ស្ត្រី​វ័យ​ ៣៦ ឆ្នាំ ជួប​ភាព​កម្សត់​សម្រាលកូន​ម្នាក់ឯង​ក្នុង​បន្ទប់​ជួល​

Videos


មានស្ត្រីក្រខ្សត់ម្នាក់ ដោយសារតែគាត់គ្មានលុយទៅសម្រាលកូននៅក្នុងមន្ទីរពេទ្យ ក៏បង្ខំចិត្តសម្រាលកូនម្នាក់ឯងនៅក្នុងបន្ទប់ជួលមួយទាំងប្រថុយប្រថានបំផុតសម្រាប់ជីវិតទាំងម្តាយទាំងកូន ។ ស្ត្រីនោះមានឈ្មោះ ជា សុខណា អាយុ ៣៦ ឆ្នាំ គាត់ក្រខ្សត់ណាស់ ឃើញមានតែម្នាក់ឯង ហើយបានសម្រាលកូនដោយខ្លួនឯងនៅផ្ទះជួលខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ស្ត្រី​វ័យ​ ៣៦ ឆ្នាំ ជួប​ភាព​កម្សត់​សម្រាលកូន​ម្នាក់ឯង​ក្នុង​បន្ទប់​ជួល​

ក្រោយពេលបានទទួលព័ត៌មាន ខាងមន្ទីរពេទ្យខេត្តក៏បានយករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទៅដឹកយកស្ត្រីរូបនេះទៅកាន់មន្ទីរពេទ្យនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៦ នេះ ។ ចំណែកកូនដែលកើតមកនោះមានទម្ងន់ត្រឹមតែ ១,៤ គីឡូគ្រាមប៉ុណ្ណោះ ។

ស្ត្រី​វ័យ​ ៣៦ ឆ្នាំ ជួប​ភាព​កម្សត់​សម្រាលកូន​ម្នាក់ឯង​ក្នុង​បន្ទប់​ជួល​

បើតាមការអោយដឹងពីលោកគ្រូពេទ្យថា កូននោះអាច និង ត្រូវបញ្ជូនទៅភ្នំពេញ ដើម្បីដាក់ចិញ្ចឹមក្នុងកែវ ។ ប៉ុន្តែគាត់មានតែម្នាក់ឯង ហើយក៏គ្មានលុយមួយរៀលទៀត ពេលនេះកំពុងមានការលំបាកខ្លាំង ។ បើមានបងប្អូនណាមានចិត្តសប្បុរសធម៌ សូមមេត្តាជួយគាត់ផង គាត់សម្រាកនៅក្នុងបន្ទប់លេខ ៣ នៃបន្ទប់សម្រាលរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕

                                                                                             សុថាត់