បារាំង​ផ្តួល​អាល់​បានី ដើម្បី​ទៅ​​វគ្គ​១៦​ក្រុម ខណៈ​ស្វ៊ីស ស្មើ​ជាមួយ រូម៉ានី ( មានវិដេអូ )

ខ្សែ​ប្រយុទ្ធ Antoine Griezmann បាន​រកគ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់ នៅមុនពេល​ខ្សែ​បម្រើ Dimitri Payet បាន​បន្ថែមគ្រាប់​បាល់​ទី​២​នៅនាទីបន្ថែម ខណៈ​ដែលក្រុមម្ចាស់ផ្ទះ​បារាំង បាន​កក់​កៅ​អី​​របស់​ពួក​គេ​ទៅកាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ដ​ណ្តើម​បាន​ជ័យ​ជម្នះ ២-០ លើក្រុម​ជម្រើស​ជាតិ​អាល់​បានី កាល​ពី​ថ្ងៃពុធ​។

griezmann-france-1466024735688

លោក Didier Deschamps បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​បន្ទាប់​ពី​ការ​ប្រកួត​ថា៖​ «នេះ​កំពុង​តែ​​ក្លាយ​ជា​​ទំលាប់​មួយ ខ្ញុំ​ពេញ​ចិត្តក្នុងការ​​ឃើញ​យើង​​រក​គ្រាប់​​បាល់​នៅ​ដើម​តង់​ច្រើន​ជាង​​»​។ គ្រូ​បង្វឹក​រូបនេះ​​បាន​បន្ថែម​ទៀត​ថា៖ «នៅមុនពេល​​សំឡេង​កញ្ចែ​ចុង​ក្រោយ​ត្រូវ​បាន​បន្លឺ​ឡើង វានៅ​តែ​មាន​​ឱកាសមួយក្នុង​ការ​ឈ្នះ​ការ​ប្រកួត​នេះ ជាពិសេស​នៅ​ពេលប្រកួត​ជាមួយ​នឹង​ក្រុម​ដែល​​អ្នក​​​ត្រូវ​តែផ្តួល​។

FBL-EURO-2016-MATCH14-ROU-SUI

កួត​នេះ​​»​។ ក្រុម​ជម្រើស​ជាតិ​បារាំង បាន​ចាប់ផ្តើម​​ការ​ប្រមាញ់​រកការ​ឈ្នះ​ពាន​ជើង​ឯក​អឺ​រ៉ុប​ជាលើក​ទី​១​របស់​ពួកគេក្នុង​រយៈ​ពេល​១៦​ឆ្នាំ ជា​មួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​ទាំង​ប្រផិត​​ប្រផើយ​​ក្នុង​លទ្ធផល ២-១ លើក្រុម​ជម្រើស​ជាតិ​រូ​ម៉ានី កាលពី​ថ្ងៃ​សុក្រ​មុន​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ​​ស្វ៊ីស បានជួប​ការ​ខកចិត្ត​ទៅលើ​ការ​ខិត​ខំ​របស់​ខ្លួន​ក្នុង​ការកក់​​កៅ​អី​ក្នុង​ការ​ប្រកួត​វគ្គ​១៦ក្រុមចុងក្រោយនៃយុទ្ធ​​នា​ការ Euro ឆ្នាំ​២០១៦ ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​​លទ្ធផលស្មើ ១-១ កាល​ពី​ថ្ងៃ​ពុធ នៅពេល​ប្រកួត​ជាមួយនឹងក្រុម​រូ​ម៉ានី ក្នុង​ជុំ​ទី​២​នៃពូល A ក្នុង​ទីក្រុង​​ប៉ា​រីស​។ លោក Vladimir Petkovic គ្រូ​បង្វឹក​របស់​​ស្វ៊ីស បាន​​ឲ្យ​ដឹង​ថា៖ «ការ​ទទួល​​បាន​ពិន្ទុ​គឺ​​​ជា​ពិន្ទុ​ដ៏​ទាប​។ នៅពេល​ជួប​បារាំង (ថ្ងៃ​អាទិត្យ​នេះ) យើង​ត្រូវ​តែ​ការ​ពារ​ឲ្យ​បានល្អ​​ប្រសើរ​ជាង​នេះដើម្បី​ឈ្នះ​»​៕

ប្រភពព័ត៌​មាន៖ Channel News Asia