Beyoncé ច្រៀង​​បទ “Halo”​ ឧទ្ទិស​ដល់​ជន​រងគ្រោះ​នៅ Orlando

អំឡុង​ពេល​​ធ្វើការ​ប្រគំតន្ត្រី​ទេសចរណ៍​​​ពិភពលោក​នៅ​ទីក្រុង Detroit កាល​ពី​ថ្ងៃ​អង្គារ​ តារា​ចម្រៀង Beyoncé បាន​សម្ដែង​បទ​ល្បី​​របស់​ខ្លួន “Halo” ឧទ្ទិស​ដល់​ជន​រងគ្រោះ​​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​វាយប្រហារ​មួយ​​នៅ​ទីក្រុង​ Orlando។​

 

Beyoncé ច្រៀង​​បទ “Halo”​ ឧទ្ទិស​ដល់​ជន​រងគ្រោះ​នៅ Orlando

 

មនុស្ស​​ប្រមាណ​​៥០​នាក់​បាន​​ស្លាប់ និង​របួស​៥៣​​នាក់​ ក្នុង​ការ​បាញ់​ប្រហារ​ក្នុង​ក្លឹបសម្រាប់​មនុស្ស​​ភេទ​ទី​៣មួយ​​ នា​ទីក្រុង​ Orlando រដ្ឋ​ Florida ដែល​បាន​ធ្វើ​​ឲ្យ​ពិភពលោក​ចូលរួម​​រំលែកទុក្ខ​និង​គាំទ្រ​​ជន​ដែល​បាន​ស្លាប់ ក្នុង​នោះ​ក៏​មាន Beyoncé​​ផង​ដែរ។

 

មុន​ពេល​ចម្រៀង​បទ “Halo” តារា​ចម្រៀង​វ័យ​​៣៤​ឆ្នាំ​​បាន​និយាយ​រាយរាប់​ពាក្យ​​មួយ​ចំនួន​ទៅ​កាន់​ក្រុម​មនុស្ស​ដែល​ជា​ទស្សនិកជន​​ថា នាង​ចង់​ជូន​បទ​នេះ​​ទៅ​កាន់​សមាជិក​គ្រួសារ​និង​ជនរងគ្រោះ​ដែល​បាន​ជួន​​ហេតុ​ការ​អាក្រក់​នៅ Orlando។

 

Beyoncé dedicated ‘Halo’ to the victims of the #OrlandoShooting and their families ❤️☮ #FormationWorldTour #Detroit pic.twitter.com/ETbGNof3Ev

— BEYONCÉ LEGION (@Bey_Legion) June 15, 2016

 

Beyoncé មិន​មែន​ជា​តារា​ទី​១​​ដែល​​បាន​ចួលរួម​​សោកស្ដាយ​ចំពោះ​រឿង​​វាយប្រហារ​នេះ​ទេ កាល​ពី​ដើម​សប្ដាហ៍​តារា​ចម្រៀង Lady Gaga ក៏​បាន​ស្រក់​ទឹកភ្នែក ខណៈ​​​និយាយ​សារ​រំលែក​ទុក្ខ​​ក្នុង​កម្មវិធី​មួយ​ក្នុង​ទីក្រុង Las Vegas ហើយ​លោក Jimmy Fallon ពិធីករ​ល្បី​​ក៏​បាន​និយាយ​ទាំង​ក្ដុកក្ដួល​ក្នុង​កម្មវិធី “The Tonight Show” របស់​លោក​កាល​ពី​ថ្ងៃ​​ច័ន្ទ​ផង​ដែរ៕

 

ចុចអាន៖៣​ឈុត​របស់ Beyonce ​ថ្ងៃ​ប្រគំតន្ត្រី​ខ្លី​កប់​ក្រលៀន ទាក់​ភ្នែក​អ្នក​ទស្សនា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ popsugar