ប្រទេស​ណាខ្លះ ដែល​ពលរដ្ឋ​គេ មិនសូវ​ឈឺ​?

ប្រទេស​ណាខ្លះ ដែល​ពលរដ្ឋ​គេ មិនសូវ​ឈឺ​?


ប្រទេស​ណាខ្លះ ដែល​ពលរដ្ឋ​គេ មិនសូវ​ឈឺ​?

​ក្វាតា​
​ដោយសារ​ប្រព័ន្ធ​សុខាភិបាល​ជាតិ របស់​ប្រទេស​នេះ​ល្អ ប្រជាជន​មិនសូវ​ឈឺធ្ងន់ធ្ងរ​នោះទេ​។ ក្រៅពីនេះ រាងកាយ​ប្រជាពលរដ្ឋ ក៏​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា ដែល​អាច​ទប់ស្កាត់​នឹង​ជំងឺ​នានា បាន​យ៉ាង​ងាយ​។ បើ​និយាយ​ពី​ពេទ្យ​វិញ គឺមាន ៧.៧ នាក់ សម្រាប់​ប្រជាជន ១,០០០ នាក់​។ ទោះបីជា​មាន​អ្នក​ធាត់​ច្រើន ប៉ុន្តែ អត្រា​មរណៈភាព ត្រូវបាន​កាត់បន្ថយ​រៀងរាល់ឆ្នាំ​។​

​ជប៉ុន​
​នៅ​ជប៉ុន មនុស្ស​វ័យ​ចំណាស់ (​អាយុ​លើសពី ៦៥ ឆ្នាំ​) មាន​ដល់​ទៅ​មួយ​ភាគ​បួន នៃ​ប្រជាជន​សរុប​។ ប្រទេស​ជប៉ុន មាន​ប្រព័ន្ធ​សុខាភិបាល​ល្អ ដោយ​ប្រជាពលរដ្ឋ​មាន​ទម្លាប់​ទៅ​ពិនិត្យ​សុខភាព​ប្រចាំ ជាពិសេស ការ​មាន​ផ្ទៃពោះ និង​ជំងឺឆ្លង​។​

​ស្វីស​
​ស្វីស ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​ដែល​រ៉ូមែ​ន​ទិកបំផុត សម្រាប់​គូស្នេហ៍​។ ប៉ុន្តែ ក្រៅពីនេះ វា​ក៏​ជា​ប្រទេស​មាន​លេខ​រៀង​ទី​បី ដែល​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ និង​មិន​សូវ​ឈឺ​ដែរ​។ អត្រា​មរណៈ​គឺមាន ៩ ក្នុងចំណោម ១,០០០ នាក់ ដែល​ធ្វើឲ្យ​ប្រទេស​នេះ ជា​កន្លែង​ដែល​មនុស្ស​ប្រាថ្នា​ចង់​រស់នៅ​។​

​ណរ​វ៉េ​
​ប្រទេស​នេះ ចំណាយ​ថវិការ​ជាតិ​ច្រើន សម្រាប់​វិស័យ​សុខាភិបាល ដែល​ជាហេតុ​នាំឲ្យ​ប្រជាពលរដ្ឋ មាន​សុខភាព​ល្អ​ច្រើន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។