អារម្មណ៍ ឱក សុគន្ធ​កញ្ញា ចំពោះ​បេក្ខជន​មិនបាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​

Videos


ពេលប៉ុន្មាននាទីកន្លងមកនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះសារខ្លីមួយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន បង្ហាញពីអារម្មណ៍សោកស្តាយចំពោះបេក្ខជនទាំងអស់ដែលមិនបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ។ ឱក សុគន្ធកញ្ញា ក្នុងនាមជាគ្រូបង្ហាត់ក៏ដូចជាគណៈកម្មការម្នាក់នៅក្នុងកម្មវិធី The voice cambodia រដូវកាលទីពីរបានសរសេរសារខ្លីមួយបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន បង្ហាញអារម្មណ៍សោកស្តាយចំពោះបេក្ខជនទាំងអស់ដែលមិនបានធ្វើដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ និង សម្តែងពីមោទកភាពរបស់ខ្លួននៅពេលដែលបានឃើញបេក្ខជនមានភាពរឹងមាំ និង ការតស៊ូខ្លាំងក្លាបែបនេះ ។

ឱក សុគន្ធកញ្ញា បានបង្ហោះសារបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនយ៉ាងដូច្នេះថា«អារម្មណ៍របស់ខ្ញុំគឺសោកស្តាយចំពោះបេក្ខជនទាំងអស់ដែលមិនបានមកដល់វគ្គផ្តាច់ព្រ័ត្រ.. ទឹកភ្នែកដែលស្រក់គឺជាមោទកភាពចំពោះភាពរឹងមាំ និង ការខំប្រឹងតស៊ូរបស់ពួកគេ… សូមឲ្យពួកគេសម្រេចបំណងទៅថ្ងៃអនាគត..!» ។

អារម្មណ៍ ឱក សុគន្ធ​កញ្ញា ចំពោះ​បេក្ខជន​មិនបាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​

ទស្សនិកជនមួយចំនួនដែលបានអានសារនេះ ពិតជាមានអារម្មណ៍រំភើប និង មានការសរសើរនូវទឹកចិត្តអាណិតអាសូររបស់ Coach រូបនេះចំពោះបេក្ខជនដែលមិនបានឆ្លងផុតទៅដល់វគ្គចុងក្រោយ ។ ទោះជាយ៉ាងណានេះជាលទ្ធផលនៃការសម្រេចចិត្តរបស់មហាជនទូទៅមិនមែនជាការសម្រេចរបស់បុគ្គលណាម្នាក់នោះទេ ៕ វាសនា

អារម្មណ៍ ឱក សុគន្ធ​កញ្ញា ចំពោះ​បេក្ខជន​មិនបាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​
អារម្មណ៍ ឱក សុគន្ធ​កញ្ញា ចំពោះ​បេក្ខជន​មិនបាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​
អារម្មណ៍ ឱក សុគន្ធ​កញ្ញា ចំពោះ​បេក្ខជន​មិនបាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​
អារម្មណ៍ ឱក សុគន្ធ​កញ្ញា ចំពោះ​បេក្ខជន​មិនបាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត