សប្បាយ​ក្លាយជា​ទុក្ខ ! ថ្ងៃក្រោយ​ឲ្យ​រាង

រាជធានីភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស RX 330 មួយ​គ្រឿង​បាន​រេ​ចង្កូត​ទៅ​បុក​បាក់​បង្កាន់ដៃ ស្ពាន​ជ្រោ​ចង្វារ​ចាស់ ខណៈ​អ្នកបើកបរ ​រវល់​តែ​ប្រឡែង​លេង​ជាមួយ​សង្សារ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​បង្ក​ម៉ាក ឡិច​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-1008 ជិះ​គ្នា​២​នាក់​ជា​គូសង្សារ​នឹង​គ្នា​ ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វារ​ចាស់ ទិស​ដៅ​ពី​លិចទៅ​កើត ពេល​មក​ដល់​ចំណុច​ កើតហេតុ​អ្នក​ជិះ​ក្នុង​រថយន្ត​រវល់​តែ​ប្រឡែង​គ្នា ធ្វើ​ឲ្យ​រថយន្ដ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​ បុករ​បង្កាន់ដៃស្ពាន​បណ្ដាល​ឲ្យ​ដាច់​បង្កាន់ដៃស្ពាន ចំណែក​រថយន្ដ​ដាច់​កាឡេ​ ខាង​មុខ​ផ្នែក​ខាងឆ្វេង ហើយ​ជ្រុល​ទៅ​មុខ​ប្រមាណ​២០​ម៉ែត្រ​ ទើប​ទៅ​មុខ​លែង​រួច ។

បើ​តាម​សំដី​របស់​អ្នកបើកបរ​ឲ្យ​ដឹង​ថា រូបគេ​និង​សង្សារ​ទើប​បើករថយន្ត​ ត្រឡប់​មក​ពី​ខេត្តកំពត បំណង​ជូន​សង្សារ​ទៅ​ ព្រែក​លៀប តែ​ពេល​មក​ដល់​លើ​ ស្ពាន​ហាក់ដូចជា​មាន​អ្វីមួយ​ទាញ​ចង្កូត​ឲ្យ​បុក​ បង្កាន់ដៃស្ពាន​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​ រថយន្ដ​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​ តាម​នីតិវិធី ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

យ៉ាងណាមិញ ហេតុការណ៍បើករថយន្ដរេ​ចង្កូតនេះ។ គួររំលឹកថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស មួយ​គ្រឿង ដែល​ប្រជាពលរដ្ឋ​ដឹង​ថា ជា​រថយន្ត​អ្នក​ដើរ​ទិញ​ស្វាយ​ តាម​ចំការ​។ ដោយសារ​តែ​អ្នកបើកបរ​ងងុយដេក​ពេក ក៏​ងោក​មួយភាំង បណ្តាល​ឲ្យ​រថយន្ត​កំពុង​តែ​មាន​ល្បឿន​លឿន​ផង​នោះ រេ​ចង្កូត​ទៅ​បុក​បង្គោលគីឡូម៉ែត្រ​ ដែល​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង ទើប​បណ្តាល​ឲ្យ​ ឆេះ​ទ្រលោម​រកតែ​អ្នក​ជួយ​អន្តរាគមន៍​ ពន្លត់​ក៏​មិន​ទាន់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ឧសភា ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៣ កំពត​-​ភ្នំពេញ ត្រង់​ចំណុច​ផ្លូវ​កោង​ខាងលិច​រោង​ លោកយាយ​ម៉ៅ​ភ្នំ​ទ្វា ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សប្បាយ​ក្លាយជា​ទុក្ខ ! ថ្ងៃក្រោយ​ឲ្យ​រាង

សប្បាយ​ក្លាយជា​ទុក្ខ ! ថ្ងៃក្រោយ​ឲ្យ​រាង

សប្បាយ​ក្លាយជា​ទុក្ខ ! ថ្ងៃក្រោយ​ឲ្យ​រាង

សប្បាយ​ក្លាយជា​ទុក្ខ ! ថ្ងៃក្រោយ​ឲ្យ​រាង