អ្នក​គាំទ្រ​ភ្ញាក់​ព្រើត​ព្រោះ​គ្រូ​បង្រៀន​របស់ EXO ស្អាត​ជាង​សមាជិក​ទៅ​ទៀត

នៅ​ក្នុង​​កម្មវិធី Star King ភាគ​ថ្មី​បំផុត គ្រូ​បង្រៀន​រាំ​របស់​ផលិតកម្ម SM បាន​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស ហើយ​វត្តមាន​របស់​លោក​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​សឹង​ទប់​អារម្មណ៍​​មិន​បាន​ព្រោះ​​តែ​រូបរាង​សង្ហា​ហួស​ពី​ការ​ស្មាន។

 

អ្នក​គាំទ្រ​ភ្ញាក់​ព្រើត​ព្រោះ​គ្រូ​បង្រៀន​របស់ EXO ស្អាត​ជាង​សមាជិក​ទៅ​ទៀត

 

លោក Kim Tae Woo គ្រូ​បង្រៀន​រាំ​របស់​ផលិតកម្ម​ចម្រៀង SM និង​ជា​គ្រូ​បង្រៀន​រាំ​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ EXO បាន​បង្ហាញ​មុខ​លើ​កម្មវិធី Star King កាល​ពី​ថ្ងៃ​ទី ១៤​ខែ​មិថុនា​មុន​នេះ។ តារា​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​​សុទ្ធ​តែ​បាន​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​អឺងកង​នៅ​ពេល​ប្រុស​ស្អាត​អាយុ ២៥​រូប​ឆ្នាំ​រូប​នេះ​រាំ​បទ “Call Me Baby” របស់ EXO។ ក្រៅ​ពី​ជា​គ្រូ​បង្រៀន​រាំ​របស់ EXO, Tae Woo ក៏​ធ្លាប់​បាន​សហការ​ជាមួយ​តារា SM ជា​ច្រើន​នាក់​ទៀត​ដែរ​ដូច​ជា Eun Hyuk ក្រុម Super Junior, Tae Min ក្រុម Shinee និង Yunho ក្រុម TVXQ ជា​ដើម៕

 

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ koreaboo