អាមេរិកមានអាវុធ៥ប្រភេទដែលចិនមិនទាន់អាចធ្វើដូចបាននិងទប់ទល់បាន

ជាមួយនឹងបច្ចេកវិទ្យាទំនើបចិនបាន ផលិតសព្វាវុធទំនើបៗជាច្រើនដែលអាចទប់ទល់រាល់សព្វាវុធរបស់អាមេរិក និង លោកខាងលិច ប៉ុន្ដែមានសព្វាវុធរបស់ អាមេរិក៥ប្រភេទដែលចិនព្រួយបារម្ភ យ៉ាងខ្លាំងដោយគ្មានវិធីសាស្ដ្រទប់ទល់ នឹងអាវុធទាំងនោះ។ អាវុធ៥ប្រភេទនោះ រួមមាន នាវាផ្ទុកយន្ដហោះប្រភេទ Ford នាវាមុជទឹកប្រភេទ Verginia យន្ដហោះ ចម្បាំងបំបាំងកាយ F-22 និង F-35 យន្ដ ហោះទម្លាក់គ្រាប់បែក B-2 ។

សារព័ត៌មាន Want Daily របស់តៃវ៉ាន់ បានផ្សព្វផ្សាយពីអាវុធទំនើបរបស់អាមេរិក ៥ប្រភេទដែលធ្វើឱ្យចិនព្រួយបារម្ភ។ សព្វា វុធទាំងនោះមិនអាចរកដៃគូប្រៀបប្រដូច បានឡើយ ហើយចិនក៏មិនមែនជាដៃគូនៃ អាវុធទាំង៥ប្រភេទនោះដែរ។ ចិនមិនមែនជាដៃគូអាមេរិកគឺជាការពិត ដែលមានតាំង ពីយូរលង់ណាស់មកហើយ ពិសេសតាំងពី សង្គ្រាមត្រជាក់ ហើយបើទោះបីពេលនេះ ចិនមានភាពរីកចម្រើនពីវិស័យយោធាក៏ មិនអាចប្រដេញបច្ចេកវិទ្យាសព្វាវុធរបស់អាមេរិកបានដែរ។

នាវាផ្ទុកយន្ដហោះប្រភេទ Ford នាវាផ្ទុកយន្ដហោះដើរដោយថាមពល បរមាណូប្រភេទ Ford ដែលជានាវាថ្មីបំផុតរបស់អាមេរិកនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០១៦ ។ នៅលើនាវានោះមានសព្វាវុធទំនើបៗបំផុតរបស់អាមេរិកដូចជា ប្រព័ន្ធ បាញ់កាំជ្រួចមីស៊ីល ដោយប្រព័ន្ធអេឡិច ត្រូនិក ប្រព័ន្ធការពារដែនអាកាសចម្រុះ។ បច្ចេកវិទ្យានៅលើនាវាផ្ទុកយន្ដហោះនោះចិនមិនអាចក្ដោបក្ដាប់បានឡើយ។ លើស ពីនេះទៅទៀតសព្វាវុធរបស់អាមេរិកអាច ទប់ទល់រាល់ការវាយប្រហាររបស់សត្រូវបានយ៉ាងល្អប្រសើរ។

យន្ដហោះចម្បាំងបំបាំងកាយ F-22 Raptor យន្ដហោះចម្បាំងបំបាំងកាយ F-22 Raptor ជាយន្ដហោះជំនាន់ទី៥ ដែលមាន ភាពទំនើបបំផុតនៅលើពិភពលោកត្រូវ បានដាក់ឱ្យប្រើប្រាស់។ ចំណុចដែលចិន ព្រួយបារម្ភចំពោះយន្ដហោះខាងលើដោយ សារតែចិនមិនទាន់មានយន្ដហោះចម្បាំង បំបាំងកាយ។ យន្ដហោះប្រភេទនេះមាន ល្បឿនលឿននិងបំបាំងកាយពីប្រព័ន្ធរ៉ាដា សត្រូវបានយ៉ាងល្អ។ លើសពីនេះទៅ ទៀតយន្ដហោះនោះអាចបើកគេចពី គ្រាប់មីស៊ីលប្រដេញបានយ៉ាងល្អទៀត ផង។

នាវាមុជទឹកប្រភេទ Verginia នាវាមុជទឹកប្រភេទនេះមានសមត្ថភាពនិងបទពិសោធន៍ខ្ពស់ក្នុងការធ្វើសង្គ្រាមនៅ លើដែនទឹក។ នាវានោះដើរដោយថាមពល បរមាណូដោយបំពាក់សព្វាវុធទំនើបៗក្នុងនោះមាន កាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់ បរមាណូអាចវាយប្រហារសត្រូវបានចំគោល ដៅ។ ចំណែកចិនបទពិសោធន៍ក្នុងការធ្វើសង្គ្រាមនៅលើដែនទឹកដូចជាគ្មានទាល់ តែសោះ ហើយនាវាមុជទឹករបស់ចិនក៏មិន ទាន់មានភាពទំនើបអាចតាមប្រកៀកអាមេរិកនោះឡើយ។

យន្ដហោះទម្លាក់គ្រាប់ B-2 Spirit នៅពេលដែលមានសង្គ្រាមវាយ ប្រហារតាមដែនអាកាស យន្ដហោះទម្លាក់ គ្រាប់ B-2 របស់អាមេរិកអាចទម្លាក់គ្រាប់ វាយលុកទៅលើគោលដៅបានយ៉ាងល្អ ប្រសើរ។ យន្ដហោះនោះអាចបំពាក់គ្រាប់បែកនាំផ្លូវតាមផ្កាយរណបវាយប្រហារទៅ លើគោលដៅដែលមានទម្ងន់រហូតដល់ ៤០តោន។ យន្ដហោះទម្លាក់គ្រាប់នោះ អាចវាយលុកនៅគ្រប់គោលដៅក្នុងទឹកដី ចិន ដោយវាអាចហោះហើរបានរាប់ពាន់ គីឡូម៉ែត្រ។ យន្ដហោះទម្លាក់គ្រាប់ B-2 គឺមានសមត្ថភាពបំបាំងកាយពីប្រព័ន្ធរ៉ាដា របស់សត្រូវថែមទៀតផង។

យន្ដហោះចម្បាំង F-35 Lightning II យន្ដហោះចម្បាំងប្រភេទនេះមានភាព ទំនើបពីប្រព័ន្ធបំបាំងកាយ ដូច្នេះចិនត្រូវ ខិតខំថែមទៀតដើម្បីតាមឱ្យទាន់បច្ចេក វិទ្យាប្រភេទយន្ដហោះនោះ។ F-35 មាន តម្លៃថៃ ប៉ុន្ដែសមត្ថភាពបំបាំងកាយក៏ដូច ជាកម្លាំងអាកាសយានិកដែលប្រើប្រាស់ យន្ដហោះប្រភេទនេះសុទ្ធសឹងតែជាអ្នក មានទេពកោសល្យខ្ពស់។ ពេលនេះមិន ទាន់មានយន្ដហោះចម្បាំងប្រទេសណា មួយប្រៀបប្រដូចនឹងយន្ដហោះខាងលើ បានឡើយ។

ជាមួយនឹងសព្វាវុធទំនើបៗខាងលើ របស់អាមេរិកមិនថាឡើយចិន សូម្បីតែ ប្រទេសដែលមានវិស័យឧស្សាហកម្ម សព្វាវុធខ្ពស់ដូចជារុស្ស៊ីក៏ត្រូវស្ញប់ស្ញែង ភ័យខ្លាចផងដែរ។ មូលហេតុដែលអាមេ រិកអភិវឌ្ឍវិស័យយោធាសព្វាវុធដែលមានបច្ចេកវិទ្យាខ្ពស់ដែលប្រទេសទាំងឡាយ មិនអាចតាមទាន់ដោយសារតែអាមេរិក បានចំណាយប្រាក់សម្រាប់ការពារជាតិ ច្រើនមហាសាលគឺច្រើនជាងប្រទេសចំនួន ១០បូកបញ្ចូលគ្នាក្នុងនោះមាន ចិន រុស្ស៊ី ជប៉ុន ក៏មិនស្មើនឹងអាមេរិកដែរ៕ ម៉ែវ សាធី

អាមេរិកមានអាវុធ៥ប្រភេទដែលចិនមិនទាន់អាចធ្វើដូចបាននិងទប់ទល់បាន អាមេរិកមានអាវុធ៥ប្រភេទដែលចិនមិនទាន់អាចធ្វើដូចបាននិងទប់ទល់បាន

ប្រភព៖ nokorwatnews

  • អាមេរិកមានអាវុធ៥ប្រភេទដែលចិនមិនទាន់អាចធ្វើដូចបាននិងទប់ទល់បាន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/16  Category:ជីវិតនិងសង្គម
Tags: