កំពូលទីក្រុងទាំង ១០ ក្នុងពិភពលោក ស្ទះចរាចរខ្លាំងជាងគេ

ការស្ទះចរាចរ បានក្លាយជារឿងដ៏មួម៉ៅរបស់អ្នកបើកបរ ដែលអ្នកខ្លះទៀត កំពុងតែប្រញាប់ប្រញាល់ធ្វើរឿង អ្វីមួយចាំបាច់ តែបែរជាមកជាប់ចរាចរណ៍ ធ្វើឲ្យខាតទាំងពេលវេលា និងសាំងផងដែរ។

យ៉ាងណាមិញ ខាងក្រោមនេះជា ១០ទីក្រុង ដែលកំពូលស្ទះចរាចរ នេះបើតាមការដកស្រង់ពីដែលជាក្រុមហ៊ុនផ្ដល់សេវា ប្រព័ន្ធGPS ដាក់តាមយានយន្ដ។ មួយវិញទៀត នៅក្នុងនេះមានការបង្ហាញពីភាគរយនៃម៉ោងបន្ថែម ដែល TomTom បានប៉ាន់ប្រមាណជាមធ្យមទៅលើ អ្នកបើកបរ ដែលចំណាយពេលនៅក្នុង ការរង់ចាំចរាចរណ៍នេះ។ ជាឧទាហរណ៍៖ ប្រសិនជាមានការកកស្ទះចរាចរខ្លាំង អាចបណ្ដាលឲ្យអ្នកដំណើរចំណាយពេល ៣០នាទី ចាកចេញ ឬមកដល់កន្លែងការងារ បើប្រៀបធៀបនឹងការចំណាយពេល ២០នាទី ក្នុងការធ្វើដំណើរដូចគ្នា  តែចរាចរណ៍ទូលាយវិញ នោះមានន័យថា ការធ្វើដំណើរប្រចាំថ្ងៃត្រូវបានពន្យារចំនួន ៥០%។

១. ទីក្រុងម៉ិចស៊ីកូ (ម៉ិចស៊ិក)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៥៩% ( ពេលព្រឹកស្ទះជាងពេលល្ងាច)

២. ទីក្រុងបាងកក (ថៃ)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៥៧% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៣. ទីក្រុងអ៊ីស្តង់ប៊ុល (តួកគី)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៥០% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៤. ទីក្រុង Rio de Janerio (ប្រេស៊ីល)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤៧% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៥. ទីក្រុង ម៉ូស្គូ (រុស្សី)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤៤% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៦. រាជធានី ប៊ុយការ៉េស (រូម៉ានី)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤៣% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៧. ទីក្រុង សាល់វ៉ាឌ័រ (ប្រេស៊ីល)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤៣% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៨. ទីក្រុង Recife (ប្រេស៊ីល)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤៣% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៩. ទីក្រុង Chengdu (ចិន)៖​ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤១% (ពេលល្ងាចស្ទះជាងពេលព្រឹក)

១០. ទីក្រុង Los Angeles (អាមេរិក)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤១% (ពេលល្ងាចស្ទះជាងពេលព្រឹក)

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កំពូលទីក្រុងទាំង ១០ ក្នុងពិភពលោក ស្ទះចរាចរខ្លាំងជាងគេ
រូបភាពស្ទះចរាចរក្នុងប្រទេសថៃ