Samsung​ ​Pay​ ​ពង្រីក​​ខ្លួន​ដល់​អូស្រ្តាលី

Samsung​ ​ទើប​តែ​ប្រកាស​ ​ដាក់​ឲ្យ​ដំណើរ​ការ​មុខងារ​ ​Samsung​ ​Pay​ ​សម្រាប់​ប្រទេស​អូស្ត្រាលី​ ​ហើយ​មុខងារ​នេះ​ ​អាច​ប្រើប្រាស់​ ​បាន​ជា​មួយ​ស្មាតហ្វូន​ម៉ូដែល​ ​ Galaxy S6, Galaxy S6 edge, Galaxy S6 edge+, Galaxy Note 5, Galaxy S7 និង Galaxy S7 edge​ ​ដែល​ដំណើរ​ការ​ដោយ​ ​Android​ ​6.0 Marshmallow​ ​។​

 

Samsung​ ​Pay​ ​ពង្រីក​​ខ្លួន​ដល់​អូស្រ្តាលី

 

ការ​ដំណើរការ​មុខងារ​ថ្មី​នេះ​ ​Samsung​ ​បាន​រួម​សហការ​ជា​មួយ​ ​American Express​ ​និង​ ​Citibank​ ​ខណៈ​ ​Samsung​ ​Pay​ ​ អាច​ប្រើ​ជា​កាត​ ​Credit​ ​និង​ ​Debit​ ​។​ ​សម្រាប់​មុខងារ​ថ្មី​នេះ​ ​អ្នក​ប្រើប្រាស់​ ​អាច​ទទួល​បាន​សុវត្ថិភាព​ ​ផ្នែក​ទូទាត់​សាច់ប្រាក់​តាម​អ៊ីនធឺណិត​ ​កម្រិត​ខ្ពស់​ជាង​ការ​ប្រើប្រាស់​កាត​ធនាគារ​ធម្មតា​ ​ព្រោះ​ ​Samsung Pay​ ​តម្រូវ​ឆ្លង​កាត់​ការ​ប្រើ​ក្រយៅ​ដៃ​ ​និង​មាន​ក្រុម​ការងារ​ពិសេស​របស់​ ​Samsung​ ​ដែល​ហៅ​ថា​ ​KNOX​ ​ធ្វើ​ការ​ត្រួត​ពិនិត្យ​រាល់​ប្រតិបត្តិការ​ ​។​

 

Samsung​ ​Pay​ ​ពង្រីក​​ខ្លួន​ដល់​អូស្រ្តាលី

 

គូស​បញ្ជាក់​ផង​ដែរ​ថា​ ​មុខងារ​ ​Samsung Pay គឺ​មាន​ដំណើរ​ការ​ក្នុង​ ​សហរដ្ឋអាមេរិក​ ​ចិន​ ​អេស្ប៉ាញ​ ​និង​កូរ៉េខាងត្បូង​​​ តាំង​ពី​ដើម​ឆ្នាំ​ ​២០១៦​ ​ហើយ​ ​Samsung​ ​នឹង​ដាក់​ឲ្យ​ប្រើ​មុខងារ​នេះ​ ​សម្រាប់​ ​ចក្រភពអង់គ្លេស​ ​សិង្ហបុរី​ ​និង​ប្រេស៊ីល​ ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ ​៕​

 

Samsung​ ​Pay​ ​ពង្រីក​​ខ្លួន​ដល់​អូស្រ្តាលី

 

អាន​បន្ត​ ​៖​ Galaxy Note 7 ​​នឹង​មាន​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​ពិតមែន

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​phonearena