្ញុំនឹងត្រូវចេញទៅសម្តែង នៅអាមេរិក រយៈពេល៣ខែ ជាមួយតារាចម្រៀង កញ្ញា អេននី ហ្សាម ដូច្នេះឆ្លៀតឱកាសនេះ រៀបចំពិធី២ក្នុងពេលតែមួយតែម្តងទៅ ” ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload